អេពីឌែមកើតឡើងពីកោសិកាមួយស្រទាប់មាន ភ្នាសក្រៅក្រាស់ តម្រៀបកៀកជិតគ្នានិងមានលក្ខណៈ…
vrean.com Latest Questions
អេពីឌែមគឺជាស្រទាប់ក្រៅបង្អស់នៃផ្ទៃស្លឹករុក្ខជាតិស្រោបទៅដោយសារធាតុម្យ៉ាងភ្លឺរលោងដែលមានឈ្មោះថា…
ការចែករំលែកចំណេះដឹងអំពីគ្រឿងញៀននិងឥទ្ធិពលរបស់វា ទៅកាន់មនុស្សទូទៅមានសារៈសំខាន់ដូចជា៖ អាចឲ្យពួកគេមានបម្រុងប្រយ័ត្នជាមួយមនុស្សជុំវិញខ្លួន ពិសេសអ្នកមិនធ្លាប់ស្គាល់ រកដោះស្រាយសមស្របនៅពេលជួបបញ្ហា ចេះរំដោះខ្លួនពីការលួងលោម ឬបញ្ឆោតពីអ្នកដទៃ…។
ប្រសិនបើអ្នកឃើញមិត្តភក្តិប្រើថ្នាំញៀន យើងម្នាក់ៗគួរតែប្រញាប់រាយការណ៍ប្រាប់គណៈគ្រប់គ្រងសាលា អជ្ញាធរមានសមត្ថកិច្ច មន្រ្តី-ជំនាញ ជាពិសេសឪពុកម្តាយរបស់គេឱ្យបានដឹងងាយស្រួលចាត់វិធានការហាមឃាត់ និងអប់រំពួកគេទាន់ពេលវេលា។
ដើម្បីជៀសវាងការប្រើប្រាស់គ្រឿងញៀន យុវវ័យគួរខិតខំរៀនសូត្រស្វែងយល់ឱ្យបានច្រើនពីជនខិលខូចចែកចាយថ្នាំញៀន កុំឆាប់ជឿគេពេក យកពេលលេងកីឡា ឬធ្វើការងារផ្សេងៗ ស្តាប់ការទូន្មានរបស់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូ។
មូលហេតុបានជាយុវវ័យប្រើប្រាស់គ្រឿងញៀន ដោយសារតែចង់បំបាត់ការអផ្សុក ដើម្បីចុះសម្រុងជាមួយមិត្តភក្តិ ដើម្បីគេចវេះពីបញ្ហាផ្សេងៗ និងចាញ់បោកគេ។
មនុស្សញៀនមានលក្ខណៈដូចជា៖ • មានអារម្មណ៍ឡប់ៗនិងល្វើយ ចូលចិត្តពួនសម្ងំនៅទីស្ងាត់កំបាំង • ចេញទឹកភ្នែក ហើយរន្ធប្រស្រីភ្នែករីកធំ • គេតែងតែគេចរៀន • ចូលចិត្តខ្ចីលុយមិត្តភក្តិ ឬលួចលុយអ្នកដទៃ • គេលែងគិតពីខ្លួនឯង គ្រួសារនិងមិត្តភក្តិ។
ការប្រើប្រាស់គ្រឿងញៀន ផ្តល់ផលអាក្រក់ដល់សង្គមជាតិនិងគ្រួសារ ៖ • ផ្តល់ផលអាក្រក់ដល់សង្គម ធ្វើអោយរដ្ឋាភិបាលទទួលរ៉ាប់រងដោះស្រាយបញ្ហាជាច្រើន ដែលបណ្តាលមកពីឥទ្ធិពលរបស់គ្រឿងញៀនដូចជាអំពើអសីលធម៌ បទល្មើស ឆក់ប្លន់ ឧក្រិដ្ឋកម្ម ធ្វើបាបអ្នកដ៍ទៃ កើនឡើងនៃអ្នកជំងឺអេដស៍ ធ្វើឱ្យសង្គមបាត់បង់កម្លាំងពលកម្មនិងធនធានមនុស្ស។ • ផ្តល់ផលអាក្រក់ដល់គ្រួសារ ធ្វើឱ្យខ្ចះខ្ចាយថវិកាផ្ទាល់ខ្លួននិងគ្រួសារដើម្បីទិញថ្នាំញៀន បណ្តាលឱ្យសេដ្ឋកិច្ចគ្រួសារជួបវិបត្តិ និងមានអំពើហឹង្សាក្នុងគ្រួសារ ។
នៅពេលមានផ្ទៃពោះ ម្តាយប្រើគ្រឿងញៀនមានឥទ្ធិពលដល់ទារកទាំងផ្នែករាងកាយនិងខួរក្បាល ពេលក្មេងកើតមកមានការលូតលាស់យឺតទាំងរូបរាងនិងសតិបញ្ញា។