vrean.com Latest Questions
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖ • ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំ- ជក់។ • ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។ • ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពត៌មាន និងតាមសៀវភៅសិក្សា។ • ហាមឃាត់ការឃោសនាលក់បារីតាមគ្រប់រូបភាពនិងមធ្យោបាយផ្សេងៗ ។ • បង្កើតច្បាប់ហាមជក់បារីនៅតាមមន្ទីពេទ្យ ភោជនីដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងធ្វើការ កន្លែងសារធារណៈផ្សេងៗ…។ • បង្កើតច្បាប់ហាមឃាត់លក់បារីឱ្យក្មេងៗ។
a) ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទមិនអាស្រ័យគ្នា ប៉ុន្តែទទួលផលពីគ្នាទៅវិញទៅមក។ b) ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទអាស្រ័យគ្នា ប៉ុន្តែមិនទទួលផលពីគ្នាទៅវិញទៅមក។ c) ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទមិនអាស្រ័យគ្នា និងមិនទទួលផលពីគ្នាទៅវិញទៅមក។ d) ភាពប្រជួយជាទំនាក់ទំនងមួយបែបដែលនៅក្នុងនោះសារពាង្គកាយពីរប្រភេទអាស្រ័យគ្នា និងទទួលផលពីគ្នាទៅវិញទៅមក។