តុលាការឡាអេបានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទព្រះវិហារមកឲ្យខ្មែរវិញនៅថ្ងៃទី ១៥ មិថុនា ១៩៦២ នៅក្នុងរជ្ជកាលម្ចាសក្សត្រីយានី ស៊ីសុវត្ថិ កុសមនាររីរតន៍ សិរីវឌ្ឍនាជាព្រះមាតាព្រះបាទនរោត្តមសីហនុ ។
vrean.com Latest Questions
សម្តេចនរោត្តមសីហនុទ្រង់យាងចេញទៅបំពេញរាជសកម្មភាពទាមទារឯករាជ្យនៅបារាំងថ្ងៃ ០៩ កុម្ភៈ ១៩៥៣ ដោយប្រគល់កិច្ចការប្រទេសជាតិឲ្យព្រះរាជបិតាព្រះបាទសុរាម្រិតនិងឯកឧត្តមប៉ែន នុត ជាឧបនាយករដ្ឋមន្រ្តី ៕
សម្តេចនរោត្តមសីហនុ ផ្ញើរសារទៅលោកប្រធានាធិបតីបារាំង វាំងសង់អូវីយ៉ូលនៅថ្ងៃទី ០៥ មីនា ១៩៥៣ មានសេចក្តីថា « នៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្ញុំមកប្រទេសបារាំងខ្ញុំមានជំនឿថាបារាំងនិងសន្យាផ្តល់នូវអ្វីដែលខ្ញុំបានសន្យាជូនប្រជាជនរបស់ខ្លួនគឹការនាំមកនូវឯករាជ្យពេញលេញជូនមាតុភូមិ ។ នៅក្នុងន័យនេះបើប្រទេសកម្ពុជាមិនបានទទួលអំណាចតុលាការយោធាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទេនោះឈ្មោះថាប្រទេសកម្ពុជាមិនបាននូវឯករាជ្យកពេញលេញនៅឡើយ » ។
សម្តេចនរោត្តមសីហនុ សម្រេចព្រះទ័យយាងទៅធ្វើសកម្មភាពនៅកាណាដាដោយទ្រង់សង្ឃឹមថា ប្រទេសនេះជាប្រួទេសនិយាយភាសា បារាំង ទទួលអរិយធម៌ បារាំង ហើយអាចមានឥទ្ធិពលក្នុងការទាក់ទាញរដ្ឋាភិបាលបារាំងឲ្យយល់អំពីបញ្ហារបស់ប្រទេសនៅក្រោមអាណានិគម ។
នៅប្រទេសកាណាដា សម្តេចនរោត្តមសីហនុ ទ្រង់បានធ្វើសន្និសិទកាសែតមួយតាមរយៈវិទ្យុកាណាដានៅថ្ងៃ១២ មេសា ដោយទ្រង់បញ្ជាក់ថា ការផ្សព្វផ្សាយរបស់ពួកឥស្សរៈនិងកុំមុយនីស្តមានឥទ្ធិពលខ្លាំងក្នុងការទាក់ទាញប្រជាជនដែលធ្វើឲ្យប៉ះពាល់ឯកភាពនៃប្រទេសកម្ពុជា ។
កំណែទម្រង់បារាំងបាននាំមកដល់សង្គមខ្មែរដូចជា៖ • ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែមុខមាត់ថ្មី • លុបបំបាត់របបទាសភាពនៅក្នុងសង្គមខ្មែរ • បង្កើតឡើងនូវការចុះបញ្ជីដីធ្លីផ្លាស់ប្តូរប្រពៃណីទំនៀមទម្លាប់ពីបុរាណ • បង្កើតច្បាប់ថ្មី • បង្កើតកម្មវិធីសិទ្ធិដីធ្លី • បង្កើតទំនាក់ទំនងប្រព័ន្ធទីផ្សារ • ក្នុងវិស័យកសិកម្មមានការបង្កើតប្រព័ន្ធកសិកម្ម « កសិដ្ឋាន » ។
សង្គ្រាមទាមទារឯករាជ្យជាតិបានផ្ទុះឡើងនិងរាលដាលគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាមនៅឆ្នាំ១៩៤៦ ។
នៅឆ្នាំ១៩០៤ សៀមបានប្រគល់មកឲ្យខ្មែរវិញនូវទឹកដីខាងជើងម្លូរព្រៃស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។
សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ស្តីអំពីការប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ្ឌមកឲ្យខ្មែរវិញ ។
កំណែទម្រង់ឆ្នាំ១៨៨៤បានបន្តខ្លឹមសារនៃកម្មវិធី១៨៧៧ប៉ុន្តែអ្វីដែលលើសនោះគឹការដាក់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់បារាំងផ្ទាល់ ។