Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើម៉ូលេគុលធំៗណាខ្លះត្រូវបានបំបែកក្នុងពោះវៀនតូច?
ម៉ូលេគុលធំៗដូចជា អាមីដុង ប្រូតេអ៊ីន និងខ្លាញ់ត្រូវបានបំបែកយ៉ាងពេញលេញក្នុងពោះវៀនតូច៖ • អាមីដុង បំបែកជាស្ករងាយ • ប្រូតេអ៊ីន បំបែកជាអាស៊ីតអាមីនេ • ខ្លាញ់ បំបែកជាអាស៊ីតខ្លាញ់និងគ្លីសេរ៉ុល។
ម៉ូលេគុលធំៗដូចជា អាមីដុង ប្រូតេអ៊ីន និងខ្លាញ់ត្រូវបានបំបែកយ៉ាងពេញលេញក្នុងពោះវៀនតូច៖
See less• អាមីដុង បំបែកជាស្ករងាយ
• ប្រូតេអ៊ីន បំបែកជាអាស៊ីតអាមីនេ
• ខ្លាញ់ បំបែកជាអាស៊ីតខ្លាញ់និងគ្លីសេរ៉ុល។
ចូររៀបរាប់អំពីដំណើរការរំលាយអាហារនៅក្នុង ក្រពះ។
នៅពេលអាហារចូលដល់ក្នុងក្រពះវារលាយជាមួយអាស៊ីត និងអង់ស៊ីម។ ក្រពះចាប់ផ្ដើមច្របាច់អាហារហើយដុំអាហារធ្វើចលនាវិលចុះវិលឡើង ។ មានតែ ប្រូតេអ៊ីននៅក្នុងនៅក្នុងអាហារប៉ុណ្ណោះដែលត្រូវបានបំបែកនៅក្នុងក្រពះ ។ ចំណែកអាមីដុងនិងខ្លាញ់មិនបំបែកនៅក្នុងក្រពះទេ។ បន្ទាប់មកអាហារចាកចេញ ពីក្រពះមានសភាពជាធាតុរាវខាប់។ វាហូរចូលទៅក្នុងRead more
នៅពេលអាហារចូលដល់ក្នុងក្រពះវារលាយជាមួយអាស៊ីត និងអង់ស៊ីម។ ក្រពះចាប់ផ្ដើមច្របាច់អាហារហើយដុំអាហារធ្វើចលនាវិលចុះវិលឡើង ។ មានតែ
See lessប្រូតេអ៊ីននៅក្នុងនៅក្នុងអាហារប៉ុណ្ណោះដែលត្រូវបានបំបែកនៅក្នុងក្រពះ ។ ចំណែកអាមីដុងនិងខ្លាញ់មិនបំបែកនៅក្នុងក្រពះទេ។ បន្ទាប់មកអាហារចាកចេញ
ពីក្រពះមានសភាពជាធាតុរាវខាប់។ វាហូរចូលទៅក្នុងពោះវៀនតូចក្នុងរយៈពេលខ្លី។
តើអាហារអាចធ្លាក់ទៅក្នុងក្រពះយ៉ាងដូចម្ដេច?
អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារសាច់ដុំ បំពង់អាហារកន្ត្រាក់ហើយរលាជាញឹកញាប់បង្កើតបានជាកម្លាំងមួយគ្រប់គ្រាន់សម្រាប់រុញអាហារឲ្យឱ្យធ្លាក់ទៅក្នុង ក្រពះ។
អាហារអាចធ្លាក់ទៅក្នុងក្រពះ ដោយសារសាច់ដុំ
See lessបំពង់អាហារកន្ត្រាក់ហើយរលាជាញឹកញាប់បង្កើតបានជាកម្លាំងមួយគ្រប់គ្រាន់សម្រាប់រុញអាហារឲ្យឱ្យធ្លាក់ទៅក្នុង
ក្រពះ។
តើក្នុងបំពង់អាហារមានអង់ស៊ីមរំលាយអាហារដែរឬទេ?
ក្នុងបំពង់អាហារពុំមានអង់ស៊ីម រំលាយអាហារទេ។
ក្នុងបំពង់អាហារពុំមានអង់ស៊ីម រំលាយអាហារទេ។
See lessចូររៀបរាប់អំពីដំណើរការរំលាយអាហារនៅក្នុងមាត់។
ការរំលាយអាហារចាប់ផ្ដើមនៅក្នុងមាត់ គឺធ្មេញមុខខាំផ្ដាច់អាហាររឹង ។ ចង្កូមហែកច្រៀកអាហារ ថ្គាមកិនលំអិ-ត។ សកម្មភាពទាំងនេះជួយឲ្យការរំលាយអាហារបានលឿននិងងាយស្រួល។
ការរំលាយអាហារចាប់ផ្ដើមនៅក្នុងមាត់ គឺធ្មេញមុខខាំផ្ដាច់អាហាររឹង ។ ចង្កូមហែកច្រៀកអាហារ ថ្គាមកិនលំអិ-ត។ សកម្មភាពទាំងនេះជួយឲ្យការរំលាយអាហារបានលឿននិងងាយស្រួល។
See lessតើអង់ស៊ីមយថាប្រភេទមានន័យដូចម្តេច?
អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាសម្រាប់បំបែកអាហារប្រភេទផ្សេងៗ។ ឧទាហរណ៍ អង់ស៊ីមដែលបំបែកខ្លាញ់គឺវាអាចបំបែកបានតែខ្លាញ់មួយមុខប៉ុណ្ណោះវាមិនអាច បំបែកប្រូតេអ៊ីន និងគ្លុយស៊ីតបានទេ ។ ឯអង់ស៊ីមបំបែកប្រូតេអ៊ីនមិនអាចបំបែកខ្លាញ់និងគ្លុយស៊ីតទេ។
អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាសម្រាប់បំបែកអាហារប្រភេទផ្សេងៗ។
See lessឧទាហរណ៍ អង់ស៊ីមដែលបំបែកខ្លាញ់គឺវាអាចបំបែកបានតែខ្លាញ់មួយមុខប៉ុណ្ណោះវាមិនអាច បំបែកប្រូតេអ៊ីន និងគ្លុយស៊ីតបានទេ ។ ឯអង់ស៊ីមបំបែកប្រូតេអ៊ីនមិនអាចបំបែកខ្លាញ់និងគ្លុយស៊ីតទេ។
តើអង់ស៊ីមរំលាយអាហារជាសារធាតុអ្វី? វាមាននាទីដូចម្ដេច?
អង់ស៊ីមរំលាយអាហារជាសារធាតុគីមីពិសេសដែល ផលិតដោយប្រដាប់រំលាយអាហារ ដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។ វាមាននាទីជួយជំរុញល្បឿនប្រតិកម្មគីមីនៃដំណើរការបំបែកអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជា្របតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។
អង់ស៊ីមរំលាយអាហារជាសារធាតុគីមីពិសេសដែល
See lessផលិតដោយប្រដាប់រំលាយអាហារ ដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។ វាមាននាទីជួយជំរុញល្បឿនប្រតិកម្មគីមីនៃដំណើរការបំបែកអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជា្របតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។
តើគេចែកអាហារជាប៉ុន្មានក្រុមសំខាន់ៗ? ចូររៀបរាប់។
គេចែកអាហារជា៣ក្រុមសំខាន់គឺ៖ • អាហារគ្លុយស៊ីត បានមកពីបាយ ដំឡូង គ្រាប់ធញ្ញជាតិ…។ • អាហារលីពីត(ខ្លាញ់) បានមកពីខ្លាញ់សត្វ ឬប្រេងរុក្ខជាតិ ។ • អាហារប្រូតេអ៊ីន បានមកពីសាច់សត្វ ស៊ុត សណ្ដែកសៀង…។
គេចែកអាហារជា៣ក្រុមសំខាន់គឺ៖
See less• អាហារគ្លុយស៊ីត បានមកពីបាយ ដំឡូង គ្រាប់ធញ្ញជាតិ…។
• អាហារលីពីត(ខ្លាញ់) បានមកពីខ្លាញ់សត្វ ឬប្រេងរុក្ខជាតិ ។
• អាហារប្រូតេអ៊ីន បានមកពីសាច់សត្វ ស៊ុត សណ្ដែកសៀង…។
ចូរនិយាយពីការរំលាយអាហារតាមបែបមេកានិចនិងបែបគីមី។
ដំបូងដុំអាហារត្រូវបានកាត់ជាកំណាត់ៗ បន្ទាប់មកបំបែកជាភាគល្អិតៗ ដោយពុំមានការផ្លាស់ប្ដូរធាតុគីមីរបស់វាឡើយ ។ ដំណើរនេះហៅថា ការរំលាយអាហារតាមបែបមេកានិច ដែលធ្វើឡើងដោយធ្មេញនិងសាច់ដុំក្រពះ។ -ម៉ូលេគុលធំៗនៅក្នុងដុំអាហារត្រូវបានបំបែកជាម៉ូលេគុលតូចៗ ហើយងាយដោយការចូលរួមពីសារធាតុគីមី ។ ដំណើរនេះហៅថា ការរំលាយអាហារតាមបែបRead more
ដំបូងដុំអាហារត្រូវបានកាត់ជាកំណាត់ៗ បន្ទាប់មកបំបែកជាភាគល្អិតៗ ដោយពុំមានការផ្លាស់ប្ដូរធាតុគីមីរបស់វាឡើយ ។ ដំណើរនេះហៅថា ការរំលាយអាហារតាមបែបមេកានិច ដែលធ្វើឡើងដោយធ្មេញនិងសាច់ដុំក្រពះ។
See less-ម៉ូលេគុលធំៗនៅក្នុងដុំអាហារត្រូវបានបំបែកជាម៉ូលេគុលតូចៗ ហើយងាយដោយការចូលរួមពីសារធាតុគីមី ។ ដំណើរនេះហៅថា ការរំលាយអាហារតាមបែបគីមី។ការរំលាយអាហារតាមបែបមេកានិចសម្រួលដល់ការរំលាយអាហារបែបគីមីឱ្យប្រព្រឹត្តទៅលឿន។
តើការរំលាយអាហារមានប៉ុន្មានបែប?
ការរំលាយអាហារមាន២បែបគឺ៖ បំបែកតាមបែបមេកានិច និងតាមបែបគីមី។
ការរំលាយអាហារមាន២បែបគឺ៖
See lessបំបែកតាមបែបមេកានិច និងតាមបែបគីមី។