vrean.com Latest Questions
លំពែងជាក្រពេញមួយដែលស្ថិតនៅផ្ដេកក្រោមក្រពះ លំពែង មានទំងន់ប្រហែល 70 g។ បំពង់បញ្ចេញរបស់វា ស្ថិតនៅក្បែរគល់ពោះវៀនចម្ងាយ 2-3cm ពីទ្វារក្រោមក្រពះត្រង់កន្លែងប្រសព្វមុខគ្នា ជាមួយបំពង់ប្រមាត់ដែលចេញពីថ្លើម។ លំពែងបញ្ចេញ រសលំពែងទៅក្នុងពោះវៀនតូច។ -ថ្លើមជាក្រពេញធំជាងគេពណ៌ត្នោត ។ វាមានទំងន់ 2kg ស្ថិតនៅក្រោមសន្ទះទ្រូងផ្នែកខាងស្ដាំ។ ថ្លើមផលិតទឹកប្រមាត់ដែលហូរចូលទៅក្នុងថង់ទឹកប្រមាត់ រួចហូរចូលទៅក្នុងពោះវៀនតូចតាមបំពង់ទឹកប្រមាត់នៅពេលរំលាយអាហារ។ បំពង់ទឹកប្រមាត់និងបំពង់ទឹកលំពែងចូលទៅក្នុងពោះវៀនតូចនៅកន្លែងតែមួយ។
យើងត្រូវអនាម័យលំនៅឋានដូចតទៅ ៖ • ទ្វារ បង្អួចត្រូវបើកចំហឱ្យទូលាយ • ត្រូវសម្អាត បរិវេណផ្ទះ បន្ទប់ដេក ផ្ទះបាយ បន្ទប់ទឹក/បង្គន់ • លប់បំបាត់ជម្រកមូស • ជីកកប់សំរាមអោយឱ្យបានជិតត្រឹមត្រូវ • បង្គន់ គំនរសំរាមឬរណ្តៅសំរាមត្រូវដាក់ឱ្យឆ្ងាយពីប្រភពទឹកស្អាតដែលប្រើប្រាស់។