vrean.com Latest Questions
ផ្សែងបារីផ្ដល់ផលប៉ះពាល់ទៅដល់ការិយាល័យនិងទីប្រជុំជនដូចជា ៖ a) ផ្សែងបារីដែលហុយវិលវល់ក្នុងកន្លែងធ្វើការ ក៏ជាមូល-ហេតុបណ្ដាលឱ្យការប្រមូលអារម្មណ៍ ការពិចារណា និងភាពឆ្លាតវៃថយចុះ។ b) ផ្សែងបារីដែលហុយវិលវល់ក្នុងកន្លែងធ្វើការ ក៏ជាមូល-ហេតុបណ្ដាលឱ្យការប្រមូលអារម្មណ៍ ការពិចារណា និងភាពឆ្លាតវៃប្រសើរឡើង។ c) ដូចនេះ គុណភាពការងារមិនល្អប្រសើទេ។ d) ការជក់បារីនៅកន្លែងធ្វើការប៉ះពាល់ដល់សីលធម៌ជាពិសេសរំលោភសិទ្ធិអ្នកមិនជក់បារីទៀតផង។ e) ការជក់បារីនៅកន្លែងធ្វើការប៉ះពាល់ដល់បរិស្ថានជាពិសេសសិទ្ធិអ្នកមិនជក់បារីទៀតផង។
ការតម្រៀបស្លឹកលើដើមមាន៣បែប ៖ a) ស្លឹកឆ្លាស់: កាលណាក្នុងថ្នាំងមួយមានស្លឹកតែ មួយ(ស្លឹកទៀប)។ b) ស្លឹកកង្ហារ: ជាស្លឹកដែលកូនស្លឹកភ្ជាប់នឹងចុងទងស្លឹក នៅកន្លែងតែមួយ។ ឧទាហរណ៍ ស្លឹក គ។ c) ស្លឹកឈម: កាលណាក្នុងថ្នាំងមួយមានស្លឹកពីរទល់មុខគ្នា (ស្លឹកត្របែក)។ d) ស្លឹកកញ្ចុំ: កាលណាក្នុងថ្នាំងមួយមានស្លឹកមានបីឡើង (ស្លឹកយិតថោ)។ e) ស្លឹកស្និត: ជាស្លឹកដែលកូនស្លឹកស្ថិតនៅសងខាង ទ្រនុងកណ្ដាល។គេហៅថាស្លឹកស្និតគូ កាលណាកូនស្លឹកមានចំនួនគូ។ឧទាហរណ៍ ...
a) នៅក្នុងស្ថានប្រព័ន្ធមួយមានប្រភេទភាវៈដូចជា៖ភាវៈរស់ស្វ័យជីព ភាវៈរស់បរជីព និងរំពារ។ b) នៅក្នុងស្ថានប្រព័ន្ធមួយមានប្រភេទភាវៈដូចជា៖ភាវៈរស់ស្វ័យជីព ភាវៈរស់បរជីព និងមំសាសី។ c) នៅក្នុងស្ថានប្រព័ន្ធមួយមានប្រភេទភាវៈដូចជា៖ភាវៈរស់ស្វ័យជីព ភាវៈរស់បរជីព និងសិប្បីសត្វ។ d) នៅក្នុងស្ថានប្រព័ន្ធមួយមានប្រភេទភាវៈដូចជា៖ភាវៈរស់ស្វ័យជីព ភាវៈរស់បរជីព និងអ្នកបំបែក។
a) ដើមកោងកាងរស់បានក្នុងដីឥដ្ឋខ្សត់អុកស៊ីសែន ដោយសារឫសរបស់វារឹងមាំនិងមានមួយចំនួននៅលើដី ដើម្បីដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ b) ដើមកោងកាងរស់បានក្នុងដីខ្សាច់ខ្សត់អុកស៊ីសែន ដោយសារឫសរបស់វារឹងមាំនិងមានមួយចំនួនចាក់មកលើដី ដើម្បីដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ c) ដើមកោងកាងរស់បានក្នុងល្បាប់ភក់ ដោយឫសរបស់វាស្ថិតក្នុងភក់ដែលខ្សត់ អុកស៊ីសែន។វាដកដង្ហើមតាមឫសដែលលេចចេញពីភក់។ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់។ d) ដើមកោងកាងរស់បានក្នុងដីល្បាប់ទឹកជ្រៅខ្សត់អុកស៊ីសែន ដោយឫសរបស់វាស្ថិតនៅក្នុងដីនិងមានច្រើនដើម្បីជួយ ដកដង្ហើម។ ឫសទាំងនោះមានរន្ធចំហតូចៗសម្រាប់ស្រូបយកអុកស៊ីសែន ក្នុងខ្យល់
ហេរ៉ូអ៊ីន ជាម្សៅពណ៌សជាថ្នាំបំបាត់ការឈឺចាប់ គេច្នៃវាចេញពីម័រហ្វីន។
a) គ្រឿងស្រវឹងជាសារធាតុដែលជួយបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើនគិត។ b) គ្រឿងស្រវឹងធ្វើឲ្យខួរក្បាលពន្លឿនសកម្មភាពគិត និងបញ្ជាទៅកាន់សរីរាង្គផ្សេងទៀតបានរហ័ស។ c) គ្រឿងស្រវឹងជាសារធាតុធ្វើឱ្យធ្លាក់ទឹកចិត្តមិនមែនសារធាតុដែលបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើននោះទេ។ d) គ្រឿងស្រវឹងជួយដល់ការប្រមូលអារម្មណ៍ និងការតាំងស្មារតីដើម្បីឆ្លើយតបទៅហេតុការណ៍ដែលកើតឡើង។ e) គ្រឿងស្រវឹងធ្វើឱ្យយឺតយ៉ាវដល់ការបញ្ជូនព័ត៌មានពីខួរក្បាលទៅសរីរាង្គ ។ f) គ្រឿងស្រវឹងប៉ះពាល់ដល់ការប្រមូលអារម្មណ៍និងពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។