vrean.com Latest Questions
ថ្នាំដែលចូលទៅក្នុងរាងកាយតាមវិធី៣បែប៖ • ទី១ ការលេបឱសថនោះ វានិងធ្លាក់ចូលទៅក្នុងក្រពះដូចជាអាហារដែរ។ ថ្នាំរលាយក្នុងក្រពះឬពោះវៀនតូច បន្ទាប់មកវាជ្រាបចូលទៅក្នុងសរសៃឈាមហើយដឹកនាំទៅកាន់ថ្លើម។ • ទី២ ការចាក់បញ្ចូលឱសថនោះ ដោយផ្ទាល់ទៅក្នុងសរសៃឈាមវ៉ែនចូលទៅក្នុងជាលិកាសាច់ដុំ ថ្នាំដែលចាក់បញ្ចូលនោះមានឥទ្ធិពលរហ័ស ពីព្រោះវាជ្រាបចូលទៅក្នុងសរសៃឈាមដោយផ្ទាល់បន្ទាប់មកទៅកាន់ថ្លើម។ • ទី៣ ស្រូបយកឱសថនោះ តាមច្រមុះ ជ្រាបចូលទៅក្នុងសរសៃឈាមដោយឆ្លងកាត់តាម សួត។ ឱសថដែលហឺតចូល ត្រូវឆ្លងកាត់តាមភ្នាសស្លេស្មនៃរន្ធច្រមុះមុនពេលជ្រាបចូលទៅក្នុងសរសៃឈាម។
ដើម្បីមានសុខភាពល្អយើងត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក្នុងបរិមាណត្រឹមត្រូវ …
បឹង ត្រពាំងជាកន្លែងទឹកស្ងប់។បឹងមានទំហំធំហើយជ្រៅជាងត្រពាំង។
រូបទី2.1 បង្ហាញអំពីសារធាតុគីមីក្នុងផ្សែងបារី • កាបូនម៉ូណូអុកស៊ីត(ជាសារធាតុពុលនៅក្នុងផ្សែងរថយន្ត) • នីកូទី(ជាសារធាតុគីមីបណ្ដាលឲ្យញៀន) • អាសេនិក(ជាសារធាតុគីមីប្រើសម្លាប់ស្រមោច) • អ៊ីដ្រូសែនស្យានីត(ជាសារធាតុគីមីប្រើសម្រាប់ធ្វើគ្រាប់បែកផ្សែងពុល) • ដេដេតេ(ជាសារធាតុគីមីសម្លាប់សត្វល្អិត) • អាម៉ូញ៉ាក់(ជាសារធាតុគីមីសម្រាប់សម្អាតឥដ្ឋផ្ទះ) • ប៊ុយតាន(ជាសារធាតុគីមីសម្រាប់ចង្ក្រាន ឧស្ម័ន) • គូលុយអែន(ជាសារធាតុគីមីរំលាយប្រើសម្រាប់ឧស្សាហកម្ម) • អាសេតូន(ជាសារធាតុគីមីសម្រាប់សម្អាតថ្នាំលាបជញ្ជាំងផ្ទះ) • កាតម្ញូម(ជាសារធាតុគីមីប្រើក្នុងអាគុយ រថយន្ត) • មេតាណុល(ជាសារធាតុគីមីប្រើជាប្រេងសម្រាប់កាំជ្រូច) • ណាប់តាឡែន(ជាសារធាតុគីមីសម្រាប់សំលាប់ខ្មូត)។