នៅកម្ពុជាគេសង្គេតឃើញពុយមីសនៅតាមទីវត្តអារាមមួយចំនួន ហើយប្រជាជនខ្មែរហៅសិលានេះថា “ថ្មអណ្តែតទឹក”។ ប្រជាជនខ្មែរយល់ថាថ្មអណ្តែតទឹកជាវត្ថុស័ក្តិសិទ្ធិ ដើម្បីបន់ស្រន់សុំសេចក្តីសុខ។
vrean.com Latest Questions
នៅក្នុងរាជព្រះបាទអង្គឌួង ទ្រង់បានសម្រេចបំណងក្នុងការរើបម្រះចេញពីការជ្រៀតជ្រែករបស់់យួននិងសៀមទេ ព្រោះនៅពេលដែលព្រះអង្គឌួងបានឱ្យរាជទូតខ្មែរទៅទាក់ទងនឹងកុងស៊ុលបារាំងនៅសិង្ហបុរីត្រូវពួកសៀមដឹងព័ត៌មាននេះ និងគំរាមព្រះអង្គ ។ ដូចនេះការចុះសន្ធិសញ្ញាសម្ព័ន្ធភាពបារាំង ខ្មែរត្រូវផ្អាក់ ។ ម៉្យាងទៀតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៨៦០ ព្រះបាទអង្គឌួងក៏ចូលទិវង្គត ។
ប្រទេសអ៊ីតាលីមានកោះសំខាន់ៗ ចំនួន២ គឹកោះស៊ីស៊ីល និងសាដែង ដែលស្ថិតនៅតំបន់លំហសមុទ្រមេឌីទែរ៉ានេ ។
ដើម្បីឲ្យអាពាហ៍ពិពាហ៍មានភាពយូរអង្វែកត្រូវបំពេញលក្ខខណ្ឌចាំបាច់៤យ៉ាងគឺ ៖ • លក្ខខណ្ឌសម្ភារៈ • លក្ខខណ្ឌវេទនា • លក្ខខណ្ឌសង្គម • លក្ខខណ្ឌសីលវិជ្ជា ។
ដែលហៅថា គ្រូបង្រៀនគឺ ៖ • គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជនដែលមានអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ • សំដៅដល់មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្តាចារ្យដែលបម្រើការនៅឩត្តមសិក្សា ។
ការតស៊ូដើម្បីឯករាជ្យជាតិមានលក្ខណៈដូចជា : • មានលក្ខណៈជាតិនិយម • ការតស៊ូប្រឆាំងមូលធន សក្តិភូមិ ។
ការសិក្សាទំនាក់ទំនងអន្ដរជាតិមានសារៈសំខាន់ដូចជា ៖ • អាចឪ្យយើងយល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមួយដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត ។ • ឆ្លុះបញ្ជាំងឪ្យឃើញនូវនយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬ ប្រទេសណាមួយជាកំណត់ • យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៍នយោបាយដែលវិវត្តន៍ និងផ្លាស់ប្តូរយ៉ាងរហ័សជារៀងរាល់ថ្ងៃ ។ ទំនាក់ទំនងអន្តរជាតិជាមុខវិទ្យាមួយជួយបណ្តុះបណ្ដាល អ្នកបំរើការទូតអ្នកវិភាគនយោបាយ មន្រ្ដីជំនាញខាងកិច្ចការអន្ដរជាតិ អ្នកឯកទេស ខាងវិទ្យាសាស្រ្តអន្ដរជាតិ អ្នកសារពត៌មានអន្ដរជាតិជាដើម ។
កំណកំណើតរ៉ែពីសិលាប្រែកំណើត នៅមានការផ្លាស់ប្ដូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនំាប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក ។