បានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែព្រោះដើម្បីពាណិជ្ជកម្មអង់គ្លេស ។ ការទទួលផលវិបាកចំពោះប្រទេសចិនគឺ • បានបើកទ្វារចំហឱ្យអាភៀនហូរចូលប្រទេសចិនដូចទឹកបាក់ទំនប់ • មានចលនាប៉ះបោរជាច្រើនបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងពួកឈ្លានពាន និងប្រឆាំងនឹងរាជវង្សម៉ាន់ជូ • វិបត្តិសង្គមក៏រីករាលដាលដោយអំពើពុករលួយ
vrean.com Latest Questions
ប្រទេសមហាអំណាចអាណានិគមនិយមមាន អង់គ្លេស បារាំង សហរដ្ឋអាមេរិក រូស៊ី អាឡឺម៉ង់ ។
នយោបាយចក្រពត្តិនិយមរបស់ជប៉ុនបានប្រព្រឹត្តទៅ ដំណាក់កាលមុនសង្រ្គាមលោកលើកទី២គឺ ៖ • នៅឆ្នាំ ១៩២៧ ឩត្តមសេនីយ៍តាណាកា នាយករដ្ឋមន្ត្រីជប៉ុនបានរៀបគម្រោងធំដើម្បីឈ្លានពានប្រទេសនៅក្នុងទ្វីបអាស៊ី • ដំបូងចូលឈ្លានពានប្រទេសចិន បន្ទាប់មកឥណ្ឌូចិន ភូមាប្រទេស ផ្សេងៗទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌា • នៅឆ្នាំ ១៩៣១ ជប៉ុនបានចាប់ផ្តើមចូលលុកលុយតំបន់ម៉ានជូរីហើយគម្រោងឈ្លានពានពង្រីកអំណាចរបស់ជប៉ុនបានចាប់ផ្តើម • នៅឆ្នាំ ១៩៣២ ជប៉ុនបានកាន់កាប់ខេត្ត ស៊េហែ ហើយបានបើកការវាយលុកតម្រង់ទៅកាន់មហាកំពែងចិន • នៅឆ្នាំ ១៩៣៣ ជប៉ុនបានចាកចេញពីសង្គមប្រជាជាតិ • នៅខែកក្កដា ឆ្នាំ ...
ព្រះបាទពញាយ៉ាតមកតាំងរាជធានីនៅចតុមុខមង្គលនៅឆ្នាំ ១៤៣១ ។
របបដឹកនាំម៉ាកូសជារបបផ្តាច់ការនិងគ្រួសារនិយម ។ នៅក្រោយពេលប្រកាសច្បាប់អាជ្ញាសឹកម៉ាកូសបានបិទកាសែតហើយចាប់អ្នកប្រឆាំងរាប់រយនាក់ដាក់គុត ក្នុងនោះក៏មានលោកបេដីណូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ។
ស្ថានភាពរស់នៅរវាងអ្នកស្រែចំការនិងពួកគហបតីនៅអឺរ៉ុបក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ដូចជា ៖ ពួកគហបតី • ពួកគេជាម្ចាស់ ភាគហ៊ុនសកម្មឬ អ្នកមានកាតព្វកិច្ចក្លាយទៅជាបេក្ខជនឬ ធនលាភីមានបេក្ខភាពនៅក្នុងជួរសមាជិនសភាជាប់ឆ្នោតដោយសារពួកសមាជិកភាគហ៊ុនបោះឆ្នោតឪ្យ ។ • ធនលាភីទាំងនេះបំរុងទុកពេលទំនេរសម្រាប់ការងារនយោបាយជាម្ចាស់សារព័ត៌មានឬលោកទឹកចិត្តពួកសិល្បករដោយជួយទិញស្នាដៃរបស់ពួកគេ នេះ ។ • ពួកគេទិញដីដើម្បីបង្កើតនូវកិត្យានុភាពរបស់ខ្លួន • ពួកគេរស់នៅប្រកបដោយផាសុកភាពក្នុងសណ្ឋាគារប្រណីតៗផ្ទាល់ខ្លួនដែលកសាងនៅក្នុងសង្គាត់ថ្មីៗនៃទីក្រុងធំៗ • ក្នុងការរៀបអាពាហ៍ពិពាហ៍គ្រួសាររបស់ពួកគេចង់សម័ន្ធមេត្រីទៅនឹងត្រកូលអភិជន ដែលធនលាភីបញ្ជូលរបៀបចាត់ចែកបដិសណ្ឋារកិច្ចការប្រណាំងសេះ ផ្នែកសិល្បៈមានល្ខោនជាដើម ។ ពួកអ្នកស្រែចំការ • នៅដើមសតវត្សទី ១៩ ភាគច្រើននៃអ្នកស្រែចំការនៅអឺរ៉ុប ដាំដុះជាពិសេសគ្រាប់ធុញ្ញជាតិនៅឡើយ • គេទទួលបសនទិន្នផលទាបព្រោះគេប្រើជីតិច • ប្រជាកសិករទាំងឡាយប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គងគ្រួសារ
នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។ តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖ • វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។ • វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ...
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។
បានជាមានការផ្ទុះបាតុកម្មយ៉ាងធ្ងន់មួយកើតឡើងនៅទសវត្សរ៍ឆ្នាំ៦០និង៧០គឺដោយសារតែមានការរើសអើងរវាងអ្នកកាន់សាសនាគ្រិស្កនិកាយប្រូតេស្ដង់អង់គ្លេសនិងនិកាយកាតូលិកដែលមានកំណើតអៀកឡង់ ។ វិបត្ដិនេះបានបណ្ដាលឲ្យមានមនុស្សមួយចំនួន២០០នាក់បានស្លាប់និងមានរបួសជាច្រើននាក់ទៀត ដោយសារការបង្រ្កាបពីកងទ័ពអង់គ្លេស ។
អឺរ៉ុបដីគោកបានរួមគ្នាបង្កើតសហគមន៍មួយឡើង សហគមន៍នោះមានឈ្មោះថាផ្សារអឺរ៉ុប ។ បង្កើតឡើងដោយប្រទេសឡើងដោយប្រទេសបារាំងនិងប្រទេស៥ផ្សេងទៀតនៅអឺរ៉ុប ។