ការញៀនគ្រឿងញៀនផ្តល់ផលអាក្រក់ដល់រាងកាយដូចជា ប្រព័ន្ធស៊ាំចុះខ្សោយ បង្កជំងឺរលាកថ្លើម បេះដូងរីក …
vrean.com Latest Questions
ការញៀនថ្នាំ/គ្រឿងញៀនផ្តល់ផលអាក្រក់ដល់សតិបញ្ញា គឺធ្វើអោយមនុស្សមានជំងឺសរសៃប្រសាទ បាត់បង់ការចងចាំ មួម៉ៅជាដើម។
ដើម្បីជួយអ្នកដែលកំពុងសេពគ្រឿងញៀនត្រូវ៖ – ស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈ – បញ្ឈប់ការគាបសង្កត់ និងធ្វើការអធ្យាស្រ័យដល់គេ – និយាយទៅរកគេ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះគេ – រកមិត្តភក្តិផ្សេងៗដើម្បីជួយ
សញ្ញានៃការសេពគ្រឿងញៀនមានដូចជា៖ – ផ្លាស់ប្ដូរអារម្មណ៍ភ្លាមៗ – កុហក លួច – ការភ្លេចភ្លាំង នៅឯកា ឆេវឆាវ – គ្មានការសម្របសម្រួល – សំដីនិយាយឡុលៗ
ប្រភេទមនុស្សដែលប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនមានយុវវ័យនិងកុមារ ដែលងាយជឿទុកចិត្តគេ កម្មករធ្វើការប្រើកម្លាំងខ្លាំង អ្នករកស៊ីផ្លូវភេទ អ្នកបាក់ទឺកចិត្ត ឬមានវិបត្តផ្សេងៗ ។
ការញៀនគ្រឿងញៀនបណ្តាលឱ្យ មនុស្សមិនអាចបំពេញការងារបានត្រឹមត្រូវ បាត់បង់បម្រុងប្រយ័ត្ន មានអារម្មណ៍ច្របូកច្របល់ បញ្ចេញភាពសាហាវ រស់នៅដោយពឹងផ្អែកតែលើថ្នាំញៀន។
មនុស្សហិតកាវ ជាមនុស្សមានអារម្មណ៍អណ្តែតអណ្តូង មមើមមាយ។
ជ័រកាវជាវត្ថុស្របច្បាប់ ។ព្រោះរដ្ឋបានផលិតដើម្បើប្រើប្រាស់បម្រើផលប្រយោជន៍ផ្សេងៗកាលណាយើងប្រើប្រាស់បានត្រឹមត្រូវ តែបើប្រើប្រាស់ខុសឆ្គងវានឹងក្លាយជាគ្រឿងញៀនមិនស្របច្បាប់។
នៅលើទីផ្សារគេលាយហេរ៉ូអ៊ីននឹង ស្ករ ម្សៅ ម្សៅទឹកដោះគោឬថ្នាំគីនីន។
ម័រហ្វីន ជាសារធាតុក្នុងធម្មជាតិដែលគេចម្រាញ់ចេញពីរុក្ខជាតិ អាភៀន។