ការជក់បារីបណ្ដាលឱ្យកុមារទទួលផលប៉ះពាល់ ដូចជា៖ • ការលូតលាស់យឺត ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ • ប្រព័ន្ធស៊ាំចុះខ្សោយដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។ • ចំពោះកុមារដែលមានជំងឺប្រចាំកាយស្រាប់ដូចជា ជំងឺហឺត ជំងឺបេះដូង ជំងឺសរសៃប្រសាទជាដើម ការជក់បារីរបស់ឪពុកម្ដាយ ធ្វើឱ្យសភាពជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរឡើង។ • ផ្ដល់គំរូអាក្រក់ដល់កូននិងយកតម្រាប់តាមឪពុកម្ដាយដែលជាអ្នកជក់បារី។
vrean.com Latest Questions
ស្ត្រីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីប្ដី ឬអ្នករួមការងារអាចមានគ្រោះថ្នាក់ចំពោះម្ដាយនិងទារកក្នុងផ្ទៃ ។ ជាទូទៅ ទារកដែលកើតពីម្ដាយជាអ្នកស្រូបផ្សែងបារីជាប្រចាំក្នុងអំឡុងពេលមានផ្ទៃពោះច្រើនកើតមកមិនគ្រប់ ទំងន់ មិនគ្រប់លក្ខណៈ សុខភាពទារកទន់ខ្សោយ ប្រាជ្ញាមិនឆ្លាតវៃ កូនកើតមកស្លាប់ភ្លាម ឬកើតមិនគ្រប់ខែ។
ការជក់បារីបណ្ដាលឱ្យកើតជម្ងឺមហារីកនៅលើ សរីរាង្គផ្សេង ដូចជាមាត់ បំពង់ក សួត ក្រពះ ថ្លើម ប្លោកនោម។ ដោយឡែកតាមការស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា មហារីកសួត៨០%បណ្ដាលមកពីការជក់បារី។ ឱកាសកើតជំងឺមហារីកស្របគ្នានឹងចំនួនបារីដែលបានជក់ មានន័យថាបើជក់បារីកាន់តែច្រើន ឱកាសកើតជំងឺមហារីកក៏កាន់តែច្រើនដែរ។