ដើម្បីជៀសវាងការប្រើប្រាស់គ្រឿងញៀន យុវវ័យគួរខិតខំរៀនសូត្រស្វែងយល់ឱ្យបានច្រើនពីជនខិលខូចចែកចាយថ្នាំញៀន កុំឆាប់ជឿគេពេក យកពេលលេងកីឡា ឬធ្វើការងារផ្សេងៗ ស្តាប់ការទូន្មានរបស់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូ។
vrean.com Latest Questions
មូលហេតុបានជាយុវវ័យប្រើប្រាស់គ្រឿងញៀន ដោយសារតែចង់បំបាត់ការអផ្សុក ដើម្បីចុះសម្រុងជាមួយមិត្តភក្តិ ដើម្បីគេចវេះពីបញ្ហាផ្សេងៗ និងចាញ់បោកគេ។
មនុស្សញៀនមានលក្ខណៈដូចជា៖ • មានអារម្មណ៍ឡប់ៗនិងល្វើយ ចូលចិត្តពួនសម្ងំនៅទីស្ងាត់កំបាំង • ចេញទឹកភ្នែក ហើយរន្ធប្រស្រីភ្នែករីកធំ • គេតែងតែគេចរៀន • ចូលចិត្តខ្ចីលុយមិត្តភក្តិ ឬលួចលុយអ្នកដទៃ • គេលែងគិតពីខ្លួនឯង គ្រួសារនិងមិត្តភក្តិ។
ការប្រើប្រាស់គ្រឿងញៀន ផ្តល់ផលអាក្រក់ដល់សង្គមជាតិនិងគ្រួសារ ៖ • ផ្តល់ផលអាក្រក់ដល់សង្គម ធ្វើអោយរដ្ឋាភិបាលទទួលរ៉ាប់រងដោះស្រាយបញ្ហាជាច្រើន ដែលបណ្តាលមកពីឥទ្ធិពលរបស់គ្រឿងញៀនដូចជាអំពើអសីលធម៌ បទល្មើស ឆក់ប្លន់ ឧក្រិដ្ឋកម្ម ធ្វើបាបអ្នកដ៍ទៃ កើនឡើងនៃអ្នកជំងឺអេដស៍ ធ្វើឱ្យសង្គមបាត់បង់កម្លាំងពលកម្មនិងធនធានមនុស្ស។ • ផ្តល់ផលអាក្រក់ដល់គ្រួសារ ធ្វើឱ្យខ្ចះខ្ចាយថវិកាផ្ទាល់ខ្លួននិងគ្រួសារដើម្បីទិញថ្នាំញៀន បណ្តាលឱ្យសេដ្ឋកិច្ចគ្រួសារជួបវិបត្តិ និងមានអំពើហឹង្សាក្នុងគ្រួសារ ។
នៅពេលមានផ្ទៃពោះ ម្តាយប្រើគ្រឿងញៀនមានឥទ្ធិពលដល់ទារកទាំងផ្នែករាងកាយនិងខួរក្បាល ពេលក្មេងកើតមកមានការលូតលាស់យឺតទាំងរូបរាងនិងសតិបញ្ញា។
ការញៀនគ្រឿងញៀនផ្តល់ផលអាក្រក់ដល់រាងកាយដូចជា ប្រព័ន្ធស៊ាំចុះខ្សោយ បង្កជំងឺរលាកថ្លើម បេះដូងរីក …
ការញៀនថ្នាំ/គ្រឿងញៀនផ្តល់ផលអាក្រក់ដល់សតិបញ្ញា គឺធ្វើអោយមនុស្សមានជំងឺសរសៃប្រសាទ បាត់បង់ការចងចាំ មួម៉ៅជាដើម។
ដើម្បីជួយអ្នកដែលកំពុងសេពគ្រឿងញៀនត្រូវ៖ – ស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈ – បញ្ឈប់ការគាបសង្កត់ និងធ្វើការអធ្យាស្រ័យដល់គេ – និយាយទៅរកគេ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះគេ – រកមិត្តភក្តិផ្សេងៗដើម្បីជួយ
សញ្ញានៃការសេពគ្រឿងញៀនមានដូចជា៖ – ផ្លាស់ប្ដូរអារម្មណ៍ភ្លាមៗ – កុហក លួច – ការភ្លេចភ្លាំង នៅឯកា ឆេវឆាវ – គ្មានការសម្របសម្រួល – សំដីនិយាយឡុលៗ
ប្រភេទមនុស្សដែលប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនមានយុវវ័យនិងកុមារ ដែលងាយជឿទុកចិត្តគេ កម្មករធ្វើការប្រើកម្លាំងខ្លាំង អ្នករកស៊ីផ្លូវភេទ អ្នកបាក់ទឺកចិត្ត ឬមានវិបត្តផ្សេងៗ ។