មាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញអាស៊ានចែកថា “ប្រធានអាស៊ានត្រូវប្ដូរវេនគ្នារៀងរាល់ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក” ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។
vrean.com Latest Questions
អង្កការសង្គមរាស្រ្ដនិយមបានបង្កើតឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៥៥ ដោយព្រះបាទនរោត្តមសីហុន។ អង្កការនេះត្រូវបានបង្កើតឡើងដើម្បីចូលរួមការប្រកួតប្រជេងការបោះឆ្នោតជាសកល ខែកញ្ញា ឆ្នាំ១៩៥៥។
បានជានៅកំឡុងទស្សវត្សឆ្នាំ៦០ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកគឺដោយសារ៖ • ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត • សហរដ្ឋអាមេរិកគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាជាចូលប្លុកសេរី • ថៃឈ្លានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា២៩លើក។
អង្កការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយសារ៖ • ពិភពលោកចង់បានសុខសន្ដិភាព • សង្រ្គាមលោកលើកទី២រាលដាលពេញពិភពលោក • សង្រ្គាមប្រជាជាតិគ្មានឥទ្ធិពល។
ប្រភពមូលដ្ឋាននាំឪ្យលេចឡើងបញ្ហារួមលើសកលលោករួមមាន៖ • កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។ • ការរីកចម្រើននៃបដិវត្តន៍នៃវិទ្យាសាស្រ្ដបច្ចេកទេស។ • កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គងនូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរីកចម្រើនដែលចេះតែរេចវីលទៅៗ។ • ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធ និងកងទ័ព។ • ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ បញ្ហាឪ្យបានទាន់ពេលវេលា។
អាឡឺម៉ង់ខាងលិចនិងខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិតេយ្យប្រជាមានិតដែលមានេដ្ឋធានីឈ្មោះប៊ែកឡាំង។
ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃ៖ • មិនទាន់មានកន្លែងទុកដាក់កាកសំណល់ • ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់ • មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លេ ស្ទឹង បឹង។
នៅសារធារណរដ្ឋទី៥ តើប្រធានាបតីអាចឈរឈ្មោះបាន២អាណត្ដិ ក្នុងមួយអាណត្ដីមានរយៈពេល៧ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើសគណៈរដ្ឋមន្រ្ដី។ • ជាអគ្គមេបញ្ជាការលើកកងទ័ពជាតិ។ ជាអ្នកជ្រើតាំងនាយករដ្ឋមន្រ្ដី និង មន្រ្ដីផ្សេងៗតាមការស្នើរសុំពីនាយករដ្ឋមន្រ្ដី។ • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ។
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ស៊ីស្ដាដេស្ដាំង គឺលោកហ្រ្វង់ស្វ័រ មីតេរ៉ង់។លោកមកពីគណបក្សសង្គមនិយមលើកទី ១ក្នុងសាធារណរដ្ឋទី៥។
ប្រទេសមហាអំណាចដែលផ្តូចផ្ដើមបង្កើតសន្និសីទយ៉ាល់តាមាន សហរដ្ឋអាមេរិច សហភាពសូវៀត និងអង់គ្លេស។