vrean.com Latest Questions
a) អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារទំនាញក្នុងបំពង់អាហារដែលបង្កើតបានជាកម្លាំងមួយគ្រប់គ្រាន់សម្រាប់រុញអាហារឱ្យធ្លាក់ទៅក្នុងក្រពះ។ b) អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារសាច់ដុំបំពង់អាហារកន្ត្រាក់ហើយរលាជាញឹកញាប់បង្កើតបានជាកម្លាំងមួយគ្រប់គ្រាន់សម្រាប់រុញអាហារឱ្យធ្លាក់ទៅក្នុងក្រពះ។ c) អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារបំពង់អាហារត្រង់សំយុងចុះក្រោម បង្កើតបានជាកម្លាំងមួយគ្រប់គ្រាន់សម្រាប់រុញអាហារឱ្យធ្លាក់ទៅក្នុងក្រពះ។ d) អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារសាច់ដុំបំពង់អាហារកន្រ្តាក់ទាញអាហារជាញឹកញាប់បង្កើតបានជាកម្លាំងមួយ គ្រប់គ្រាន់សម្រាប់រុញអាហារឱ្យធ្លាក់ទៅក្នុងក្រពះ។
នីកូទីនសារធាតុពុលនិងញៀនខ្លាំងបំផុត។ ប្រសិនបើគេចាក់វាមួយដំណក់បញ្ចូលទៅក្នុ្ងងកណ្ដុរ នោះវានិងស្លាប់ភ្លាម។ នីកូទីន៧ដំណក់ អាចសម្លាប់សត្វគោ១ក្បាលបាន។ កាលណាយើងចុកថ្នាំឬស្រូបផ្សែងបារី នីកូទីននឹងជ្រាបចូលយ៉ាងរហ័ស ទៅក្នុងសរសៃឈាមនៃមាត់ ច្រមុះ ឬសួត។ បន្ទាប់មកវាចែកចាយទៅក្នុងសរីរាង្គទាំអស់នៅក្នុងសារពាង្គកាយ។ ដោយសារតែសារធាតុនេះ ទើបអ្នកជក់បារីញៀន ហើយមិនអាចបញ្ឈប់ការជក់បារីបានភ្លាមៗឡើយ។
ថ្លើមមានមុខងារដូចជា ៖ a) ថ្លើមផលិតទឹកប្រម៉ាត់ដែលចូលរួមក្នុងការរំលាយខ្លាញ់ក្នុងអាហារ b) ថ្លើមស្តុកវីតាមីន Cនិង E c) ថ្លើមត្រួតពិនិត្យជាតិស្ករនៅក្នុងឈាម d) ថ្លើមរំលាយជាតិខ្លាញ់ក្នុងខ្លួនមនុស្ស e) ថ្លើមបំបាត់ជាតិពុលនៅក្នុងឈាម f) ថ្លើមស្តុកជាតិដែក g) ថ្លើមរក្សាទុកអំបិលខនិជនានា h) ថ្លើមស្តុកវីតាមីន វីតាមីន A និង Dស្តុកក្នុងថ្លើមរហូតដល់សារពាង្គកាយត្រូវការវា i) ថ្លើមផលិតអរម៉ូននិងរសរំលាយអាហារនានា j) ថ្លើមផលិតប្រូតេអ៊ីនប្លាស្មាដូចជាភីប្រ៊ីណូសែន k) ថ្លើមផលិតកម្ដៅ