vrean.com Latest Questions
នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកព្រោះដោយសារមូលហេតុដូចជា ៖ • សង្រ្គាមលោកទី២ផ្ទុះនៅអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ • នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិចលក់អាវុធនិងស្បៀងឪ្យទៅប្រទេសដែលកំពុងជាប់ដៃធ្វើសង្រ្គាម • ក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់ • ចំនែកសហរដ្ឋអាមេរិចសរដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្រ្គាមមកមិនទទួលនៅការបំផ្លាញនោះទេ • នៅក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច ។ កត្ដាទាំងអស់នេះហើយធ្វើជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ។
ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពីព្រោះ ៖ • ពួកប៉ុលពតកាប់សម្លាប់ និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវត្ត ) • លុបបំបាត់សាសនា ប្រពៃណីជំនឿ ទំនៀមទំលាប់ • យកប្រទេសកម្ពុជាធ្វើជាវាលពិឃាជ និងផ្តាច់ទំនាក់ទំនងអន្តរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។
ជាង ៦៤.០០០ គ.ម២ ហើយមានឈ្មោះដូចខាងក្រោមនេះ៖ ឈ្មោះដើម ...
រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងបែបមជ្ឈការ និងវិមជ្ឈការៈ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្ដាល) ៖ • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្ដាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ • មានឋានន្ដរស័ក្ដិពី ធំ ដល់ តូច អង្គភាពមជ្ឈការដែលធំជាងគេ គឺរដ្ឋាភិបាលមានៈ • នាយករដ្ឋមន្រ្ដី • ឧបនាយករដ្ឋមន្រ្ដី • ទេសរដ្ឋមន្រ្ដី • រដ្ឋមន្រ្ដី • រដ្ឋលេខាធិការ
គោលនយោបាយអប់រំរបស់កម្ពុជានាបច្ចុប្បន្ននេះ ជម្រុញឲ្យមានស្រ្តីទាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ឧត្តមសិក្សា ។ ការអប់រំពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ព្រោះវាបានជះឥទ្ធិពលដល់ស្រ្តីឲ្យមានការអភិវឌ្ឍដូចជា ៖ ក. អភិវឌ្ឍខ្លួនឯង • ធ្វើជាម្ចាស់លើខ្លួនឯង • ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ • ចេះថែទាំសុខភាពរបស់ខ្លួន • ចេះត្រិះរិះពិចារណារកហេតុផលបានត្រឹមត្រូវ • មានអធ្យាស្រ័យល្អ និងគំនិតទូលំទូលាយ • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច • ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ…។ ខ. អភិវឌ្ឍគ្រួសារ • ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាព និងអនាម័យ • អប់រំវប្បធម៌ទូទៅដល់កូន
ការសិក្សាទំនាក់ទំនងអន្ដរជាតិមានសារៈសំខាន់ដូចជា ៖ • អាចឪ្យយើងយល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមួយដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត ។ • ឆ្លុះបញ្ជាំងឪ្យឃើញនូវនយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬ ប្រទេសណាមួយជាកំណត់ • យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៍នយោបាយដែលវិវត្តន៍ និងផ្លាស់ប្តូរយ៉ាងរហ័សជារៀងរាល់ថ្ងៃ ។ ទំនាក់ទំនងអន្តរជាតិជាមុខវិទ្យាមួយជួយបណ្តុះបណ្ដាល អ្នកបំរើការទូតអ្នកវិភាគនយោបាយ មន្រ្ដីជំនាញខាងកិច្ចការអន្ដរជាតិ អ្នកឯកទេស ខាងវិទ្យាសាស្រ្តអន្ដរជាតិ អ្នកសារពត៌មានអន្ដរជាតិជាដើម ។
បើក្រឡេកមួយភ្លែត ទស្សនៈវិជ្ជាហាក់បីដូចមិនចាំបាច់ណាស់ចំពោះជីវិតមនុស្សទេ ។ តែបើពិចារណាឲ្យដិតដល់ទៅវិញ យើងឃើ់ញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវិតមនុស្សកាលណាយើងចង់ធ្វើខ្លួនឲ្យទៅជាមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូនោះព្រោះថាទស្សនវិជ្ជាជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្របសំដៅដឹកនាំខ្លួនទៅ រកសុខ ដោយសាទស្សនវិជ្ជាមនុស្សចេះស្គាល់ខ្លួនឯងចេះខ្មាស់ខ្លញួនឯង ចេះកំណត់ខ្លួនឯង និងចេះធ្វើម្ចាស់លើខ្លួនដោយឯង ។
នៅក្នុងរដ្ឋាភិបាលអ៊ីតាលីមានទម្រង់ដូចជាព្រឹទ្ធសភាតំណាងរាស្រ្ដ និងប្រធានាធិបតី។