Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើស្រទាប់មេសូភីលស្ពោតជាអ្វី?
ស្រទាប់មេសូភីលស្ពោត ជាស្រទាប់ដែលកើតឡើងពីកោសិកាមានទ្រង់ទ្រាយមិនទៀងទាត់ និងមានលំហធំៗសម្រាប់ផ្ទុកឧស័ន្មCO2 ហើយកោសិកាទាំងនោះផ្ទុកក្លរ៉ូប្លាសតិចតួចជាហេតុធ្វើឱ្យស្លឹករុក្ខជាតិមានពណ៌បៃតងខ្ចី។

See lessតើស្រទាប់មេសូភីលប៉ាលីសាតជាអ្វី?
ស្រទាប់មេសូភីលប៉ាលីសាត ជាស្រទាប់ដែលកើតឡើងពីកោសិកាក្រាស់មួយឬពីរស្រទាប់រាងទ្រវែងតម្រៀបកៀកគ្នាយ៉ាងខ្លាំង ហើយកោសិកាទាំងនោះផ្ទុកក្លរ៉ូប្លាសយ៉ាងច្រើន។ស្លឹករុក្ខជាតិមានពណ៌បៃតងចាស់។

See lessតើមេសូភីលបង្កឡើងពីកោសិកាមានភ្នាសស្តើងប៉ុន្មានប្រភេទ?អ្វីខ្លះ?
មេសូភីលបង្កឡើងពីកោសិកាមានភ្នាសស្តើងពីរប្រភេទគឺ៖ មេសូភីលប៉ាលីសាត និងមេសូភីលស្ពោត។

See lessដូចម្តេចហៅថាមេសូភីល?
មេសូភីលគឺជាស្រទាប់ជាលិកាជាច្រើនដែលស្ថិតនៅចន្លោះអេពីឌែមលើនិងអេពីឌែមក្រោមនៃស្លឹក ដែលមានផ្ទុកក្លរ៉ូប្លាសសម្រាប់ធ្វើរស្មីសំយោគ។

See lessតើស្តូម៉ាតបិទឬបើកអាស្រ័យលើអ្វី?
ស្តូម៉ាតបិទឬបើកអាស្រ័យលើតម្រូវការស្លឹកហើយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់កោសិកាល្បាត។

See lessតើស្តូម៉ាតនីមួយៗផ្គុំឡើងពីអ្វី?
ស្តូម៉ាតនីមួយៗផ្គុំឡើងពី កោសិកាអេពីឌែមមានឯកទេសកម្មមួយគូដែលមានទ្រង់ទ្រាយដូចគ្រាប់សណ្ដែក វាមានឈ្មោះថា កោសិកាល្បាត។

See lessអ្វីទៅស្តូម៉ាត?វាស្ថិតនៅផ្នែកណាខ្លះនៃរុក្ខជាតិ?
ម៉ាត ជាកន្លែងធ្វើ បណ្ដូរឧស្ម័ន (CO2 និង O2 )រវាងកោសិកានៅខាងក្នុងស្លឹកនិងមជ្ឈដ្ឋានខាងក្រៅ ហើយរំភាយចំហាយទឹកក៏ចេញទៅក្រៅស្លឹកតាមស្តូម៉ាតនេះដែរ។ ស្តូម៉ាតស្ថិតនៅផ្ទៃក្រោមស្លឹកច្រើនជាងផ្ទៃលើស្លឹករុក្ខជាតិ។

See lessតើអេពីឌែមកើតឡើងពីអ្វី?
អេពីឌែមកើតឡើងពីកោសិកាមួយស្រទាប់មាន ភ្នាសក្រៅក្រាស់ តម្រៀបកៀកជិតគ្នានិងមានលក្ខណៈថ្លាដែលអាចឱ្យពន្លឺព្រះអាទិត្យជ្រៀតចូលដល់កោសិកាស្រទាប់ក្នុង។

See lessតើអេពីឌែមជាអ្វី? មាននាទីដូចម្តេច?
អេពីឌែមគឺជាស្រទាប់ក្រៅបង្អស់នៃផ្ទៃស្លឹករុក្ខជាតិស្រោបទៅដោយសារធាតុម្យ៉ាងភ្លឺរលោងដែលមានឈ្មោះថា គុលទីគុល។ វាមាននាទីការពារជាលិកានៃផ្ទៃខាងក្នុងស្លឹក ព្រមទាំងជួយកាត់បន្ថយការបាត់បង់ជាតិទឹកចេញពីស្លឹក។

See lessតើរូបផ្គុំរបស់ស្លឹកមានជាលិកាប៉ុន្មានប្រភេទ?អ្វីខ្លះ?
រូបផ្គុំរបស់ស្លឹកមានជាលិកាបីប្រភេទគឺ៖ • ជាលិកាការពារ(មានអេពីឌែម) • ជាលិកាគ្រឹះ(មានមេសូភីល) • ជាលិកានាំ(មានទ្រនុងស្លឹក)។
រូបផ្គុំរបស់ស្លឹកមានជាលិកាបីប្រភេទគឺ៖
See less• ជាលិកាការពារ(មានអេពីឌែម)
• ជាលិកាគ្រឹះ(មានមេសូភីល)
• ជាលិកានាំ(មានទ្រនុងស្លឹក)។