ជំងឺគ្រុនចាញ់ឆ្លងតាមរយៈមូលដែកគោលញីខាំ ។ មូលដែកគោលញីខាំ ខាំមនុស្សឈឺទៅខាំមនុស្សជាធ្វើឲ្យមនុស្សជាក្លាយទៅមនុស្សឈឺដែល ។
vrean.com Latest Questions
បន្ទុះភ្នំភ្លើងបណ្តាលមកពីសម្ពាធនិងកម្តៅនៅក្នុងស្នូលនិងស្រទាប់ម៉ង់តូលដែលជាស្រទាប់មានរូបធាតុហើយរលាយនិងធ្វើចលនា។សម្ពាធនិងកម្តៅបានធ្វើឲ្យសិលារាវចេញមកក្រៅហៅថាម៉ាក់ម៉ា ហើយម៉ាក់ម៉ាចេញមកលើផែនដីក្លាយជាសិលាកករឹង។
វិភាគតូនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរៈ • បានអប់រំមនុស្សប្រកាន់នូវចំណុចល្អ ( ស្គាល់បុណ្យ បាប ចេះធ្វើអំពើល្អ ប្រកាន់នូវសច្ចៈធម៌… ) • ផ្តល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើល្អអាក្រក់ គុណទោស ប្រកាន់នូវសច្ចៈធម៌ជាទីកន្លែង ស្នាក់អាស្រ័យនិងជម្រកចម្រាប់ការអប់រំផ្លូវចិត្ត • ផ្តល់ចំណេះធ្វើ គោរពប្រណិតបត្តិអំពើល្អឲ្យស្រឡាញ់ជាតិ និងប្រកាន់ពូជសាសន៍មិនប្រព្រឹត្តខុសកកន្លងព្រះពុទ្ធសាសនា • សីលធម៌ មានអត្តចរិកថ្លៃថ្នូរ មានការគោរព • ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនង ចេះអត់ឱនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ ជាកន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសន្តិភាព អហិង្សា ...
មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ • ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់កុមារ • ដោយសារការអភិវឌ្ឍរបស់កុមារគឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ • ដោយសារតម្រូវការចាំបាច់របស់កុមារ ពុំទាន់មានចែងនៅក្នុងឩបករណ៍សិទ្ធិមនុស្សមានស្រាប់នៅឡើយ • ដោយសារផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលរបស់កុមារ • ដោយសារកុមារងាយនឹងរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសពីការកេងប្រវ័ញ្ច និងការរំលោភបំពានបានគ្រប់យ៉ាង • ដោយសារកុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀត ចំពោះសកម្មភាពឬភាពអកម្មរបស់រដ្ឋាភិបាល • ដោយសារកុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ • ដោយសារនៅក្នុងសង្គមជាតិច្រើនតែគិតថា កុមារគឺ ជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា ដូចមនុស្សធំអាចធ្វើការងារបាន ហើយខ្លះទៀតគិតថា ពួកគេមិនទាន់អាចចូលរួមជួយសង្គមបានឡើយ
សង្រ្គាមត្រជាក់ និងប្រាក់សង្រ្គាមឥណ្ឌូចិន បានធ្វើឲ្យពួកកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល ។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈ ផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិ ដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដ ដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាល ហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។
ទីក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាមានមុខងារដូចជា ៖ • ក្រុងភ្នំពេញ ជារាជធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឧស្សាហកម្ម ពាណិកម្ម វប្បធម៌ ទេសចរណ៍ និង ជាទីក្រុងកំពង់ផែ ។ • ក្រុងព្រះសីហុន ជាក្រុងកំពង់ផែទេសចរណ៍និងជាមជ្ឍមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មទៅថ្ងៃអនាគត • ក្រុងកែប ជាក្រុងទេសចរណ៍ • ក្រុងប៉ៃលិន ជាក្រុងសម្បូរត្បូងទទឹមត្បូងកណ្ដឿងនិងជាកន្លែងដែលទំនិញចេញចូលរវាងថៃនិងកម្ពុជា ។
បានជារបបម៉ាកូសត្រូវដួលរលំ ដោយសារការបាញ់ប្រហារលោកអាគីណូ នៅអាកាសយានដ្ឋានក្រុងម៉ានីលនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៨៣ ក្នុងដំណើរវិលត្រឡប់ពីសហរដ្ឋអាមេរិកចូលរួមប្រជែងតំណែងប្រធានាធិបតីភីលីពីន ។
ផ្លូវរថភ្លើងពីភ្នំពេញទៅបានកសាងនៅឆ្នាំ ១៩៣២ មានប្រវែង ២៧៥ គីឡូម៉ែត្រ ។
ត្រូវមានសុឆន្ទះសម្រុះសម្រួល សុភាពរាបសារប្រកបដោយទេពកោសល្យ ខាងសិល្បៈនិយាយស្តីចេះឈ្វេងយល់ពីវិស័យច្បាប់ ចេះស្តាប់ ចេះដោះស្រាយតាមរឿងពិត ធ្វើអោយមានភាគគីជឿទុកចិត្ត ហើយប្រតិបត្តិតាមដោយស័្មត្រចិត្ត។
នៅសម័យសង្គមរាស្រ្តនិយមសមាជិកជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដើម្បីផ្សារភ្ជាប់រវាងរដ្ឋភិបាល សភា និងប្រជាជន ។