Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសរីរាង្គជាអ្វី?ចូរលើកឧទាហរណ៍បញ្ជាក់។
សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទ រួមគ្នាដើម្បីបំពេញនាទីរួមមួយ។ ឧទាហរណ៍ ក្រពះបង្កឡើងដោយជាលិកាអេពីតេល្យូម និងជាលិកាសាច់ដុំ។ ជាលិកាទាំងនេះបំពេញនាទីរួមគ្នាដើម្បីឲ្យក្រពះបំពេញនាទីរបស់វា គឺរំលាយអាហារ។
សរីរាង្គជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទ រួមគ្នាដើម្បីបំពេញនាទីរួមមួយ។
See lessឧទាហរណ៍ ក្រពះបង្កឡើងដោយជាលិកាអេពីតេល្យូម
និងជាលិកាសាច់ដុំ។ ជាលិកាទាំងនេះបំពេញនាទីរួមគ្នាដើម្បីឲ្យក្រពះបំពេញនាទីរបស់វា គឺរំលាយអាហារ។
តើជាលិកាជាអ្វី?
ជាលិកាគឺជាបណ្ដុំនៃកោសិកាច្រើនប្រភេទដូចគ្នា ដែលធ្វើការរួមគ្នាដើម្បីបំពេញមុខងារមួយជាក់លាក់។
ជាលិកាគឺជាបណ្ដុំនៃកោសិកាច្រើនប្រភេទដូចគ្នា ដែលធ្វើការរួមគ្នាដើម្បីបំពេញមុខងារមួយជាក់លាក់។
See lessចូរនិយាយពីនាទីរបស់កោសិកាអេពីតេល្យូម កោសិកាសាច់ដុំ កោសិកាប្រសាទ និងកោសិកា សន្ធា។
នាទីរបស់កោសិកា ៖ • កោសិកាអេពីតេល្យូមមាននាទីគ្របដណ្ដប់សារពាង្គកាយ។ • កោសិកាសាច់ដុំមាននាទីធ្វើឲ្យសារពាង្គកាយមានចលនា។ • កោសិកាប្រសាទមាននាទីបញ្ជាទៅគ្រប់ សរីរាង្គ។ • កោសិកាសន្ធានមាននាទីភ្ជាប់និងទ្រទ្រង់ផ្នែកទាំងឡាយរបស់សារពាង្គកាយ។
នាទីរបស់កោសិកា ៖
See less• កោសិកាអេពីតេល្យូមមាននាទីគ្របដណ្ដប់សារពាង្គកាយ។
• កោសិកាសាច់ដុំមាននាទីធ្វើឲ្យសារពាង្គកាយមានចលនា។
• កោសិកាប្រសាទមាននាទីបញ្ជាទៅគ្រប់
សរីរាង្គ។
• កោសិកាសន្ធានមាននាទីភ្ជាប់និងទ្រទ្រង់ផ្នែកទាំងឡាយរបស់សារពាង្គកាយ។
ចូរប្អូនរៀបរាប់អំពីរូបរាង ទំហំរបស់ កោសិកា នីមួយៗ។
រៀបរាប់អំពីរូបរាងទំហំរបស់កោសិកានីមួយៗ៖ • កោសិកាស៊ុតបង្កកំណើតមានរាងស៊្វែនិងធំជាងគេ ។ កោសិកាបន្តពូជឈ្មោលជាកោសិកា តូច បំផុត។ • កោសិកាឈាមក្រហមមានរាងដូចថាស ហើយផតសងខាង។ • កោសិកាឆ្អឹង មានរាងដូចផ្កាយដែលមានជ្រុងច្រើន។ • កោសិកាប្រសាទមានរាងដូចផ្កាយដែលមានជ្រុងច្រើននិងវែងជាងគេ។ • កោសិកាអេពីតេល្យូមមានរាងស៊ីឡាំង។Read more
រៀបរាប់អំពីរូបរាងទំហំរបស់កោសិកានីមួយៗ៖
See less• កោសិកាស៊ុតបង្កកំណើតមានរាងស៊្វែនិងធំជាងគេ ។ កោសិកាបន្តពូជឈ្មោលជាកោសិកា តូច បំផុត។
• កោសិកាឈាមក្រហមមានរាងដូចថាស ហើយផតសងខាង។
• កោសិកាឆ្អឹង មានរាងដូចផ្កាយដែលមានជ្រុងច្រើន។
• កោសិកាប្រសាទមានរាងដូចផ្កាយដែលមានជ្រុងច្រើននិងវែងជាងគេ។
• កោសិកាអេពីតេល្យូមមានរាងស៊ីឡាំង។
• កោសិកាសាច់ដុំឆ្នូតមានរូបរាងជាសរសៃៗ។
តើកោសិកាក្នុងសារពាង្គកាយខុសគ្នាដោយសារអ្វីខ្លះ?
កោសិកាក្នុងសារពាង្គកាយខុសគ្នាដោយសារ រូបរាង ទំហំ និងនាទីខុសៗគ្នា។
កោសិកាក្នុងសារពាង្គកាយខុសគ្នាដោយសារ រូបរាង ទំហំ និងនាទីខុសៗគ្នា។
See lessតើគេចែករូបផ្គុំសារពាង្គកាយជាប៉ុន្មានកម្រិត? អ្វីខ្លះ? ចូរបកស្រាយ។
គេចែករូបផ្គុំសារពាង្គកាយមនុស្សជាបួនកម្រិតគឺកោសិកា ជាលិកា សរីរាង្គ ប្រព័ន្ធសរីរាង្គ ឬប្រដាប់។ -កោសិកាជាច្រើនប្រភេទដូចគ្នាផ្គុំគ្នាបានជា ជាលិកា។ -ជាលិកាផ្សេងៗផ្គុំគ្នាបានជាសរីរាង្គ។ -សរីរាង្គផ្សេងៗផ្គុំគ្នាបានជាប្រព័ន្ធសរីរាង្គឬប្រដាប់។ -ប្រព័ន្ធសរីរាង្គឬប្រដាប់ធ្វើការរួមគ្នាបង្កើតបានជាសារ - ពាង្គកាយមRead more
គេចែករូបផ្គុំសារពាង្គកាយមនុស្សជាបួនកម្រិតគឺកោសិកា ជាលិកា សរីរាង្គ ប្រព័ន្ធសរីរាង្គ ឬប្រដាប់។
See less-កោសិកាជាច្រើនប្រភេទដូចគ្នាផ្គុំគ្នាបានជា ជាលិកា។
-ជាលិកាផ្សេងៗផ្គុំគ្នាបានជាសរីរាង្គ។
-សរីរាង្គផ្សេងៗផ្គុំគ្នាបានជាប្រព័ន្ធសរីរាង្គឬប្រដាប់។
-ប្រព័ន្ធសរីរាង្គឬប្រដាប់ធ្វើការរួមគ្នាបង្កើតបានជាសារ – ពាង្គកាយមួយ។
តើមីក្រូទស្សន៍អុបទិចមានអនុភាពពង្រីកបានប៉ុន្មានដង? មីក្រូទស្សន៍អេឡិចត្រូនិចមានអនុភាពពង្រីកបានប៉ុន្មាន
មីក្រូទស្សន៍នីមួយៗអាចពង្រីកបាន ´៖ • មីក្រូទស្សន៍អុបទិចមានអនុភាពពង្រីក បាន៤០-៣ ០០០ដង។ • មីក្រូទស្សន៍អេឡិចត្រូនិចមានអនុភាពពង្រីកបាន១០ ០០០-៤០ ០០០ដង។
មីក្រូទស្សន៍នីមួយៗអាចពង្រីកបាន ´៖
See less• មីក្រូទស្សន៍អុបទិចមានអនុភាពពង្រីក
បាន៤០-៣ ០០០ដង។
• មីក្រូទស្សន៍អេឡិចត្រូនិចមានអនុភាពពង្រីកបាន១០ ០០០-៤០ ០០០ដង។
តាមរយៈរូបភាពខាងក្រោមនេះ។តើមីក្រូទស្សន៍អុបទិចមានផ្នែកអ្វីខ្លះ?
មីក្រូទស្សន៍អុបទិចមាន៖ អូគុយលែ បំពង់អូគុយលែ ដៃ វីសធំ វីសតូច ឆ្នាប់បង្វិល អុបសិចទីប រ៉ឺស័រ ថាស ដ្យាប្រាម កញ្ចក់ទេនិងជើងឬបាតមីក្រូទស្សន៍។
មីក្រូទស្សន៍អុបទិចមាន៖
See lessអូគុយលែ បំពង់អូគុយលែ ដៃ វីសធំ វីសតូច ឆ្នាប់បង្វិល អុបសិចទីប រ៉ឺស័រ ថាស ដ្យាប្រាម កញ្ចក់ទេនិងជើងឬបាតមីក្រូទស្សន៍។
ចូរប្អូនបង្ហាញពីរបៀបប្រើប្រាស់កែវពង្រីក។
បង្ហាញពីរបៀបប្រើប្រាស់កែវពង្រីក៖ • ដៃឆ្វេងកាន់ដងរបស់វា • ដាក់ផ្ទៃកញ្ចក់ពីលើ ហើយឲ្យជិតវត្ថុដែលចង់ពិនិត្យ • ភ្នែកសំឡឹងទៅលើផ្ទៃកញ្ចក់នោះ • រំកិលកែវពង្រីកបន្តិចម្ដងៗរហូតដល់ពិនិត្យ ឃើញេវត្ថុនោះច្បាស់។
បង្ហាញពីរបៀបប្រើប្រាស់កែវពង្រីក៖
See less• ដៃឆ្វេងកាន់ដងរបស់វា
• ដាក់ផ្ទៃកញ្ចក់ពីលើ ហើយឲ្យជិតវត្ថុដែលចង់ពិនិត្យ
• ភ្នែកសំឡឹងទៅលើផ្ទៃកញ្ចក់នោះ
• រំកិលកែវពង្រីកបន្តិចម្ដងៗរហូតដល់ពិនិត្យ
ឃើញេវត្ថុនោះច្បាស់។
ចូរប្អូនបកស្រាយពីកែវពង្រីក។
កែវពង្រីកដែលងាយប្រើជាងគេគឺ កែវពង្រីកមានដង។ កែវពង្រីកនេះមានដងមួយសម្រាប់កាន់ ដែលធ្វើអំពីលោហះ (ឬជ័រ) ដោយភ្ជាប់ជាមួយកញ្ចក់មូលថ្លា ក្រាស់ ហើយផ្ទៃកញ្ចក់ទាំងសងខាងជាផ្ទៃលយនិងរុំព័ទ្ធដោយខ្សែលោហះ។ កែវពង្រីកនោះមានអនុភាពពង្រីកបាន៣-២០ដង។
កែវពង្រីកដែលងាយប្រើជាងគេគឺ កែវពង្រីកមានដង។ កែវពង្រីកនេះមានដងមួយសម្រាប់កាន់ ដែលធ្វើអំពីលោហះ (ឬជ័រ) ដោយភ្ជាប់ជាមួយកញ្ចក់មូលថ្លា ក្រាស់ ហើយផ្ទៃកញ្ចក់ទាំងសងខាងជាផ្ទៃលយនិងរុំព័ទ្ធដោយខ្សែលោហះ។ កែវពង្រីកនោះមានអនុភាពពង្រីកបាន៣-២០ដង។
See less