មាត្រា ៦ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់ ៖ • បុរស និងស្រ្តីដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សេផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តីឬជាសាច់ចិញ្ចឹមក្តីបានរួមសេវនកិច្ចជាមួយគ្នា • បុរស និងស្រ្តីដែលជាប់ចំណងសាខាញាតិនឹងគ្នានោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ចិញ្ចឹមក្តី រួមម្តាយក្តី រួមឪពុកក្តី ជាញាតិ លោហិតក្តី ឬជាញាតិពន្ធក្តីរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់នេះ ផងបានរួមសេវនកិច្ចជាមួយគ្នា ។ មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ន្ធណាម្នាក់ស្លាប់ហើយសហពទ្ធ័ដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី២ ឬថ្នាក់ទី៣ ។
vrean.com Latest Questions
បានជាមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩២៩ព្រោះ :ដោយសារប្រធានាធិបតីដែលបន្តវេនពីលោកវិលសិនបាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្តីដើម “ ទុកឲ្យគេធ្វើ” បណ្តាលឲ្យផលិតផលកើនច្រើនហួសហេតុពេក នៅពេលដែលតម្រូវការទីផ្សាររួមតូច ។ការអនុវត្តទ្រឹស្តីនេះនាំឲ្យមានបរិមាណទំនិញកើនឡើងមិនធ្លាក់មានពីមុនមក ។
សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ខុសគ្នាត្រង់ថា ៖ សេចក្តីព្រាងច្បាប់ • ក្រសួងសាម៉ីរៀបចំសេចក្តីព្រាងច្បាប់ និងផ្ញើទៅក្រសួងដែលពាក់ព័ន្ធ • កិច្ចប្រជុំអង្គក្រសួងដែលពាក់ព័ន្ធដើម្បីពិភាក្សាពង្រាងច្បាប់ • គណៈរដ្ឋមន្ត្រីប្រជុំពេញអង្គដើម្បីពិនិត្យពង្រាងច្បាប់ • ពង្រាងច្បាប់ត្រូវបញ្ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សេចក្តីស្នើច្បាប់ • ជាសមត្ថកិច្ចរបស់សមាជិករដ្ឋសភាណាមួយនាយករដ្ឋមន្រ្តី • មិនឆ្លងកាត់ការប្រជុំអន្តរក្រសួង • មិនឆ្លងកាត់ការប្រជុំអន្តរក្រសួង • មិនឆ្លងកាត់ការប្រជុំពេញអង្គគណៈមន្រ្តីដើម្បីពិនិត្យ ។
រដ្ឋធនុម្មញ្ញមួយដែលត្រូវបានសភាអនុម័តនៅទី២ ទី១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានផ្គួចផ្ដើមឪ្យមានការបោះឆ្នោត៤ ប្រភេទគឺ ១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ...
អង្កការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស។
នៅអ៊ីតាលីដើម្បីឲ្យគណៈរដ្ឋមន្រ្ដីកើតចេញជារូបរាងឡើង គឺនាយករដ្ឋមន្រ្ដីជាអ្នកជ្រើសតាំងឡើងហើយត្រូវបានតែងតាំងដោយប្រធានាធិបតី។ បន្ទាប់មកត្រូវសុំសេចក្ដីទុកចិត្តពីសភាក្រោយការផ្ដល់សេចក្ដីទុកចិត្តពីសភាហើយនោះទើបនាយករដ្ឋមន្ត្ដី្រនិងគណៈរដ្ឋមន្រ្ដីស្របច្បាប់។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា។ • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
និមិត្តសញ្ញារបស់រដ្ឋ គឺជាទង់ជាតិ និងសញ្ញាជាតិ (ព្រះសង្ហារ) ។
រ៉ែភាគច្រើនកើតមកពីម៉ាក់ម៉ា និងកំអែភ្នំភ្លើង