Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើការងូតទឹកឬហាត់ប្រាណអាចធ្វើឱ្យឆាប់ស្វាង ស្រវឹងឬទេ?ហេតុអ្វី?
ការងូតទឹកឬហាត់ប្រាណមិនអាចធ្វើឱ្យឆាប់ស្វាងស្រវឹងទេ។ព្រោះការស្វាងស្រវឹងត្រូវការពេលវេលា។
ការងូតទឹកឬហាត់ប្រាណមិនអាចធ្វើឱ្យឆាប់ស្វាងស្រវឹងទេ។ព្រោះការស្វាងស្រវឹងត្រូវការពេលវេលា។
See lessតើថ្លើមបំបែកគ្រឿងស្រវឹងប៉ុន្មានភាគរយ? ចូរបញ្ជាក់។
ថ្លើមបំបែកគ្រឿងស្រវឹង 90% ឯចំនួននៅសល់តិចតួចត្រូវបានបញ្ចេញចោលតាមទឹកនោម ញើស និងដំណកដង្ហើម ។ ថ្លើមអាចបំបែកសារធាតុពុលប្រហែល 3/4 នៃកម្រិតស្តង់ដាក្នុង១ម៉ោង។
ថ្លើមបំបែកគ្រឿងស្រវឹង 90% ឯចំនួននៅសល់តិចតួចត្រូវបានបញ្ចេញចោលតាមទឹកនោម ញើស និងដំណកដង្ហើម ។ ថ្លើមអាចបំបែកសារធាតុពុលប្រហែល
See less3/4 នៃកម្រិតស្តង់ដាក្នុង១ម៉ោង។
តើគ្រឿងស្រវឹងជាអ្វី? វាប៉ះពាល់ដល់ការប្រមូលអារម្មណ៍ឬទេ?
គ្រឿងស្រវឹងជាសារធាតុធ្វើឱ្យធ្លាក់ទឹកចិត្ត មិនមែនសារធាតុដែលបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើននោះទេ។ គ្រឿងស្រវឹងធ្វើឱ្យយឺតយ៉ាវដល់ការបញ្ជូនព័ត៌មានពីខួរក្បាលទៅសរីរាង្គ ។ គ្រឿងស្រវឹង ប៉ះពាល់ដល់ការប្រមូលអារម្មណ៍និងពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។
គ្រឿងស្រវឹងជាសារធាតុធ្វើឱ្យធ្លាក់ទឹកចិត្ត មិនមែនសារធាតុដែលបង្កើនកម្លាំងចិត្តដូចការគិតរបស់មនុស្សភាគច្រើននោះទេ។ គ្រឿងស្រវឹងធ្វើឱ្យយឺតយ៉ាវដល់ការបញ្ជូនព័ត៌មានពីខួរក្បាលទៅសរីរាង្គ ។ គ្រឿងស្រវឹង
See lessប៉ះពាល់ដល់ការប្រមូលអារម្មណ៍និងពន្យឺតរយៈពេលឆ្លើយតបទៅនឹងហេតុការណ៍ចៃដន្យណាមួយ។
តើអាល់កុល និងស្រាខុសគ្នាដូចម្តេច?
អាល់កុល និងស្រាខុសគ្នាដោយអាល់សុទ្ធគ្មានពណ៌និងគ្មានរសជាតិទេ។ ចំណែកស្រាមានពណ៌និងរសជាតិផ្សេងៗគ្នា ដោយសារធាតុផ្សំដទែទៀតដែលគេបន្ថែម។
អាល់កុល និងស្រាខុសគ្នាដោយអាល់សុទ្ធគ្មានពណ៌និងគ្មានរសជាតិទេ។
See lessចំណែកស្រាមានពណ៌និងរសជាតិផ្សេងៗគ្នា ដោយសារធាតុផ្សំដទែទៀតដែលគេបន្ថែម។
តើគេគួរអនុវត្តអ្វីបន្តបើវិធីខាងលើមិនអាចបន្លប់ចំណង់បានយូរទេ?
វិធីខាងលើមិនអាចបន្លប់ចំណង់បានយូខ្លាំងទេ(បានតែរយៈពេល 3-5mnប៉ុណ្ណោះ)។ ចូរអនុវត្តវិធីខាងលើនេះរាល់ពេលមានចំណង់ជក់បារីរហូតលែងមានអារម្មណ៍ទាំងនេះកើតឡើង។
វិធីខាងលើមិនអាចបន្លប់ចំណង់បានយូខ្លាំងទេ(បានតែរយៈពេល 3-5mnប៉ុណ្ណោះ)។ ចូរអនុវត្តវិធីខាងលើនេះរាល់ពេលមានចំណង់ជក់បារីរហូតលែងមានអារម្មណ៍ទាំងនេះកើតឡើង។
See lessតើវិធីទប់ទល់នឹងចំណង់ខ្លាំងនៃការជក់បារីមានអ្វីខ្លះ?
វិធីទប់ទល់នឹងចំណង់ខ្លាំងនៃការជក់បារីមាន៖ • ក្រេបទឹកបន្តិចម្ដងៗឱ្យអស់១ឬ២កែវ • ដកដង្ហើមវែងៗបាន៣ទៅ៤ដង • ធ្វើការងារបន្លប់ការចង់ជក់បារី ដើរជុំវិញផ្ទះ ទំពារស្ករកៅស៊ូ ធ្វើពលកម្មស្រាលៗ អានសៀវភៅ ជជែកលេងជាមួយអ្នកមិនជក់…។ • ហាត់ប្រាណឬលេងកីឡា • ចំពោះអ្នកជឿសាសនា អាចអង្គុយសមាធិ ភាវនាធម៌។
វិធីទប់ទល់នឹងចំណង់ខ្លាំងនៃការជក់បារីមាន៖
See less• ក្រេបទឹកបន្តិចម្ដងៗឱ្យអស់១ឬ២កែវ
• ដកដង្ហើមវែងៗបាន៣ទៅ៤ដង
• ធ្វើការងារបន្លប់ការចង់ជក់បារី ដើរជុំវិញផ្ទះ ទំពារស្ករកៅស៊ូ ធ្វើពលកម្មស្រាលៗ អានសៀវភៅ ជជែកលេងជាមួយអ្នកមិនជក់…។
• ហាត់ប្រាណឬលេងកីឡា
• ចំពោះអ្នកជឿសាសនា អាចអង្គុយសមាធិ ភាវនាធម៌។
តើថ្ងៃដំបូងនៃការឈប់ជក់បារីមានរោគសញ្ញាញៀនដូចម្តេចខ្លះ?
ថ្ងៃដំបូងនៃការឈប់ជក់បារីមានរោគសញ្ញាញៀន ដូចជា៖ • ចំណង់ជក់បារីខ្លាំ(ជូរមាត់) • ហៀរទឹកមាត់ • តប់ប្រមល់ • ចិត្តមិននឹងនរ • គិតអ្វីមិនចេញ • ឆាប់ខឹងមួម៉ៅ • ឈឺក្បាលវិលមុខ • ធីងធោង • គេងមិនលក់ • រោគសញ្ញាទាំងនេះនឹងថយចុះជាលំដាប់។នៅថ្ងៃទី៣ឬទី៤ នៃការឈប់ជក់បារី អ្នកជក់ក៏មានអាការៈស្រួលខ្លួនអារម្មណ៍ភ្លឺថ្លា និងដកដងRead more
ថ្ងៃដំបូងនៃការឈប់ជក់បារីមានរោគសញ្ញាញៀន
See lessដូចជា៖
• ចំណង់ជក់បារីខ្លាំ(ជូរមាត់)
• ហៀរទឹកមាត់
• តប់ប្រមល់
• ចិត្តមិននឹងនរ
• គិតអ្វីមិនចេញ
• ឆាប់ខឹងមួម៉ៅ
• ឈឺក្បាលវិលមុខ
• ធីងធោង
• គេងមិនលក់
• រោគសញ្ញាទាំងនេះនឹងថយចុះជាលំដាប់។នៅថ្ងៃទី៣ឬទី៤ នៃការឈប់ជក់បារី អ្នកជក់ក៏មានអាការៈស្រួលខ្លួនអារម្មណ៍ភ្លឺថ្លា និងដកដង្ហើមស្រួលឡើងវិញ។
តើអ្នកជក់បារីត្រូវធ្វើអ្វីខ្លះ ដើម្បីផ្ដាច់ការជក់បារីឱ្យបានទាំងស្រុង?
វិធីសាស្ត្រផ្ដាច់បារីមានដូចតទៅ៖ • បោះបារីនិងចានគោះក្រញមបារីចោល • នៅឆ្ងាយពីអ្នកជក់បារី ព្រោះការឃើញគេជក់បារីនាំឱ្យមានចំណង់ជក់ • កុំផឹកគ្រឿងស្រវឹង ឬកាផែក្នុងដំណាក់កាលដំបូងនៃការឈប់ជក់បារី។ គួរបរិភោគបន្លែនិងផ្លែឈើឱ្យបានច្រើន។ • ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងហាត់-ប្រាណទៀងទាត់ដើម្បីឲ្យអារម្មណ៍ល្អ • សុំកRead more
វិធីសាស្ត្រផ្ដាច់បារីមានដូចតទៅ៖
See less• បោះបារីនិងចានគោះក្រញមបារីចោល
• នៅឆ្ងាយពីអ្នកជក់បារី ព្រោះការឃើញគេជក់បារីនាំឱ្យមានចំណង់ជក់
• កុំផឹកគ្រឿងស្រវឹង ឬកាផែក្នុងដំណាក់កាលដំបូងនៃការឈប់ជក់បារី។ គួរបរិភោគបន្លែនិងផ្លែឈើឱ្យបានច្រើន។
• ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងហាត់-ប្រាណទៀងទាត់ដើម្បីឲ្យអារម្មណ៍ល្អ
• សុំការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្កិ។
តើអ្នកជក់បារីត្រូវតាំងចិត្តឈប់ជក់ដូចម្ដេចខ្លះ?
- ដំបូងអ្នកជក់បារីត្រូវតាំងចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចចិត្តឈប់ជក់បារី។ ការតាំងចិត្តនេះជាចំណុចសំខាន់ណាស់ ព្រោះបើគ្មានការតាំងចិត្តនោះទេ ការឈប់ជក់បារីក៏មិនសម្រេចដែរ។ កាលណាការតាំងចិត្តរបស់អ្នកជក់កាន់តែខ្លាំងក្លា ជោគជ័យនៃការផ្ដាច់បារីក៏កាន់តែជាក់លាក់ដែរ។ -បន្ទាប់ពីការតាំងចិត្ត អ្នកជក់បារីត្រូវកំណត់កាលRead more
– ដំបូងអ្នកជក់បារីត្រូវតាំងចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចចិត្តឈប់ជក់បារី។ ការតាំងចិត្តនេះជាចំណុចសំខាន់ណាស់ ព្រោះបើគ្មានការតាំងចិត្តនោះទេ ការឈប់ជក់បារីក៏មិនសម្រេចដែរ។ កាលណាការតាំងចិត្តរបស់អ្នកជក់កាន់តែខ្លាំងក្លា ជោគជ័យនៃការផ្ដាច់បារីក៏កាន់តែជាក់លាក់ដែរ។
See less-បន្ទាប់ពីការតាំងចិត្ត អ្នកជក់បារីត្រូវកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ ដើម្បីឈប់ជក់បារី ។ ថ្ងៃនេះជាពេលល្អបំផុតក្នុងការឈប់ជក់បារី ព្រោះការពន្យាពេលអាចធ្វើឱ្យការតាំងចិត្តធ្លាក់ចុះ។
តើរដ្ឋាភិបាលត្រូវមានសកម្មភាពដូចម្ដេចខ្លះដើម្បីបង្ការការជក់បារី?
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖ • ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំ- ជក់។ • ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។ • ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពRead more
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖
See less• ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំ-
ជក់។
• ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។
• ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពត៌មាន និងតាមសៀវភៅសិក្សា។
• ហាមឃាត់ការឃោសនាលក់បារីតាមគ្រប់រូបភាពនិងមធ្យោបាយផ្សេងៗ ។
• បង្កើតច្បាប់ហាមជក់បារីនៅតាមមន្ទីពេទ្យ ភោជនីដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងធ្វើការ កន្លែងសារធារណៈផ្សេងៗ…។
• បង្កើតច្បាប់ហាមឃាត់លក់បារីឱ្យក្មេងៗ។