កំណែទម្រង់ឆ្នាំ១៨៨៤បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាំខេត្តដោយបារាំងផ្ទាល់ ។ ខេត្ត៥៤ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹម៨ខេត្តឲ្យស្ថិតនៅក្រោមអំណាចរ៉េស៊ីដង់ ។ • រ៉េស៊ីដង់ស៊ុបពែរីយ័រធ្វើការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
vrean.com Latest Questions
សន្ធិសញ្ញាបារាំងខ្មែរចុះថ្ងៃ ១១ សីហា ១៨៦៣ ធ្វើឡើងដោយអគ្គទេសាភិបាលបារាំងងប្រចាំកូសាំងស៊ីនដឺឡាក្រង់ឌីយ័រនិងមហាឧបរាជកម្ពុជាព្រះបាទនរោត្តម ។
បារាំងចូលកាប់កាប់ព្រៃនគរនិងតំបន់ជិតខាងនៅថ្ងៃ ១៨ ខែ កុម្ភៈ ១៨៥៩ ។
ក្រោយពេលទទួលបានដំណឹងថាបារាំងចូលត្រួតត្រាព្រៃនគរព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពមួយកងទៅកាន់ខេត្ត មាត់ជ្រូកក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ប៉ុន្តែគួរឲ្យសោកស្តាយបំណងនេះត្រួវបានអាកខាន ដោយព្រះអង្គឌួងចូលទីវង្គត់នៅថ្ងៃទី ១៨ ខែ តុលា ១៨៦០ នារាជធានីឧដុង្គ ។
ភាពទាក់ទាញបារាំងឲ្យចង់ចូលមកត្រួតត្រាប្រទេសកម្ពុជាមាន៖ • ទេសភាពដ៏ស្រស់ត្រកាល នៅអមច្រាំងទន្លេទាំងសងខាងមានដំណាំខៀវស្រងាត់ដូចជាសណ្តែក ល្ង ពោត និងបន្លែលាយឡំនិងដើមឈើហូបផ្លែជាច្រើនប្រភេទ • ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេ ដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឹរ៉ុប • កម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប្រជាជនតិច ពួកបារាំងនិងអាចបង្កើតដីដាំដំណាំកសិកម្មបានច្រើន • ប្រទេសកម្ពុជាសម្បូរទៅដោយព្រៃនិងភ្នំ ប្រកបដោយើឈើដែលមានគុណភាពខ្ពស់ • នៅក្រោមដីកម្ពុជាសម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។
ព្រះបាទអង្គឌួងមានបុត្រាចំនួនបីអង្គគឺ៖ • ព្រះបាទនរោត្តម ( អង្គវតី ) • ព្រះបាទស៊ីសុវត្ថិ ( អង្គសូ ) • ស៊ីវត្ថា ។
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនិងការ លើកក្សត្រអង្គវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សត្រអង្គនេះពុំមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀងគឺអង្គសូ និងស៊ីវត្ថា ។
នៅពេលដែលក្សត្រអង្គវតីរត់ចេញទៅបាងកកនៅឆ្នាំ ១៨៦១ ព្រះបាទស៊ីសុវត្ថិបានទទួលរ៉ាប់រងកិច្ចការប្រទេសជាតិជំនួយអង្គវតីនិងបានរុញច្រានចលនាបះបោរដឹកនាំដោយស៊ីវត្ថាឲ្យថយទៅប៉ែកខាងជើងប្រទេស ។
យុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតតេជោហ៊ុនសែន មានការធានា៣យ៉ាងគឺ៖ • ការធានាអាយុជិវីត និងរូបកាយនៃអ្នកដែលបានផ្តាច់ខ្លួនពីរបបខ្មែរក្រហម • ការរក្សានូវអាជីព និងមុខរបរ • ការរក្សាកម្មសិទ្ធិលើទ្រព្យសម្បត្តិ និងអចលនទ្រព្យផ្សេងៗ ។ ចំណុច៣នេះគឹជាចំណុចគន្លឹះនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការបង្រួបបង្រួមជាតិ ឯកភាពទឺកដីជាលើកដំបូងក្នុងប្រវត្តិ ៥០០ឆ្នាំរបស់ប្រទេសកម្ពុជា ។
គោលបំណងនៃការកសាងវិមានឈ្នះឈ្នះមាន៖ • ដើម្បីជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព • សម្រាប់ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល២០ឆ្នាំ ក្រោយនយោបាយឈ្នះឈ្នះ • ដើម្បីជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្ថិសាស្រ្តនិងចក្ខុវិស័យបែបនេះ ។