ពំនុះធ្មេញតាមបណ្ដោយបង្ហាញឱ្យឃើញ៖ a) ភ្លុកធ្មេញជាសារធាតុប្រហោងៗ ហើយរឹងខ្លាំង។ b) អញ្ចាញធ្មេញ ជាសរីរាង្គជើងទម្ររបស់ធ្មេញ c) កាចាធ្មេញជាសារធាតុពណ៌ស រឹងខ្លាំងជាងភ្លុកធ្មេញប៉ុន្តែស្រួយ។ d) ដើមធ្មេញ ជាផ្នែកដែលនៅខាងលើនៃអញ្ចាញធ្មេញ e) កាចាធ្មេញរុំស្រោបភ្លុកនៃដើមធ្មេញ។ f) សំបកធ្មេញជា ជាលិកាឆ្អឹងពណ៌លឿង ដែលរុំស្រោបភ្លុកនៃឫសធ្មេញ។ g) ឫសធ្មេញ ជាផ្នែកនៃគល់ធ្មេញដែលកប់ទៅក្នុងរណ្តៅធ្មេញ h) សរសៃធ្មេញ ជាសរសៃឈាមដែលភ្ជាប់ពីក្នុងរណ្តៅធ្មេញទៅធ្មេញ i) បណ្ដូលធ្មេញជា ជាលិកាសន្ធាន។ វាមានសរសៃឈាមជាច្រើននិងសរសៃប្រសាទមួយដែលធ្វើឲ្យធ្មេញរួស។ដូចនេះធ្មេញមានជីវិត។
vrean.com Latest Questions
a) អាហារគ្លុយស៊ីត បានមកពីបាយ ដំឡូង គ្រាប់ធញ្ញជាតិ…។ b) អាហាររ៉ែ បានមកពីបន្លែ ត្រី សាច់ និងគ្រឿងបន្ថែមរសជាតិ។ c) អាហារលីពីត(ខ្លាញ់) បានមកពីខ្លាញ់សត្វ ឬប្រេងរុក្ខជាតិ ។ d) អាហារវីតាមីន បានមកពីបន្លែ ផ្លែឈើ។ e) អាហារប្រូតេអ៊ីន បានមកពីសាច់សត្វ ស៊ុត សណ្ដែកសៀង…។ f) ទឹក បានតាមរយៈការផឹកទឹក។
ដើម្បីការពារជំងឺទល់លាមកគេត្រូវធ្វើដូចជា៖ a) បរិភោគអាហារមានតុល្យភាព b) ផឹកកាហ្វេឱ្យច្រើន c) បរិភោគអាហារហឹរ d) ផឹកទឹកច្រើន e) ដើរលំហែកាយឲ្យបានទៀងទាត់ f) ត្រូវបន្ទោរបង់ឲ្យទៀងទាត់ g) ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ h) បរិភោគអាហារសម្បូរជាតិសែលុយឡូស។
• ការជក់បារីបណ្ដាលឱ្យឈឺចុកទ្រូងនិងគាំងបេះដូង។ជំងឺគាំងបេះដូងកើតឡើងដោយសារការត្បៀតសរសៃឈាមឬកំណកខ្លាញ់ក្នុងសរសៃ…