ជ័រថាជាធាតុរាវខាប់ ពណ៌ខ្មៅស្អិតដែលកើតឡើងនៅពេលបារីឆេះ។ • សារធាតុមួយចំនួននៅក្នុងជ័រថាជាកាស៊ីណូសែនដែលបណ្ដាលឱ្យកើតជំងឺមហារីកនៅត្រង់កន្លែងផ្សែងបារីចូលទៅប៉ះជាប្រចាំគឺ បបូរមាត់ ក្រអូមមាត់ អណ្ដាត ដើមក បំពង់ខ្យល់ និងសួត ។ • ក្រៅពីនេះ វាបណ្ដាលឱ្យកើតជំងឺរលាកទងសួត ហើមសួត និងជំងឺផ្លូវដង្ហើមដទៃទៀត ។ វាក៏ធ្វើឱ្យក្រចកដៃ ធ្មេញ និងជាលិកាសួតឡើងពណ៌លឿងដែរ ។
vrean.com Latest Questions
នីកូទីនសារធាតុពុលនិងញៀនខ្លាំងបំផុត។ ប្រសិនបើគេចាក់វាមួយដំណក់បញ្ចូលទៅក្នុ្ងងកណ្ដុរ នោះវានិងស្លាប់ភ្លាម។ នីកូទីន៧ដំណក់ អាចសម្លាប់សត្វគោ១ក្បាលបាន។ កាលណាយើងចុកថ្នាំឬស្រូបផ្សែងបារី នីកូទីននឹងជ្រាបចូលយ៉ាងរហ័ស ទៅក្នុងសរសៃឈាមនៃមាត់ ច្រមុះ ឬសួត។ បន្ទាប់មកវាចែកចាយទៅក្នុងសរីរាង្គទាំអស់នៅក្នុងសារពាង្គកាយ។ ដោយសារតែសារធាតុនេះ ទើបអ្នកជក់បារីញៀន ហើយមិនអាចបញ្ឈប់ការជក់បារីបានភ្លាមៗឡើយ។
រូបទី2.1 បង្ហាញអំពីសារធាតុគីមីក្នុងផ្សែងបារី • កាបូនម៉ូណូអុកស៊ីត(ជាសារធាតុពុលនៅក្នុងផ្សែងរថយន្ត) • នីកូទី(ជាសារធាតុគីមីបណ្ដាលឲ្យញៀន) • អាសេនិក(ជាសារធាតុគីមីប្រើសម្លាប់ស្រមោច) • អ៊ីដ្រូសែនស្យានីត(ជាសារធាតុគីមីប្រើសម្រាប់ធ្វើគ្រាប់បែកផ្សែងពុល) • ដេដេតេ(ជាសារធាតុគីមីសម្លាប់សត្វល្អិត) • អាម៉ូញ៉ាក់(ជាសារធាតុគីមីសម្រាប់សម្អាតឥដ្ឋផ្ទះ) • ប៊ុយតាន(ជាសារធាតុគីមីសម្រាប់ចង្ក្រាន ឧស្ម័ន) • គូលុយអែន(ជាសារធាតុគីមីរំលាយប្រើសម្រាប់ឧស្សាហកម្ម) • អាសេតូន(ជាសារធាតុគីមីសម្រាប់សម្អាតថ្នាំលាបជញ្ជាំងផ្ទះ) • កាតម្ញូម(ជាសារធាតុគីមីប្រើក្នុងអាគុយ រថយន្ត) • មេតាណុល(ជាសារធាតុគីមីប្រើជាប្រេងសម្រាប់កាំជ្រូច) • ណាប់តាឡែន(ជាសារធាតុគីមីសម្រាប់សំលាប់ខ្មូត)។
ថ្នាំដែលចូលទៅក្នុងរាងកាយតាមវិធី៣បែប៖ • ទី១ ការលេបឱសថនោះ វានិងធ្លាក់ចូលទៅក្នុងក្រពះដូចជាអាហារដែរ។ ថ្នាំរលាយក្នុងក្រពះឬពោះវៀនតូច បន្ទាប់មកវាជ្រាបចូលទៅក្នុងសរសៃឈាមហើយដឹកនាំទៅកាន់ថ្លើម។ • ទី២ ការចាក់បញ្ចូលឱសថនោះ ដោយផ្ទាល់ទៅក្នុងសរសៃឈាមវ៉ែនចូលទៅក្នុងជាលិកាសាច់ដុំ ថ្នាំដែលចាក់បញ្ចូលនោះមានឥទ្ធិពលរហ័ស ពីព្រោះវាជ្រាបចូលទៅក្នុងសរសៃឈាមដោយផ្ទាល់បន្ទាប់មកទៅកាន់ថ្លើម។ • ទី៣ ស្រូបយកឱសថនោះ តាមច្រមុះ ជ្រាបចូលទៅក្នុងសរសៃឈាមដោយឆ្លងកាត់តាម សួត។ ឱសថដែលហឺតចូល ត្រូវឆ្លងកាត់តាមភ្នាសស្លេស្មនៃរន្ធច្រមុះមុនពេលជ្រាបចូលទៅក្នុងសរសៃឈាម។
ការប្រើប្រាស់ឱសថដោយសុវត្ថិភាពមានដូចជា៖ • ប្រើប្រាស់ឱសថតាមដំបូន្មានគ្រូពេទ្យ។ • ត្រូវពិភាក្សាជាមួយអ្នកឯកទេសពេទ្យសិនមុននិងប្រើប្រាស់ឱសថណាមួយ។ • ត្រូវតែអានបញ្ជានៅលើស្លាកថ្នាំជានិច្ចមុនពេល អ្នកប្រើឱសថ។ • អ្នកមិនត្រូវប្រើប្រាស់ឱសថដែលមនុស្សមិនស្គាល់ណាម្នាក់ឲ្យអ្នកទេ។ • ត្រូវបោះចោលឱសថចាស់់ៗ ឬឱសថគ្មានស្លាកបិទ។ • គ្រប់ឱសថត្រូវដាក់ឱ្យផុតពីដៃកុមារតូចៗ ដើម្បី ...