Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើផ្កាជាអ្វី? ផ្កានីមួយៗមានប៉ុន្មានផ្នែក?
ផ្កាជាសរីរាង្គបន្តពូជពិសេសរបស់រុក្ខជាតិ។ ផ្កានីមួយៗមាន៤ផ្នែកដែលតម្រៀបលើវង់៤ផ្សេងគ្នាលើទង១មានប្រវែងខ្លី ឬវែង។
ផ្កាជាសរីរាង្គបន្តពូជពិសេសរបស់រុក្ខជាតិ។ ផ្កានីមួយៗមាន៤ផ្នែកដែលតម្រៀបលើវង់៤ផ្សេងគ្នាលើទង១មានប្រវែងខ្លី ឬវែង។
See lessតើការតម្រៀបស្លឹកលើដើមមានប៉ុន្មានបែប?អ្វីខ្លះ?
ការតម្រៀបស្លឹកលើដើមមាន៣បែប ៖ • ស្លឹកឆ្លាស់ : កាលណាក្នុងថ្នាំងមួយមានស្លឹកតែ មួយ(ស្លឹកទៀប)។ • ស្លឹកឈម : កាលណាក្នុងថ្នាំងមួយមានស្លឹកពីរទល់មុខគ្នា (ស្លឹកត្របែក)។ • ស្លឹកកញ្ចុំ : កាលណាក្នុងថ្នាំងមួយមានស្លឹកមានបីឡើង (ស្លឹកយិតថោ)។
ការតម្រៀបស្លឹកលើដើមមាន៣បែប ៖
See less• ស្លឹកឆ្លាស់ : កាលណាក្នុងថ្នាំងមួយមានស្លឹកតែ មួយ(ស្លឹកទៀប)។
• ស្លឹកឈម : កាលណាក្នុងថ្នាំងមួយមានស្លឹកពីរទល់មុខគ្នា (ស្លឹកត្របែក)។
• ស្លឹកកញ្ចុំ : កាលណាក្នុងថ្នាំងមួយមានស្លឹកមានបីឡើង (ស្លឹកយិតថោ)។
តើស្លឹករួមជាស្លឹកយ៉ាងដូចម្តេច?ហើយមានស្លឹកអ្វីខ្លះ? ចូររៀបរាប់។
ស្លឹករួមគឺតួស្លឹកមានបន្ទះច្រើនដែលមានរាងដូចស្លឹកតូចៗហៅថាកូនស្លឹកស្លឹករួមមានដូចជា៖ • ស្លឹកស្និត : ជាស្លឹកដែលកូនស្លឹកស្ថិតនៅសងខាង ទ្រនុងកណ្ដាល។គេហៅថាស្លឹកស្និតគូ កាលណាកូនស្លឹកមានចំនួនគូ។ ឧទាហរណ៍ ស្លឹកក្ងោក។ ស្លឹកស្និតសេស កាលណាកូនស្លឹកមួយស្ថិតនៅ ចុងទ្រនុងកណ្ដាល។ ឧទាហរណ៍ ស្លឹកកុលាប។ • ស្លឹកកង្ហារ : ជាស្លRead more
ស្លឹករួមគឺតួស្លឹកមានបន្ទះច្រើនដែលមានរាងដូចស្លឹកតូចៗហៅថាកូនស្លឹកស្លឹករួមមានដូចជា៖
See less• ស្លឹកស្និត : ជាស្លឹកដែលកូនស្លឹកស្ថិតនៅសងខាង ទ្រនុងកណ្ដាល។គេហៅថាស្លឹកស្និតគូ កាលណាកូនស្លឹកមានចំនួនគូ។
ឧទាហរណ៍ ស្លឹកក្ងោក។
ស្លឹកស្និតសេស កាលណាកូនស្លឹកមួយស្ថិតនៅ ចុងទ្រនុងកណ្ដាល។
ឧទាហរណ៍ ស្លឹកកុលាប។
• ស្លឹកកង្ហារ : ជាស្លឹកដែលកូនស្លឹកភ្ជាប់នឹងចុងទងស្លឹក នៅកន្លែងតែមួយ។
ឧទាហរណ៍ ស្លឹក គ។
តើស្លឹកទោលជាស្លឹកយ៉ាងដូចម្តេច? ហើយមានស្លឹកអ្វីខ្លះ? ចូររៀបរាប់។
កទោលជាស្លឹកដែលមានតួស្លឹកជាបន្ទះតែមួយហើយមានដូចជា៖ • ស្លឹកពេញ : ស្លឹករាបស្មើ ហើយរលីង ឧទាហរណ៍ ស្លឹកស្វាយ ស្លឹកខ្នុរ…។ • ស្លឹកឆែក : តួស្លឹកមានឆែក ឧទាហរណ៍ ស្លឹកល្ហុង ស្លឹកជើងគោ…។ • ស្លឹកធ្មេញ : តួស្លឹកមានធ្មេញ ដូចធ្មេញរណារ ឧទាហរណ៍ ស្លឹកតែ ស្លឹកជីរណា…។ • ស្លឹកគន្លាក់ : តួស្លឹកមាន២គន្លាក់ ឧទាហរណ៍ ស្លឹកក្រូRead more
កទោលជាស្លឹកដែលមានតួស្លឹកជាបន្ទះតែមួយហើយមានដូចជា៖
See less• ស្លឹកពេញ : ស្លឹករាបស្មើ ហើយរលីង
ឧទាហរណ៍ ស្លឹកស្វាយ ស្លឹកខ្នុរ…។
• ស្លឹកឆែក : តួស្លឹកមានឆែក
ឧទាហរណ៍ ស្លឹកល្ហុង ស្លឹកជើងគោ…។
• ស្លឹកធ្មេញ : តួស្លឹកមានធ្មេញ ដូចធ្មេញរណារ ឧទាហរណ៍ ស្លឹកតែ ស្លឹកជីរណា…។
• ស្លឹកគន្លាក់ : តួស្លឹកមាន២គន្លាក់
ឧទាហរណ៍ ស្លឹកក្រូច…។
តើគេចែកស្លឹកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេចែកស្លឹកជា២ប្រភេទគឺ ៖ • ស្លឹកទោល • ស្លឹករួម។
គេចែកស្លឹកជា២ប្រភេទគឺ ៖
See less• ស្លឹកទោល
• ស្លឹករួម។
តើស្លឹកមាននាទីអ្វី?
ស្លឹកមាននាទីផលិតអាហារនិងធ្វើរំភាយចំហាយទឹក ហើយត្រូវគេចាត់ទុកជាសរីរាង្គលូតលាស់ធំបំផុត។
ស្លឹកមាននាទីផលិតអាហារនិងធ្វើរំភាយចំហាយទឹក ហើយត្រូវគេចាត់ទុកជាសរីរាង្គលូតលាស់ធំបំផុត។
See lessតើទ្រនុងស្លឹកម៉ូណូកូទីលេដូនខុសពីទ្រនុងស្លឹកឌីកូទីលេដូនដូចម្តេច?(
ទ្រនុងស្លឹកម៉ូណូកូទីលេដូនខុសពីទ្រនុងស្លឹកឌីកូទីលេដូនត្រង់៖ -ទ្រនុងស្លឹកម៉ូណូកូទីលេដូនជាទ្រនុងស្របមិនមានបែកខ្នែងទេ។ -ទ្រនុងស្លឹកឌីកូទីលេដូនជាទ្រនុងស្លឺកបែកខ្នែងមាន គល់ស្លឹក ខ្នាយស្ទប តួស្លឹក ទ្រនុងតូចនិងទ្រនុងកណ្តាលធំ។
ទ្រនុងស្លឹកម៉ូណូកូទីលេដូនខុសពីទ្រនុងស្លឹកឌីកូទីលេដូនត្រង់៖
See less-ទ្រនុងស្លឹកម៉ូណូកូទីលេដូនជាទ្រនុងស្របមិនមានបែកខ្នែងទេ។
-ទ្រនុងស្លឹកឌីកូទីលេដូនជាទ្រនុងស្លឺកបែកខ្នែងមាន គល់ស្លឹក ខ្នាយស្ទប តួស្លឹក ទ្រនុងតូចនិងទ្រនុងកណ្តាលធំ។
តើស្លឹកដុះជាប់នឹងអ្វី?លើតួស្លឹកមានទ្រនុងអ្វីខ្លះ?
ស្លឹកដុះជាប់នឹង ថ្នាំងដែលមានទងស្លឹកនិងតួស្លឹក។ នៅលើតួស្លឹកមាន ទ្រនុងកណ្កាលធំ និងទ្រនុងតូច។
ស្លឹកដុះជាប់នឹង ថ្នាំងដែលមានទងស្លឹកនិងតួស្លឹក។
See lessនៅលើតួស្លឹកមាន ទ្រនុងកណ្កាលធំ និងទ្រនុងតូច។
តើដើមរុក្ខជាតិមានមុខងារដូចម្តេច?
ដើមមានមុខងារ ទ្រទ្រង់មែក ស្លឹក និងផ្ការបស់រុក្ខ-ជាតិទាំងមូល។ វាដឹកនាំទឹកនិងអំបិលខនិជរលាយទៅស្លឹក និងដឹកនាំអាហារដែលផលិតចេញពីស្លឹកទៅសរីរាង្គផ្សេងៗ។
ដើមមានមុខងារ ទ្រទ្រង់មែក ស្លឹក និងផ្ការបស់រុក្ខ-ជាតិទាំងមូល។ វាដឹកនាំទឹកនិងអំបិលខនិជរលាយទៅស្លឹក និងដឹកនាំអាហារដែលផលិតចេញពីស្លឹកទៅសរីរាង្គផ្សេងៗ។
See lessតើដើមក្នុងទឹកមានលក្ខណៈដូចម្តេច?
ដើមក្នុងទឹកមានលក្ខណៈដូចជា ៖ ដើមដុះកប់ក្នុងភក់ដែលមានទឹកលិច ដើមប្រភេទនេះច្រើនក្រាស់ហើយទន់ មានរន្ធខ្យល់ (ក្ដៀងឈូក)។
ដើមក្នុងទឹកមានលក្ខណៈដូចជា ៖
See lessដើមដុះកប់ក្នុងភក់ដែលមានទឹកលិច ដើមប្រភេទនេះច្រើនក្រាស់ហើយទន់ មានរន្ធខ្យល់ (ក្ដៀងឈូក)។