ឈ្មោះរុក្ខជាតិគ្មានសរសៃនាំចំនួនបីមាន ៖ ស្លែព្រៃ សារាយ ប៉ប្រក ជន្ទល់ភ្នំ។
vrean.com Latest Questions
a) ព្រូនអាចរស់នៅក្នុងបរិស្ថានមាន អុកស៊ីសែនឬ កាបូនិច តិចតួច។ វារស់នៅក្នុងពោះវៀនតូចរបស់មនុស្ស។ b) ព្រូនអាចរស់នៅក្នុងបរិស្ថានមាន អុកស៊ីសែនតិចតួច ឬគ្មានតែម្តង។ វារស់នៅក្នុងពោះវៀនធំរបស់មនុស្ស។ c) ព្រូនអាចរស់នៅក្នុងបរិស្ថានមាន អុកស៊ីសែនតិចតួច ឬគ្មានតែម្ដង។ វារស់នៅក្នុងពោះវៀនតូចរបស់មនុស្ស ហើយចិញ្ចឹមជីវិតដោយសារអាហាររំលាយស្រាប់ដែលមាននៅទីនោះ។ d) ព្រូនអាចរស់នៅក្នុងបរិស្ថានមាន អុកស៊ីសែនឬ កាបូននិច តិចតួច។ វារស់នៅក្នុងពោះវៀនធំរបស់មនុស្ស។
a) នៅចន្លោះផ្នែកទាំងពីរនៃធ្មេញគេសំគាល់ឃើញមានស្នាមស្ដួចយ៉ាងស្រាលហៅថា ឫសធ្មេញ។ b) នៅចន្លោះផ្នែកទាំងពីរនៃធ្មេញគេសំគាល់ឃើញមានស្នាមស្ដួចយ៉ាងស្រាលហៅថា ដើមធ្មេញ។ c) នៅចន្លោះផ្នែកទាំងពីរនៃធ្មេញគេសំគាល់ឃើញមានស្នាមស្ដួចយ៉ាងស្រាលហៅថា កាចាធ្មេញ។ d) នៅចន្លោះផ្នែកទាំងពីរនៃធ្មេញគេសំគាល់ឃើញមានស្នាមស្ដួចយ៉ាងស្រាលហៅថា គល់ធ្មេញ។
បន្ទាប់ពីគ្រាប់លំអងធា្លក់ទៅលើស្ទិចម៉ាតដោយសារខ្យល់ ឬសត្វល្អិត អូវែក៏ក្លាយទៅជាផ្លែ។ អូវុលក៏ក្លាយទៅជាគ្រាប់។ បន្ទាប់ពីដំណុះនៃគ្រាប់ អំប្រ៊ីយ៉ុងដែលនៅខាងក្នុងគ្រាប់ក៏ដុះលូតលាស់ទៅជា កូនរុក្ខជាតិ។
ស្ថានប្រព័ន្ធធម្មជាតិ និងច្នៃប្រឌិតខុសគ្នាដូចតទៅ៖ a) ស្ថានប្រព័ន្ធធម្មជាតិ ពុំមានការថែរក្សាទេ គ្មានការត្រួតពិនិត្យដោយមនុស្ស។ដូចនេះវាមិនត្រូវការថាមពលបន្ថែមដើម្បីរក្សាផលិតភាពរបស់វា។ ភាវ:រស់ទាំងឡាយលូតលាស់ដោយឯកឯងក្នុងស្ថានប្រព័ន្ធធម្មជាតិ។ b) ស្ថានប្រព័ន្ធច្នៃប្រឌិត ទទួលរងអំពើជាច្រើនពីមនុស្ស។ឧទាហរណ៍ ស្ថានប្រព័ន្ធវាលស្រែមួយ មនុស្សជាអ្នកកំណត់លក្ខខណ្ឌឱ្យ ដូចជា ភ្ជួរ រាស់ដី ស្ទូងស្រូវ ដាក់ជី បញ្ចេញ ឬបញ្ចូលទឹកជាដើម…។ ដូចនេះភាវ:រស់មិនអាចលូតលាស់ដោយឯកឯងដូចស្ថានប្រព័ន្ធធម្មជាតិបានទេ។មនុស្សធ្វើសកម្មភាពដើម្បីទទួលផលពីស្ថានប្រព័ន្ធវាលស្រែ។