vrean.com Latest Questions
ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ រដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗដូចជា ៖ • ជួលឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្មព្រៃឈើ ឬរ៉ែ…។ • យកពន្ធដារលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយាន្តដ្ឋាន និងប្រៃសណីយ៍ទូរគមនាគមន៍ • យកកម្រៃពីទង្វើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា លារសុំច្បាប់រៀបអាពាហ៍ពិពាហ៍ការសុំច្បាប់បរបាញ់ការប្រមូលប្រាក់ផាកពិន័យផ្សេងៗដូចជា ការល្មើសនិងបទបញ្ជាចរាចរណ៍ ការបំពុលបរិស្ថានជាដើម ។ • យកកម្រៃពីការផ្តល់សិទ្ធិនិពន្ធ ឬសិទ្ធិបង្កើតស្នាដៃដើម្បីអាជីវកម្មផ្សេងៗ • យកកម្រៃពពីការបង្កើតឆ្នោតជាតិ ។
កត្តាដែលធ្វើឲ្យប្រទេសខាងលើផ្សារភ្ជាប់ជាមួយសហភាពសូវៀត គឺ កតិកាសញ្ញាវ៉ាសូវី និងអង្គការកូមេកុង ។ ប្រទេសទាំងឡាយនោះមានភ័ព្វវាសនាដូចតទៅ : • បានទទួលឯករាជ្យ • ផ្លាស់ប្តូររបបនយោបាយ និងសេដ្ឋកិច្ចបែបទីផ្សារសេរី ប៉ុន្តែត្រូវការខ្ចីទុនវិនិយោគពីប្រទេសលោកខាងលិច ។
ច្បាប់មានអំណាចនៅលើប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងរដ្ឋទាំងអស់ស្មើៗគ្នា។
បុគ្គលម្នាក់ៗមានសិទ្ធិដូចជា សិទ្ធិរស់រានមានជីវិតសេរីភាព និង សន្ដិសុខផ្ទាល់ខ្លួន ។
ក្សត្រអង្គវតីវិលត្រឡប់ពីសៀមមកក្រុងឧដុង្គវិញនៅខែមីនាឆ្នាំ ១៨៦២ បព្វជិតកាតូលិកមួយអង្គបានផ្ញើរសារកុងស៊ុលបារាំងនៅបាងកកឲ្យជួយអន្តរាគមន៍ឲ្យក្សត្រអង្គនេះត្រឡប់មកមាតុប្រទេសវិញ ។
សន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ មានហត្ថលេខាចំនួន ១៨ ប្រទេសរួមមាន ៖ • ប្រទេសអូស្រ្តាលី • ប្រទេសព្រុយណេដារ៉ូសាឡាម • ប្រទេសកាណាដា • ប្រទេសចិន • ប្រទេសបារាំង • ប្រទេសឥណ្ឌា • ប្រទេសឥណ្ឌាណេស៊ី • ប្រទេសជប៉ុន • ប្រទេសឡាវ • ប្រទេសម៉ាឡេស៊ី • ប្រទេសហ្វីលីពីន • ប្រទេសសង្ហិបុរី • ប្រទេសថៃឡង់ដ៏ • ប្រទេសរុស្ស៊ី • ប្រទេសអង់គ្លេស • ប្រទេសវៀតណាម • ប្រទេសយូហ្គោលស្លាវី
បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចខាងក្រោម ៖ • ផែនការអប់រំសម្រាប់ទាំងអស់គ្នា • ផែនការយុទ្ធសាស្រ្តវិស័យអប់រំ • កម្មវិធីគាំទ្រវិស័យអប់រំ • គោលនយោបាយអប់រំក្រៅប្រព័ន្ធ • គោលនយោបាយអប់រំកម្រិតសមមូល • គោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចៗ • គោលនយោបាយអេដស៍នៅកន្លែងធ្វើការ • គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ • គោលនយោបាយអប់រំជនពិការ • គោលនយោបាយអភិវឌ្ឍយុវជន • គោលនយោបាយសុខភាពសិក្សា • ត្រូវមានការប្រឡង ។
មេដឹកនាំកុំមុយនីស្ដបង្កើតសហករណ៍ឡើងក្នុងគោលបំណងឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជន និងរបបមូលធននិយមដើម្បីពង្រីងវណ្ណៈកម្មករនិងកសិករ។
អ្នកដែលបានឡើងកាន់អំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ ។