នៅពាក់កណ្ដាលសតវត្សទី ២០ រដ្ឋនិងសង្គមគ្មានសមត្ថភាពទេ ពោលគឺ គ្មានសមត្ថភាពលើការបង្កើតប្រព័ន្ធសន្ដិភាពសនិ្ដសុខណាមួយឪ្យមានប្រសិទ្ធភាពដើម្បី ការពារសន្ដិភាព មនុស្សជាតិបានទេ ដែលជាហេតុធ្វើឪ្យមានសង្រ្គាមលោកទាំងពីរលើក បានផ្ទុះឡើង ។
vrean.com Latest Questions
ចំពោះសមាសភាព ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺ ៖ • ព្រះមហាក្សត្រ • ក្រុមប្រឹក្សាធម្មនុញ្ញ • ស្ថាប័ននីតិបញ្ញត្តិ • ស្ថាប័នរដ្ឋាភិបាល • ស្ថាប័នតុលាការ • មន្រ្តីរាជការ កងកម្លាំងងប្រដាប់អាវុធក្នុងមុខតំណែង • បុព្វជិតសាសនា • សមាជិកគណបក្សនយោបាយ • ក្រុមប្រឹក្សាឃុំ សង្កាត់ • ទណ្ឌិត ពិរុទ្ធជន អនីតិជន មនុស្សឆ្កួត ។
ព្រះបាទនរោត្តមសីហនុជាព្រះរាជបុត្ររបស់ ៖ • ព្រះបិតានាម ៖ ព្រះបាទនរោត្តម សុរាម្រឹត • ព្រះមាតានាម ៖ ម្ចាស់ក្សត្រីស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្នសិរីវឌ្ឍនា ។
វប្បធម៌ចែកចេញជា ពីរប្រភេទ គឺ • វប្បធម៌រូបីយ សំដៅលើការបន្សល់ទុកស្នាដៃការកសាងផ្សេងៗ ។ ឧទាហរណ៍ សំណង់ប្រាសាទអង្គរវត្ត ។ • វប្បធម៌អរូបីយ សំដៅផ្នត់គំនិត បទដ្ឋានក្នុងការរស់នៅក្នុងសង្គម ។ ឧទាហរណ៍ ពាក្យចាស់បុរាណឪ្យតម្លៃថាកូនស្រីបង្វិលចង្រ្កានមិនជុំ ។
ក្នុងវិស័យសង្គម រដ្ឋាភិបាលស្លូវ៉ាគី មានគោលនយោបាយដូចជា ៖ • យកចិត្តទុកដាក់កម្មករនិយោជិក និស្សិត អ្នកវិទ្យាសាស្រ្ដ សិល្បៈករ សហករណ៍ ដោយករបានផ្តល់ប្រាក់ធានាសុខភាព ពីរដ្ឋាភិបាលដោយផ្តល់ប្រាក់ក្នុងការព្យាបាល ជំងឺចាប់ពី ៥០ % នៃចំនួនប្រាក់ខែ ។ • ស្រ្ដីនៅពេលឆ្លងទន្លេត្រូវបានឈប់សម្រាកលលំហែមាតុភាព ៥២ សប្តាហ៍និងទទួល បានប្រាក់ខែឧបត្ថមចំនួន ៩០%នៃ ប្រាក់ខែ ។
ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖ • ជុំវិញកម្លាំងចងភ្ជាប់សង្គម • ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ • ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ • ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ១៩១៨ សហព័ន្ធយូហ្គោស្លាវីមានឈ្មោះ ថា សហព័ន្ធ ស្លូវ៉ែន ក្រូអាតនិងរាជាណាចក្រ ស៊ែប៊ី ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ឆ្នាំ២០០០ ដើម្បីសន្តិភាព វប្បធម៌អហឹង្សារួមមាន ៖ • គោរពជីវិតមនុស្ស : គោរពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូបដោយគ្មានការរើសអើងពូជ សាសន៍ ឬគំនិតអគតិ ។ • បដិសេដអំពើហិង្សា : ប្រកាន់យកវិធីអហិង្សា ច្រានចោលរាល់អំពើហិង្សាគ្រប់ប្រភេទរួមមាន អំពើកេងប្រវ័ញ្ខលើរាងកាយ អំពើរំលោភបំពានលើផ្លូវ ភេទការគាបសង្កត់ផ្លូវចិត្ត ការគាបសង្កត់សេដ្ឋកិច្ចនិងសង្គម ជាពិសេសចំពោះជនដែលគ្មានលទ្ធភាព ការពារខ្លួនឯង និងជនងាយរងគ្រោះថ្នាក់ដោយសារអំពើរំលោភបំពានទាំងនេះ ។ តួយ៉ាងដូចជា ជនក្នុងវ័យជំទង់ ...
សង្រ្គាមរវាងពួកស៊ែប និងក្រូអាស៊ីបានកើតឡើងនៅពេលដែលកងទ័ពយូហ្គោស្លាវី ដែលមានប្រៀបទាំងអាវុធ និងមនុស្ស ពោលគឺពលទាហាន ៣០ ០០០ នាក់ និងរទេះតង់ ៣ ០០០គ្រឿង ហើយបានបំបាត់កងទ័ព ក្រូអាត ឪ្យនៅក្រៅរង្វង់ប្រយុទ្ធ មិនតែ ប៉ុណ្ណោះទៀតកងទ័ពយូហ្គោស្លាវី ក៏បានប្រើទ័ពអាកាសទម្លាប់គ្រាប់បែកទៅលើទីក្រុង ហ្សាគ្រីបទៀតផង ។ ជាលទ្ធផលកងទ័ពយូហ្គោស្លាវីបានចូលកាន់កាប់ទឹកដីក្រូអាត ៣០% ហើយសង្រ្គាមនេះត្រូវបានបញ្ចប់ក្រោយពេលរដ្ឋាភិបាលក្រូអាត បានចុះសន្ធិសញ្ញាជាមួយពួកស៊ែប ។
បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍព្រោះដោយសារមូលហេតុដូចជាខាងក្រោម ៖ • ទិសដៅនៃការអភិវឌ្ឍគឺ លើស្ទួយជីវភាព និងលុបបាត់ភាពក្រីក្រ ។ ស្រ្ដីជាកុមារដែលក្រីក្រជាងគេមាសនចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី ។ • ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ ។ • រចនាសម្ព័ន្ធ រដ្ឋបាលផ្នែកសេដ្ឋកិច្ចនិងនយោបាយជាក់ស្រី្ដឪ្យស្ថិត នៅក្នុងស្រទាប់ ក្រោមដែលពុំមាននាទីជាអ្នកអាច សម្រេចបាន ។ • មតិយោបល់របស់ស្រ្ដីមិនត្រូវបាន គេរាប់បញ្ចូលជាអាទិភាព និងអាចបំភ្លេចចោល ។ • ទស្សនៈសង្គមនៅតែបន្ដឪ្យតម្លៃស្រ្ដី ទាបនៅឡើយ • ស្រ្ដីគឺជាដៃម្ខាងក្នុងចំណោម ...