អង្គការសហប្រជាជាតិ ជាអង្គការអន្តរជាតិដ៏កំពូលមួយ ។
vrean.com Latest Questions
សង្គ្រាមនៅឥណ្ឌូចិនចាប់ផ្តើមពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ១៩៥៤ ។
នៅថ្ងៃទី៣០ តុលា ១៩៤៣ មហាអំណាចទាំង៣មានសហរដ្ឋអាមេរិក អង់គ្លេស និងសូវៀត បានជួបជុំគ្នានៅទីក្រុងមូស្កូល ដើម្បីរៀបចំគម្រោងបង្កើតអង្គការអន្តរជាតិមួយដែលមានតួនាទីរក្សាសន្តិភាពពិភពលោកឲ្យមានប្រសិទ្ធិភាព ។
បានជាមានជម្លោះរវាងបារាំងនិងអង់គ្លេសក្នុងការដណ្តើមកោះមិនគីយេ និងកោះអេគ្រីអូល ព្រោះបារាំងចង់ចាត់ទុកស្តេចអង់គ្លេសឈ្មោះវីលៀម ជាស្តេចដែលស្ថិតនៅក្នុងរដ្ឋចំណុចរបស់ខ្លួនស្តេចសួយរបស់បារាំង ។ អង់គ្លេសថាស្តេចវីលៀម បានកាន់កាប់កោះនេះពីឆ្នាំ ១០៦៦មកម្ល៉េះ ។ កោះទាំងពីរនេះស្ថិតនៅចន្លោះប្រទេសបារាំង និងមិនទាន់បានចែងគ្នាដាច់ ។
មូលហេតុដែលធ្វើឲ្យជនជាតិវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ ៩៣៩មាន៖ • រាជវង្សថាង បានចុះផ្សាយថាស្រុកមានចលាចល(វិបត្តិរាជបល្ល័ង្គ និងវិបត្តិសេដ្ឋកិច្ច ) • ជនជាតិភាគតិចរបស់ចិន ឬជាជនជាតិភាគតិចវៀតណាមចងបានឯករាជ្យឬចង់បានសេរីភាពដូចជាតិដទៃហើយក៏បានរួបរួមគ្នា ។
មូលហេតុដែលធ្វើឲ្យចិនអាចវាយកម្ទេចរដ្ឋឯករជ្យវៀតណាមដែលប្រកាសឆ្នាំ៩២៩ បានព្រោះ៖ • ចិនមានវិបត្តិសេដ្ឋកិច្ច និងចលនាក្នុងស្រុក ដែលធ្វើឲ្យកម្លាំងចុះខ្សោយវាយចាញ់វៀតណាម • កម្លាំងសាមគ្គីរបស់កុលសម្ព័ន្ធវៀតណាមទាំងអស់មានកម្លាំងខ្លាំង និងប្តូរផ្តាច់ ព្រោះរស់ជាទាសករចិនមានការលំបាកហើយរយៈពេលយូរណាស់ហើយ ។
សម្តេចនរោត្តមសីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការមហាសាមគ្គីដើម្បីបណ្តាញពូកវៀតមិញឲ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តបាត់ដំបងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកងខេមរភូមិន្ទបានប្រយុទ្ធប្រកបដោយរីរភាពស្នេហាជាតិកម្ទេចកងទ័ពវៀតមិញនៅសមរភូមិចុងក្រោយ ដោយធ្វើឲ្យពូកកុំមុយនីស្តវៀតមិញបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ។
សាលាបារាំងចុងបូព៌ាប្រទេសបង្កើតឡើងនៅថ្ងៃ ១៥ ធ្នូ ១៨៩៨ នៅទីក្រុងហាណូយ ក្រោមការផ្តួចផ្តើមរបស់លោក ប៉ូល ឌូមែរ គេបង្កើតវិទ្យាសា្ថននេះឡើងដើម្បីសិក្សាស្រាវជ្រាវអំពីអតីតប្រភពខ្មែរជាពិសេសសិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទដែលមានច្រើនស្អេកស្កះនៅក្នុងប្រទេសសៀម វៀតណាម និងឡាវសព្វមថ្ងៃ ។
ផ្លូវរថភ្លើងភ្នំពេញទៅអារញ្ញកសាងនៅឆ្នាំ ១៩៣២ មានប្រវែង២៧៥គីឡូម៉ែត្រ ។
ស្ពានព្រះមុនីវង្សកសាងនៅឆ្នាំ ១៩២៨មានប្រវែង ២៩២ម៉ែត្រ ។