មូលហេតុដែលនាំឪ្យយកើតរដ្ឋស្លាវខាងត្បូង គឺដោយសារតែចក្រភពអូទ្រីស បាននប្រកាសសង្រ្គាមជាមួយប្រទេសស៊ែប ដែលគាំទ្រដោយរុស្សី ។
vrean.com Latest Questions
យូហ្គោស្លាវី ជារាជណាចក្រសោយរាជ្យដោយព្រះ ចៅភីទ័រទី ១ ។
នៅពេលដែលអាឡឺម៉ង់ចូលលុកលុយសហព័ន្ធយូហ្គោស្លាវី គឺមាន ការបង្កើតរដ្ឋាភិបាលនិទេសបណ្ដោះអាសន្នមួយនៅទីក្រុងឡុងប្រទេសអង់គ្លេសដើម្បីប្រឆាំងអាឡឺម៉ង ។ រដ្ឋាភិបាលនេះ គឺបានដឹកនាំដោយព្រះចៅភីទ័ដរ ១ ដែលគាំទ្រដោយចលនាតស៊ូសំខាន់ៗ ២ ក្រុម ។ ក្រុងទី ១ ដឹកនាំដោយលោក ឈីតនីក និងក្រុមទី ២ ដឹកនាំដោយ ជនកុំមុយនីស្ដ ទី តូ ។
អាឡីម៉ង់បានដកថយពីសហព័ន្ធយូហ្គោស្លាវីនៅឆ្នាំ ១៩៤៤ ហើយជំនួសដោយ សហភាពសូវៀត ។
នាយកដ្ឋមន្ដ្រីដំបូងគេ នៃរដ្ឋាភិបាលសហព័ន្ធយូហ្គោស្លាវី គឺលោក ទី តូ ហើយលោកឡើងកាន់អំណាចនៅឆ្នាំ ១៩៤៥ ។
នៅឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីរបស់សហព័ន្ធយូហ្គោស្លាវី បានផ្ដល់ស្វ័យភាពដល់រដ្ឋចំនួន ៦ ក៏ប៉ុន្ដែធាតុពិតគឹអំណាចស្ថិតនៅលើកណ្ដាល់ដៃលោក ទីតូ និងអ្នកដឹកនាំគណបក្សកុំមុយនីស្ដ ។
នៅពេលដែលហេតុទីតូបានទទួលអំណាចពេញលេញ លោកបានធ្វើនយោបាយការបរទេសឯករាជ្យមួយដោយបានបើកការទាក់ទងជាមួយលោកខាងលិច ជាពិសេសធ្វើទំនាក់ទំនងខាងសេដ្ឋកិច្ច និងយោធាជាមួយប្រទេស ក្រិក និងទួលគី ដែលប្រទេសទាំងពីរនេះ គឺស្ថិតនៅក្នុងសន្ធិសញ្ញាការពារនៃអង្គការណាតូឬអូតង់ ។
សហព័ន្ធយូហ្គោស្លាវីបានផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ក្រោយមរណៈភាពរបស់លោក ស្ដាលីន ។
បញ្ហាដែលបានធ្វើឪ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងសហភាពសូវៀតគឺជាធ្វើអន្តរាគមន៍ជាទ្រង់ទ្រាយធំដើម្បីគំរាមកំហែងដោយកម្លាំងទ័ព និងយុទ្ធនាការយោធា ចូលក្នុងប្រទេស ហុងគ្រី នៅឆ្នាំ ១៩៥៦ និងឆេកូស្លូវ៉ាគី ដោយប្រើរទេះតង់ និងយន្ដហោះប្រតិកម្មរាប់រយគ្រឿង ដើម្បីសម្លុតប្រទេសឆេកូស្លូវ៉ាគី នៅឆ្នាំ ១៩៦៨ ។
លោក ទីតូ បានទទួលមរណៈភាពនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៨០ ដោយ បានបន្សល់ទុកបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាជនជាតិ និងបញ្ហាបំណុលបរទេសជាដើម ។