ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់ប្រទេសចិនប៉ែនខាងត្បូង។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ គឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ។
vrean.com Latest Questions
វិបត្តិអ៊ុលស្ទ័រជាវិបត្តិសម្រាប់ប្រទេសអង់គ្លេស។ ប្រទេសអង់គ្លេសដោះស្រាយដូចជា៖ អង់គ្លេសដោះស្រាយដោយរដ្ឋាភិបាលអង់គ្លេសបានបើកសេដ្ឋកិច្ចចរចារជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង ដើម្បីបញ្ចប់ជំលោះនៅទីក្រុងបែលហ្វាលនៅឆ្នាំ១៩៩៨។ វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយ។
លោកស្រីម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩០។ គាត់បានដោះស្រាយបញ្ហាដូចជា៖ • វិបត្តិប្រេងទៀតថ្លៃ • ធ្វើឪ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិថរណា។
ព្រះរាជាដែលបានពឹងបារាំងឪ្យមកធ្វើជាអាណាព្យាបាលលើខ្មែរ គឺព្រះបាទ អង្គឌួងដើម្បីជួយការងពារទឹកដីខ្មែរ។
ប្រទេសអាឡឺម៉ង់ត្រូវបានបែកបាក់ជាពីរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៤៨ដោយសារ៖ • ការប្រឈមដាក់គ្នារវាងមហាអំណាចឋទាំងពីរ រួមមានសហភាពសូរៀត និងសហរដ្ឋអាមេរិក • សន្និសីទក្រុងយ៉ាលតាបែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រា ដើម្បីកុំឪ្យប្រទេសនេះមានលទ្ធភាពបង្កសង្គ្រាមទៀត។
និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឪ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្ដិភាព រួបរួមគ្នាស និងប្រកបដោយថាមពល។ ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿន ដែលពណ៌ទាំងអស់នេះតំណាងឪ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ខៀវ តំណាងឪ្យសន្ដិភាព និងស្ថិរភាព។ • ពណ៌ក្រហម តំណាងឪ្យសេចក្ដីក្លាហាន និងភាពស្វាហាប់ ថាមពល។ • ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ ស្អាតស្អំ។
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខែសីហា។
ទស្សនៈវិស័យអាស៊ានឆ្នាំ ២០២០ ធ្វើឡើងនៅកូឡាឡាំពួ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៧។
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ ២០២០គឺ៖ • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ • ភាពជាដៃគូដៃកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
បានជានៅកំឡុងទស្សវត្សឆ្នាំ៦០ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកគឺដោយសារ៖ • ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត • សហរដ្ឋអាមេរិកគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាជាចូលប្លុកសេរី • ថៃឈ្លានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា២៩លើក។