លំពែងជាក្រពេញមួយដែលស្ថិតនៅផ្ដេកក្រោមក្រពះ លំពែង មានទំងន់ប្រហែល 70 g។ បំពង់បញ្ចេញរបស់វា ស្ថិតនៅក្បែរគល់ពោះវៀនចម្ងាយ 2-3cm ពីទ្វារក្រោមក្រពះត្រង់កន្លែងប្រសព្វមុខគ្នា ជាមួយបំពង់ប្រមាត់ដែលចេញពីថ្លើម។ លំពែងបញ្ចេញ រសលំពែងទៅក្នុងពោះវៀនតូច។ -ថ្លើមជាក្រពេញធំជាងគេពណ៌ត្នោត ។ វាមានទំងន់ 2kg ស្ថិតនៅក្រោមសន្ទះទ្រូងផ្នែកខាងស្ដាំ។ ថ្លើមផលិតទឹកប្រមាត់ដែលហូរចូលទៅក្នុងថង់ទឹកប្រមាត់ រួចហូរចូលទៅក្នុងពោះវៀនតូចតាមបំពង់ទឹកប្រមាត់នៅពេលរំលាយអាហារ។ បំពង់ទឹកប្រមាត់និងបំពង់ទឹកលំពែងចូលទៅក្នុងពោះវៀនតូចនៅកន្លែងតែមួយ។
vrean.com Latest Questions
a) តំបន់មួយមានលំនៅឋានតែមួយប៉ុណ្ណោះ។ ឧទាហរណ៍ ក្នុងតំបន់មួយ ត្រីរស់នៅក្នុងទឹក និងក្នុងតំបន់មួយទៀត សត្វស្លាបរស់នៅលើដើមឈើ។ b) តំបន់មួយមានលំនៅឋានតែពីរប៉ុណ្ណោះ។ ឧទាហរណ៍ ក្នុងតំបន់មួយ ត្រីរស់នៅក្នុងទឹក សត្វស្លាបរស់នៅធ្វើសំបុកនៅលើដើមឈើ។ c) តំបន់មួយមានលំនៅឋានច្រើន។ ឧទាហរណ៍ ក្នុងតំបន់មួយ ទន្សាយរស់នៅក្នុងគុម្ពោតព្រៃ សត្វត្រសេះធ្វើសម្បុកនៅក្នុងដើមឈើ ។ល។ d) តំបន់មួយមានលំនៅឋានច្រើន។ ឧទាហរណ៍ ក្នុងតំបន់មួយ ទន្សាយរស់នៅក្នុងរូងភ្នំ សត្វត្រសេះធ្វើសម្បុកនៅគល់ឈើ ។ល។