ព្រះបាទនរោត្តម សុរាម្រឹតព្រះអង្គទ្រង់សុគតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៦០ ។
vrean.com Latest Questions
តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ព្រះមហាក្សត្រថ្មីត្រូវយកខ្សែលោហិត ខាងព្រះបាទអង្គឌួង ហើយត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ។
ក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាពដូចតទៅ ៖ • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ជាព្រះប្រធានក្រុមប្រឹក្សាប្រឹក្សារាជវង្ស ។ • ទ្រង់វត្ថា ឆាយាវង្ស ជាព្រះប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ។ • លោក ជួប ហ៊ែលជាប្រធានសភាជាតិ • សម្ដេច ព្រះនរោត្តម សីហនុ ជាព្រះប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី ។ • លោក ជួប សំឡុត ជាប្រធានតុលាការកំពូល ។ • សម្ដេច ព្រះសង្ឈរាជ ទាំងពីរគណៈ ( មហានិកាយ និងធម្មយុត្តិនិកាយ ) ។
បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធពីព្រោះក្រុមប្រឹក្សារាជសម្បត្តិមិនអាចជ្រើសរើសបេក្ខជន ណាមួយឪ្យឡើងសោយរាជ្យជាព្រះមហាក្សត្រ ថ្មីបានទេ ដូច្នេះហើយ ទើបគេបង្កើតឪ្យមានក្រុមប្រឹក្សារាជានុសិទ្ធិឡើង ។ ក្រុមប្រឹក្សានេះមានតូនានី បំពេញការងារជាព្រះមហាក្សត្របណ្ដោះអាសន្នដែលមានទ្រង់ស៊ីសុវត្ដិ មុនីរ៉េត ជាប្រធាន ។
ព្រះបាទ នរោត្តម សីហនុបានចាប់ផ្ដើមធ្វើប្រជាមិតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៦០ ដើម្បីពង្រីកគោលជំហរនយោបាយសសង្គមរាស្រ្ដនិយម ។ នៅក្នុងការធ្វើប្រជាមតិព្រះអង្គបានធ្វើដូចតទៅ ៖ • សន្លឹកឆ្នោតណាដែលមានព្រះឆាយល័ក្ខ របស់សម្ដេចព្រះអង្គ នោះមានន័យថា ព្រមទទួលយកកម្មវិធី នយោបាយសង្គមរាស្រ្ដនិយម ។ • សន្លឹកឆ្នោតណា ដែលមានរូបលោក សឺង ង៉ុកចាញ់ នោះមានន័យថាគាំទ្រ ខ្មែរសេរី និងនយោបាយ ទំនោរ ...
នៅក្នុងការធ្វើប្រជាមតិនេះលទ្ធផលគឺប្រជាជន ៩៩.៩៩% បានគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយម និងសម្ដេចព្រះបាទ នរោត្តម សីហនុ ។
ក្រោយពីប្រកាសលទ្ធផលប្រជាមតិរួមមកនៅក្រុងកែប ព្រះអង្គបានថ្លែងសន្ទរកថាសេចក្ដីប៉ងប្រាថ្នារបស់ព្រះអង្គ គឺចង់កាន់តំណែងជាប្រមុខរដ្ឋ បើប្រជាពលរដ្ឋស្នើរសុំព្រះអង្គនោះ ។ ក្រោយពីន្ទរកថាបានលេចចេញនូវព្យុហយាត្រានៅទីក្រុងភ្នំពេញ និងក្រុងកែបដើម្បីគ្រាំទ្រព្រះអង្គជាប្រមុខជាប្រមុខរដ្ឋ ។
បន្ទាប់ពីក្រុមប្រឹក្សារាជានុសិទ្ធិរំលាយ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៦០ ច្បាប់រដ្ឋធម្មនុញ្ញ បានចេញមាត្រាពិសេសមួយៗ ។ មាត្រានេះបានចែងថាក្នុងករណីដែលកាលៈទេសៈពុំអនុញ្ញាតឪ្យចាត់តាំងព្រះមហាក្សត្រថ្មី និងក្រុមប្រឹក្សារាជានុសិទ្ធិដោយអនុលោមទៅតាមបញ្ញត្តិ ៣០ និង ៣០ស្ទួន នៃរដ្ឋធម្មនុញ្ញសភាទាំងពីរ ត្រូវរួមគ្នាប្រជុំតាមសេចក្ដីអញ្ជើញពីប្រធានរដ្ឋសភាដោយអនុលោមទៅតាមឆន្ទៈរបស់ប្រជារាស្រ្ដសភាទាំងពីរអាចលើកអំណាច និងបុព្វសិទ្ធិទាំងឡាយរបស់ប្រមុខរដ្ឋប្រគល់ឪ្យឥស្សរៈជនមួយរូបដែលប្រជាពលរដ្ឋ ស្រឡាញ់ទុកចិត្ត ។
សមាជជាតិសម្រេចសមិទ្ធិផលដូចជាការប្រឆាំអំពើពុករលួយការកំណត់ភាសាខ្មែរជាភាសាផ្លូវការ ។ ល ។
តាមរដ្ឋធម្មនុញ្ញប្រទេសសមាជជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដែលទាមទារឪ្យមានជំនួបរវាងប្រជាពលរដ្ឋជាមួយមន្ដ្រីរាជរដ្ឋាភិបាលដើម្បីពិភាក្សអំពីសប្រយោជន៍រួម ។ រដ្ឋាភិបាលនិងសភាជាតិត្រូវបំពេញតាមនូវអ្វីដែលជាសេចក្ដីសម្រេចរបស់សមាជជាតិដែលប្រារព្វធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ។