Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើដំណើរដង្ហើមរុក្ខជាតិផលិតបានអ្វីខ្លះ?
ដំណើរដង្ហើមរុក្ខជាតិផលិតបាន ឧស្ម័នកាបូនិច ទឹក និងថាមពល សម្រាប់កោសិកាប្រើប្រាស់។
ដំណើរដង្ហើមរុក្ខជាតិផលិតបាន ឧស្ម័នកាបូនិច ទឹក និងថាមពល សម្រាប់កោសិកាប្រើប្រាស់។
See lessចូរសរសេសមីការដង្ហើមរុក្ខជាតិ។ តើដង្ហើមរុក្ខជាតិត្រូវការរូបធាតុដើមអ្វីខ្លះ?
ដង្ហើមរុក្ខជាតិត្រូវការរូបធាតុដើម ដូចជា៖ គ្លុយកូស(ស្ករ) និងអុកស៊ីសែន។
ដង្ហើមរុក្ខជាតិត្រូវការរូបធាតុដើម ដូចជា៖ គ្លុយកូស(ស្ករ) និងអុកស៊ីសែន។
See lessតើដង្ហើមរុក្ខជាតិមានប៉ុន្មានដំណាក់កាល? ចូររៀបរាប់ពីដំណាក់កាលនីមួយៗ។
ដង្ហើមរុក្ខជាតិមានពីរដំណាក់កាល។ ដំណាក់កាលនីមួយៗមានដូចជា៖ • ដំណាក់កាលទី១ : ប្រព្រឹត្តទៅនៅក្នុងស៊ីតូប្លា-សនៃកោសិកា។ ក្នុងដំណាក់កាលនេះ គ្លុយកូ-សត្រូវបានបំបែកតែបន្តិចបន្តួចដោយពុំទាន់បានប្រើប្រាស់អុកស៊ីសែនទេ ហើយបញ្ចេញថាមពលតែបន្តិចបន្តួចតែប៉ុណ្ណោះ។ • ដំណាក់កាលទី២ : ប្រព្រឹត្តទៅនៅក្នុងធាតុកោសិកាឈ្មោះមីតូកុRead more
ដង្ហើមរុក្ខជាតិមានពីរដំណាក់កាល។ ដំណាក់កាលនីមួយៗមានដូចជា៖
See less• ដំណាក់កាលទី១ : ប្រព្រឹត្តទៅនៅក្នុងស៊ីតូប្លា-សនៃកោសិកា។ ក្នុងដំណាក់កាលនេះ គ្លុយកូ-សត្រូវបានបំបែកតែបន្តិចបន្តួចដោយពុំទាន់បានប្រើប្រាស់អុកស៊ីសែនទេ ហើយបញ្ចេញថាមពលតែបន្តិចបន្តួចតែប៉ុណ្ណោះ។
• ដំណាក់កាលទី២ : ប្រព្រឹត្តទៅនៅក្នុងធាតុកោសិកាឈ្មោះមីតូកុងឌ្រី។ ក្នុងដំណាក់កាលនេះ គ្លុយកូសត្រូវបានបំបែកបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន ហើយបញ្ចេញថាមពលយ៉ាងច្រើន។ ផលិតផលនៃដង្ហើមរបស់រុក្ខជាតិបៃតងគឺឧស្ម័នកាបូនិច និងទឹក ដែលត្រូវបញ្ចេញទៅមជ្ឈដ្ឋានខាងក្រៅ។
តើក្នុងដំណើរដង្ហើមរុក្ខជាតិគ្លុយកូសបានមកពីណា?
ក្នុងដំណើរដង្ហើមរុក្ខជាតិបានគ្លុយកូសបានមកពីដំណើររស្មីសំយោគហើយគ្លុយកូសស្តុកទុកក្នុងឫស មើម ទម្រង់ជាអាមីដុង។
ក្នុងដំណើរដង្ហើមរុក្ខជាតិបានគ្លុយកូសបានមកពីដំណើររស្មីសំយោគហើយគ្លុយកូសស្តុកទុកក្នុងឫស មើម ទម្រង់ជាអាមីដុង។
See lessតើដូចម្ដេចដែលហៅថា ដង្ហើមរុក្ខជាតិ?
ដែលហៅថាដង្ហើមរុក្ខជាតិគឺជាដំណើរការមួយដែលរុក្ខជាតិបៃតងទទួលបានថាមពលពីម៉ូលេគុលគ្លុយ- កូស។
ដែលហៅថាដង្ហើមរុក្ខជាតិគឺជាដំណើរការមួយដែលរុក្ខជាតិបៃតងទទួលបានថាមពលពីម៉ូលេគុលគ្លុយ-
See lessកូស។
ចូរបកស្រាយពីកត្តានីមួយៗដែលជះឥទ្ធិពលលើល្បឿននៃដំណើររស្មីសំយោគ។
កត្តានីមួយៗដែលជះឥទ្ធិពលលើល្បឿននៃដំណើររស្មីសំយោគ៖ • ពន្លឺមានសារៈសំខាន់ចំពោះដំណើររស្មីសំយោ-គ។ ប៉ុន្តែតម្រូវការពន្លឺព្រះអាទិត្យរបស់រុក្ខជាតិមិនដូចគ្នាទេ។ រុក្ខជាតិមួយចំនួនអាចដុះលូតលាស់បានល្អតែនៅក្នុងមជ្ឈដ្ឋានដែលមានពន្លឺព្រះអាទិត្យខ្លាំង បើខ្វះពន្លឺព្រះអាទិត្យ រុក្ខជាតិទាំងនេះនឹងក្លាយទៅជាពណ៌លឿង ហើយអាចនឹRead more
កត្តានីមួយៗដែលជះឥទ្ធិពលលើល្បឿននៃដំណើររស្មីសំយោគ៖
See less• ពន្លឺមានសារៈសំខាន់ចំពោះដំណើររស្មីសំយោ-គ។ ប៉ុន្តែតម្រូវការពន្លឺព្រះអាទិត្យរបស់រុក្ខជាតិមិនដូចគ្នាទេ។ រុក្ខជាតិមួយចំនួនអាចដុះលូតលាស់បានល្អតែនៅក្នុងមជ្ឈដ្ឋានដែលមានពន្លឺព្រះអាទិត្យខ្លាំង បើខ្វះពន្លឺព្រះអាទិត្យ រុក្ខជាតិទាំងនេះនឹងក្លាយទៅជាពណ៌លឿង ហើយអាចនឹងងាប់បានដូចជា ពោត ស្រូវ ដំឡូង…។ រុក្ខជាតិមួយចំនួនទៀតអាចដុះលូតលាស់ក្នុងម្លប់ដូចជា ម្លូ ជីភ្លូ អ័រគី-ដេ…ដែលជារុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យតិចតួច ។
• ទឹក មានបរិមាណច្រើនជាងគេបំផុតនៅក្នុងរុក្ខជាតិ។ ទឹកជារូបធាតុចាំបាច់ចំពោះរុក្ខជាតិក្នុងដំណើររស្មីសំយោគ។ ទឹកក៏ជាមធ្យោបាយនៃដំណឹកនាំរូបធាតុទាំងអស់នៅក្នុងរុក្ខជាតិនិងចូលរួមតម្រូវសីតុណ្ហភាពដល់រុក្ខជាតិ។ ដំណើររស្មីសំយោគអាចឈប់ធ្វើសកម្មភាពនៅពេលមានកង្វះទឹកឬទឹកច្រើនហួស។
• ឧស្ម័ន CO2 : រុក្ខជាតិអាចធ្វើរស្មីសំយោគក្នុងកម្រិតធម្មតារបស់ឧស្ម័នCO2គឺ០,០៣%នៃឧស្ម័នក្នុងបរិយាកាស។ បរិមានឧស្ម័នCO2 កើនផលិតផលនៃរស្មីសំយោគក៏កើនឡើងដែរ ប៉ុន្តែបើឧស្ម័នCO2កើនដល់កម្រិត០,២០%នៃឧស្ម័នក្នុងបរិយាកាសរុក្ខជាតិនឹងអាចងាប់
បាន។
• សីតុណ្ហភាព : តាមធម្មតាដំណើររស្មីសំយោគអាចប្រព្រឹត្តទៅបានក្នុងសីតុណ្ហភាពមួយសមស្រប(ចាប់ពី២០o C ទៅ៣០ o C)។ នៅសីតុណ្ហភាពទាបខ្លាំង ឬខ្ពស់ខ្លាំង(ក្រោម ០o C ឬលើសពី៣៥ o C )ដំណើររស្មីសំយោគថយចុះឬអាចឈប់បាន ព្រោះក្លរ៉ូប្លាសត្រូវបំផ្លាញ។
• សារធាតុខនិជ : នៅពេលកង្វះសារធាតុខនិជបានជះឥទ្ធិពលទៅលើដំណើររស្មីសំយោគនិងលំនាំមេតាបូលីសផ្សេងៗទៀតរបស់រុក្ខជាតិ។
តាមពិសោធន៍ 3.4(រូបទី2.4) តើស្លឹករុក្ខជាតិត្រូវការឧស្ម័នអ្វីពីបរិយាកាសដើម្បីសំយោគអាមីដុង?
តាមពិសោធន៍ 3.4 ស្លឹករុក្ខជាតិត្រូវការស្រូបយកឧស្ម័នកាបូនិច( CO2 )ដើម្បីសំយោគអាមីដុង។
តាមពិសោធន៍ 3.4 ស្លឹករុក្ខជាតិត្រូវការស្រូបយកឧស្ម័នកាបូនិច( CO2 )ដើម្បីសំយោគអាមីដុង។
See lessចូរប្អូនបកស្រាយការពិសោធន៍អំពីការភាយឧស្ម័នO2 របស់រុក្ខជាតិបៃតង (រូបទី២.៣)។
ការពិសោធន៍ស្ដីអំពីការភាយឧស្ម័នO2 រុក្ខជាតិបៃតង (រូបទី២.៣)៖ • យកចកកន្ទុយឆ្កែ(ឬរុក្ខជាតិទឹកផ្សេងទៀត)ដាក់ក្នុងផើងកែវ(ក)និងផើងកែវ(ខ)ដែលមានដាក់ទឹកធម្មតា។ យកបំពង់កែវក្រិតពេញដោយទឹកគ្របពីលើចកកន្ទុយឆ្កែទាំង២ផើង ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យឧស្ម័នបរិយាកាសចូលបាន ដើម្បីងាយស្រួលដល់ការប្រមូលឧស្ម័នដែលភាយចេញពីចកកន្ទុយឆ្កRead more
ការពិសោធន៍ស្ដីអំពីការភាយឧស្ម័នO2 រុក្ខជាតិបៃតង (រូបទី២.៣)៖
See less• យកចកកន្ទុយឆ្កែ(ឬរុក្ខជាតិទឹកផ្សេងទៀត)ដាក់ក្នុងផើងកែវ(ក)និងផើងកែវ(ខ)ដែលមានដាក់ទឹកធម្មតា។ យកបំពង់កែវក្រិតពេញដោយទឹកគ្របពីលើចកកន្ទុយឆ្កែទាំង២ផើង ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យឧស្ម័នបរិយាកាសចូលបាន ដើម្បីងាយស្រួលដល់ការប្រមូលឧស្ម័នដែលភាយចេញពីចកកន្ទុយឆ្កែ។
• យកផើងកែវ(ក)ដាក់ក្នុងទីងងឹតឬ រុំវាឱ្យជិតជាមួយស្បោងក្រដាស់ខ្មៅ។
• យកផើងកែវ(ខ)ដាក់នៅក្រោមពន្លឺព្រះអាទិ-ត្យ។
• ៦ម៉ោងក្រោយមក គេឃើញមានពពុះជាច្រើនភាយចេញពីចកកន្ទុយឆ្កែនៅក្នុងផើងកែវ(ខ)រួចអណ្ដែតឡើងនៅពាសពេញបាតបំពង់កែវក្រិត។ចំណែកចកកន្ទុយឆ្កែនៅផើងកែវ(ក)មិនមានពពុះជាច្រើនភាយចេញទេ។
• ឧស្ម័នដែលភាយចេញពីចកកន្ទុយឆ្កែនៅក្នុងផើងកែវ(ខ)ធ្វើឱ្យឈើគូសដែលកំពុងឆេះជារងើកភ្លើងតូចឆេះជាអណ្ដាតច្រាលឡើងវិញ។ នេះបញ្ជាក់ឱ្យដឹងថា ក្នុងកែវក្រិតមានវត្តមានឧស្ម័ន O2(រូប គ)។
• សន្និដ្ឋាន ពន្លឺព្រះអាទិត្យធ្វើឱ្យរុក្ខជាតិបៃតងធ្វើរស្មីសំយោគ ហើយភាយឧស្ម័ន O2។
តើបណ្ដូររូបធាតុចំពោះរុក្ខជាតិជាអ្វី?
បណ្ដូររូបធាតុចំពោះរុក្ខជាតិ គឺជាការស្រូបយកឧស្ម័ន CO2ពីបរិយាកាសនិងការភាយឧស្ម័ន O2ទៅក្នុងបរិយាកាសវិញ។
បណ្ដូររូបធាតុចំពោះរុក្ខជាតិ គឺជាការស្រូបយកឧស្ម័ន CO2ពីបរិយាកាសនិងការភាយឧស្ម័ន O2ទៅក្នុងបរិយាកាសវិញ។
See lessចូរប្អូនរៀបរាប់ពីការពិសោធន៍ទី២(អាមីដុង)។
ពិសោធន៍ទី២ យករុក្ខជាតិមួយដែលបណ្ដុះក្នុងផើងទៅដាក់ក្នុងទីងងឹត ឬរុំឱ្យជិតជាមួយស្បោងប្លាស្ទិចពណ៌ខ្មៅក្នុងរយៈពេលប្រហែល៣ថ្ងៃដោយមិនឱ្យត្រូវពន្លឺ។ បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើម រួចយកស្លឹកទៅដាក់ក្នុងទឹកអ៊ីយ៉ូត។ ស្លឹកមិនប្រែទៅជាពណ៌ស្វាយទេ នេះបញ្ជាក់ឱ្យដឹងថាគ្មានវត្តមានអាមីដុងក្នុងស្លឹកទេ។ ដូចនេះស្លឹកតRead more
ពិសោធន៍ទី២
See lessយករុក្ខជាតិមួយដែលបណ្ដុះក្នុងផើងទៅដាក់ក្នុងទីងងឹត ឬរុំឱ្យជិតជាមួយស្បោងប្លាស្ទិចពណ៌ខ្មៅក្នុងរយៈពេលប្រហែល៣ថ្ងៃដោយមិនឱ្យត្រូវពន្លឺ។
បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើម រួចយកស្លឹកទៅដាក់ក្នុងទឹកអ៊ីយ៉ូត។ ស្លឹកមិនប្រែទៅជាពណ៌ស្វាយទេ នេះបញ្ជាក់ឱ្យដឹងថាគ្មានវត្តមានអាមីដុងក្នុងស្លឹកទេ។ ដូចនេះស្លឹកត្រូវការពន្លឺព្រះអាទិត្យដើម្បី
ផលិតអាហារ។