vrean.com Latest Questions
នៅក្នុងខ្យល់មានល្បាយឧស្ម័នច្រើនយ៉ាងដូចជា អាសូត អុកស៊ីសែន ឧស្ម័នកម្រនិងឧស្ម័នកាបូនឌីអុកស៊ីត។តើឧស្ម័នអ្វីដែលចាំបាច់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ? ក. ឧស្ម័នកម្រ ខ. អុកស៊ីសែន (O2) គ. អាសូត (N2) ឃ.កាបូនឌីអុកស៊ីត (CO2)
a) ដើមកោងកាងរស់បានក្នុងដីឥដ្ឋខ្សត់អុកស៊ីសែន ដោយសារឫសរបស់វារឹងមាំនិងមានមួយចំនួននៅលើដី ដើម្បីដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ b) ដើមកោងកាងរស់បានក្នុងដីខ្សាច់ខ្សត់អុកស៊ីសែន ដោយសារឫសរបស់វារឹងមាំនិងមានមួយចំនួនចាក់មកលើដី ដើម្បីដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ c) ដើមកោងកាងរស់បានក្នុងល្បាប់ភក់ ដោយឫសរបស់វាស្ថិតក្នុងភក់ដែលខ្សត់ អុកស៊ីសែន។វាដកដង្ហើមតាមឫសដែលលេចចេញពីភក់។ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ d) ដើមកោងកាងរស់បានក្នុងដីល្បាប់ទឹកជ្រៅខ្សត់អុកស៊ីសែន ដោយឫសរបស់វាស្ថិតនៅក្នុងដីនិងមានច្រើនដើម្បីជួយ ដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់
a) នៅរដូវប្រាំងស្ប៉រ៉ង់ស្ងួត ហើយផ្ទុះបញ្ចេញស្ប៉មកក្រៅ ស្ប៉ងាយរសាត់តាមខ្យល់។កាលណាធ្លាក់ទៅលើដីវាដុះបានជាស្លឹកមួយបន្ទះពណ៌បៃតងមានរាងដូចបេះដូងហៅថាប្រូតាល់។ b) នៅរដូវប្រាំងស្ប៉រ៉ង់ស្ងួត ហើយផ្ទុះបែកបញ្ចេញស្ប៉មកក្រៅ ស្ប៉ងាយរសាត់តាមទឹក។កាលណាធ្លាក់ទៅលើដីសើមវាដុះបានជាស្លឹកមួយបន្ទះពណ៌បៃតងមានរាងដូចបេះដូងហៅថាប្រូតាល់។ c) នៅរដូវប្រាំងស្ប៉រ៉ង់ស្ងួត ហើយរហែកបញ្ចេញស្ប៉មកក្រៅ ស្ប៉ងាយរសាត់តាមខ្យល់។កាលណាធ្លាក់ទៅលើដីសើមវាដុះបានជាស្លឹកមួយបន្ទះពណ៌បៃតងមានរាងដូចបេះដូងហៅថាប្រូតាល់។ d) នៅរដូវប្រាំងស្ប៉រ៉ង់ស្ងួត ហើយផ្ទុះបែកបញ្ចេញស្ប៉មកក្រៅ ស្ប៉ងាយរសាត់តាមទឹក។កាលណាធ្លាក់ទៅលើដីស្ងួតវាដុះបានជាស្លឹកមួយបន្ទះពណ៌បៃតងមានរាងដូចបេះដូងហៅថាប្រូតាល់។
a) ភ្នាសជ្រាបជាភ្នាសមានរន្ធតូចៗជាច្រើនដែលអាចឱ្យម៉ូលេគុលតូចៗសាយចេញតាមនោះបាន។ b) ភ្នាសជ្រាបជាភ្នាសមានរន្ធៗជាច្រើនដែលអាចឱ្យម៉ូលេគុលតូចធំសាយចេញតាមនោះបាន។ c) ភ្នាសជ្រាបជាភ្នាសមានរន្ធជាច្រើនដែលអាចឱ្យម៉ូលេគុលតូចៗសាយចេញតាមនោះបាន។ d) ភ្នាសជ្រាបជាភ្នាសមានរន្ធតូចៗជាច្រើនដែលអាចឱ្យម៉ូលេគុលធំៗសាយចេញតាមនោះបាន។ ឧទាហរណ៍ គេដាក់គ្រាប់ពែម៉ង់កាណាតចូលថង់ក្រ-ណាត់ដាក់ក្នុងទឹកមួយកែវ គ្រាប់ពែម៉ង់កាណាតរលាយបានជាសូលុយស្យុង ហើយក៏សាយចេញពីថង់ក្រណាត់ទៅក្នុងកែវវិញ។
រៀបរាប់អំពីរូបរាងទំហំរបស់កោសិកានីមួយៗ៖ a) កោសិកាស៊ុតបង្កកំណើតមានរាងស៊្វែនិងធំជាងគេ ។ b) កោសិកាបន្តពូជឈ្មោលជាកោសិកាធំ បំផុត។ c) កោសិកាឈាមក្រហមមានរាងដូចស្ករគ្រាប់ រាងទ្រវែងហើយផតកណ្តាលសងខាង។ d) កោសិកាឆ្អឹង មានរាងដូចផ្កាយដែលមានជ្រុងច្រើន។ e) កោសិកាប្រសាទមានរាងដូចផ្កាយដែលមានជ្រុងច្រើននិងវែងជាងគេ។ f) កោសិកាអេពីតេល្យូមមានរាងកោនតូចៗ។ g) កោសិកាសាច់ដុំឆ្នូតមានរូបរាងជាសរសៃៗ។
a) (ធ.ម.២+ច.១+ថ.ត២+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមលើ)/(ធ.ម.២+ច.១+ថ.ត២+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមក្រោម) b) (ធ.ម.២+ច.២+ថ.ត២+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមលើ)/(ធ.ម.២+ច.២+ថ.ត២+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមក្រោម) c) (ធ.ម.២+ច.១+ថ.ត២+ថ.២-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមលើ)/(ធ.ម.២+ច.១+ថ.ត២+ថ.២-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមក្រោម) d) (ធ.ម.២+ច.១+ថ.ត៣+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមលើ)/(ធ.ម.២+ច.១+ថ.ត៣+ថ.៣-ធ្មេញពាក់កណ្ដាលឆ្អឹងថ្គាមក្រោម)
ម៉ូលេគុលធំៗដូចជា អាមីដុង ប្រូតេអ៊ីន និងខ្លាញ់ត្រូវបានបំបែកយ៉ាងពេញលេញក្នុងពោះវៀនតូច៖ a) អាមីដុង បំបែកជាស្ករងាយ b) អាមីដុង បំបែកបានជាគ្លុយស៊ីត c) ប្រូតេអ៊ីន បំបែកជាអាស៊ីតអាមីនេ d) ប្រូតេអ៊ីន បំបែកបានជាប៊ិបទីត e) ខ្លាញ់ បំបែកជាអាស៊ីតខ្លាញ់និងគ្លីសេរ៉ុល f) ខ្លាញ់ បំបែកជាទ្រីគ្លីសេរ៉ុល
a) ឱសថឬថ្នាំពេទ្យជាប្រភេទថ្នាំដែលប្រើប្រាស់សម្រាប់ការពារសុខភាព។ b) ឱសថឬថ្នាំពេទ្យជាប្រភេទថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺធ្ងន់ធ្ងរ។ c) ឱសថឬថ្នាំពេទ្យជាប្រភេទថ្នាំដែលប្រើប្រាស់សម្រាប់ប្រឆាំងនឹងអាហារមិនល្អ។ d) ឱសថឬថ្នាំពេទ្យជាប្រភេទថ្នាំដែលប្រើប្រាស់សម្រាប់ជំនួយដល់សុខភាព។