ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
vrean.com Latest Questions
មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញាយ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែលមួយម៉ឺនបួនពាន់នាក់ (១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។
សញ្ញាជាតិតាមមាត្រទី១៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿន លឿនរោងចក្រនិមិត្តរូបនៃឧស្សាហកម្ម មានកម្រកួរស្រែរាងស្នែង ក្របីព័ទ្ធពីក្រៅហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។
នៅឆ្នាំ១៩៧៦ បក្សកុំមុយនីសកម្ពុជាបានបែងចែកតំបន់រដ្ឋបាល នៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជា៦ភូមិរួមមាន៣២ តំបន់។ • ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនំាដោយ សោ ភឹម ដែលធ្វើអត្តឃាត នៅខែឧសភា ១៩៧៨។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូលផ្នែកខ្លះនៃខេត្តកំពង់ចាមស្ថិតនៅយត្រើយខាងកើតទន្លេមេគង្គ ស្រុងឆ្លូងនៃ ខេត្តក្រចេះ ស្រុកខ្លះនៃខេត្តកណ្ដាល មានស្រុក ខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិនេះចែកជា ៥ តំបន់គឺ ...
នៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួន២ មានគឺ ៖ • តំបន់សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) • តំបន់ព្រះវិហារ (តំបន់១០៣)។
ភូមិភាគថ្មីមួយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៧៧ មានឈ្មោះ ភូមិភាគកណ្ដាល ដែលមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្តរ ចំណែកភូមិភាគឧត្តរថ្មីត្រូវបានប្ដូរទីតាំង ទៅតំបន់សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ។
នយោបាយមហាចលោតផ្លោះមហាអស្ចារ្យរបស់ ប៉ុល ពត គឺជានយោបាយដឹកនាំប្រទេសកុំមុយនីសភ្លាមដោយមិន បាច់ឆ្លងកាត់ដំណាក់កាលសង្គមនិយមទេ។
គម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) របស់មេដឹកនាំខ្មែរក្រហមតម្រូវឪ្យប្រមូលផ្ដុំសម្បត្តិឯកជនទាំងអស់និងផែនការដំាដុះស្រូវ ជាអាទិភាពរបស់ជាតិ។ បញ្ហាសន្ដិសុខជាតិសមូហភាវូបនីយគឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។
គម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) របស់កម្ពុជាប្រជាធិបតេយ្យផ្ដោតទៅលើ៖ • បញ្ហាសន្ដិសុខជាតិ • សមូហភាវូបនីយកម្ម • ពង្រីងផលិតផលស្រូវធ្វើយ៉ាងណាឪ្យលទ្ធផលជាមធ្យមទទួលបានបីតោន ក្នុងដំាដើមឈើ។
មេដឹកនាំកម្ពុជាប្រជាធិបតេយ្យសង្ឃឹមថានឹងធ្វើឪ្យកម្ពុជាមានឯករាជ្យពេញបរិបូរណ៍ទាំងវិស័យ សេដ្ឋកិច្ច និងវិស័យនយោបាយដោយប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម និងថយទៅជា កសិកម្មទំនើមួយ។