Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរបញ្ជាក់ពីលក្ខណៈជម្ងឺហើមសួតចំពោះអ្នកជក់បារី។
ការជក់បារីជាមូលហេតុធំមួយនៃជម្ងឺហើមសួត។ អ្នកជម្ងឺបាត់បង់លទ្ធភាពដកដង្ហើមបន្តិចម្ដងៗ។ ពេលមានជំងឺហើមសួត ជញ្ជាំងខណ្ឌរវាងកូនថង់សួតត្រូវបានធ្លាយហើយបង្កើតបានថង់សួតធំៗចំនួន2-3 ដែលធ្វើឱ្យអុកស៊ីសែនជ្រាបចូលទៅក្នុងសរសៃឈាមបានតិចតួច ។ ជាយថាហេតុ ផ្ទៃសួតទាំងមូលរបស់អ្នកជំងឺរួមតូច ដែលតម្រូវឱ្យអ្នកជំងឺហើមសួត ដង្ហក់រកខ្Read more
ការជក់បារីជាមូលហេតុធំមួយនៃជម្ងឺហើមសួត។ អ្នកជម្ងឺបាត់បង់លទ្ធភាពដកដង្ហើមបន្តិចម្ដងៗ។ ពេលមានជំងឺហើមសួត ជញ្ជាំងខណ្ឌរវាងកូនថង់សួតត្រូវបានធ្លាយហើយបង្កើតបានថង់សួតធំៗចំនួន2-3 ដែលធ្វើឱ្យអុកស៊ីសែនជ្រាបចូលទៅក្នុងសរសៃឈាមបានតិចតួច ។ ជាយថាហេតុ ផ្ទៃសួតទាំងមូលរបស់អ្នកជំងឺរួមតូច ដែលតម្រូវឱ្យអ្នកជំងឺហើមសួត ដង្ហក់រកខ្យល់។
See lessចូរបញ្ជាក់ពីលក្ខណៈជម្ងឺរលាកទងសួតចំពោះអ្នកជក់បារី។
ការជក់បារីនាំឱ្យមានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ។ ទងសួតមានរោមល្អិតៗសម្រាប់សម្អាតកម្ទេចធូលីនិងមេរោគដែលជ្រៀតចូលតាមរយៈ ដង្ហើមចូល។ ជ័រថា ក្នុងផ្សែងបារីធ្វើឱ្យរោមល្អិតៗទាំងនេះ ធ្វើការមិនបានត្រឹមត្រូវដែលបណ្ដាលឱ្យធូលីនិងមេរោគជ្រៀតចូលសួតបានយ៉ាងងាយ។ លក្ខណៈបែបនេះជាមូលហេតុដែលអ្នកជក់ក្អកញឹកញាប់ព្រមទាំងបញ្ចេញស្លេស្មច្រើRead more
ការជក់បារីនាំឱ្យមានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ។ ទងសួតមានរោមល្អិតៗសម្រាប់សម្អាតកម្ទេចធូលីនិងមេរោគដែលជ្រៀតចូលតាមរយៈ ដង្ហើមចូល។ ជ័រថា ក្នុងផ្សែងបារីធ្វើឱ្យរោមល្អិតៗទាំងនេះ ធ្វើការមិនបានត្រឹមត្រូវដែលបណ្ដាលឱ្យធូលីនិងមេរោគជ្រៀតចូលសួតបានយ៉ាងងាយ។ លក្ខណៈបែបនេះជាមូលហេតុដែលអ្នកជក់ក្អកញឹកញាប់ព្រមទាំងបញ្ចេញស្លេស្មច្រើនហួស ។ អ្នកជក់បារីនឹងកើតជំងឺរលាកទងសួត។
See lessចូររៀបរាប់ពីជំងឺគាំងបេះដូងដែលបណ្ដាលមកពីការជក់បារី។
ការជក់បារីបណ្ដាលឱ្យឈឺចុកទ្រូងនិងគាំងបេះដូង។ ជំងឺគាំងបេះដូងកើតឡើងដោយសារការត្បៀតសរសៃឈាមឬកំណកខ្លាញ់ក្នុងសរសៃឈាមកូរ៉ូណែ។ ដូចនេះ សរសៃឈាមស្ទះហើយឈាមមិនអាចហូរទៅដល់បេះដូង ដែលជាហេតុនាំឱ្យបេះដូងមិនអាចទទួលអាហារនិងO2 គ្រប់គ្រាន់សម្រាប់ដំណើរការបាន។
ការជក់បារីបណ្ដាលឱ្យឈឺចុកទ្រូងនិងគាំងបេះដូង។ ជំងឺគាំងបេះដូងកើតឡើងដោយសារការត្បៀតសរសៃឈាមឬកំណកខ្លាញ់ក្នុងសរសៃឈាមកូរ៉ូណែ។ ដូចនេះ សរសៃឈាមស្ទះហើយឈាមមិនអាចហូរទៅដល់បេះដូង ដែលជាហេតុនាំឱ្យបេះដូងមិនអាចទទួលអាហារនិងO2 គ្រប់គ្រាន់សម្រាប់ដំណើរការបាន។
See lessចូរនិយាយពីផលអាក្រក់នៃផ្សែងបារីចំពោះសារពាង្គកាយមនុស្ស។
ផលអាក្រក់នៃផ្សែងបារីចំពោះសារពាង្គកាយមនុស្សមានដូចតទៅ ៖ • សក់មានក្លិនអាក្រក់ • អុកស៊ីសែនក្នុងខួរក្បាលថយចុះ • មាត់មានក្លិនអាក្រក់និងធ្មេញពណ៌លឿង • អុកស៊ីសែនក្នុងសួតថយចុះ • បេះដូងដើរញាប់ សម្ពាតឈាមឡើងខ្ពស់ • ក្រចកដៃពណ៌លឿង • ដាច់សរសៃឈាមក្នុងខួរក្បាល • មហារីកមាត់និងបំពង់ក • ជំងឺមហាសួត • ដំបៅក្រពះ • សាច់ដុំចRead more
ផលអាក្រក់នៃផ្សែងបារីចំពោះសារពាង្គកាយមនុស្សមានដូចតទៅ ៖
See less• សក់មានក្លិនអាក្រក់
• អុកស៊ីសែនក្នុងខួរក្បាលថយចុះ
• មាត់មានក្លិនអាក្រក់និងធ្មេញពណ៌លឿង
• អុកស៊ីសែនក្នុងសួតថយចុះ
• បេះដូងដើរញាប់ សម្ពាតឈាមឡើងខ្ពស់
• ក្រចកដៃពណ៌លឿង
• ដាច់សរសៃឈាមក្នុងខួរក្បាល
• មហារីកមាត់និងបំពង់ក
• ជំងឺមហាសួត
• ដំបៅក្រពះ
• សាច់ដុំចុះខ្សោយ
• ជំងឺសរសៃឈាមផ្នែកខាងក្រៅ។
តើសារធាតុផ្សេងៗនៃផ្សែងបារីបង្កជំងឺអ្វី?
សារធាតុផ្សេងៗនៃផ្សែងបារីបង្កជំងឺដូចជា ៖ រលាកទងសួត ជំងឺហើមសួត ជំងឺគាំងបេះដូង និងជំងឺមហារីកផ្សេងៗ។
សារធាតុផ្សេងៗនៃផ្សែងបារីបង្កជំងឺដូចជា ៖
See lessរលាកទងសួត ជំងឺហើមសួត ជំងឺគាំងបេះដូង និងជំងឺមហារីកផ្សេងៗ។
តើឧស្ម័នកាបូនម៉ូណូអុកស៊ីតជាអ្វី? ចូរបញ្ជាក់ពីផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្ស។
ឧស្ម័នកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុលគ្មានពណ៌ គ្មានក្លិន ដែលមានក្នុងផ្សែងបារី។ កាបូនម៉ូណូអុកស៊ីតក៏ធ្វើឱ្យ O2ដែលមាននៅក្នុងឈាមជ្រាបចូលទៅក្នុងសាច់ដុំនិងសរីរាង្គផ្សេងៗដោយលំបាក។ ដូចនេះនៅពេលពួកគេជក់បារី បេះដូងរបស់ពួកគេខំធ្វើការយ៉ាងខ្លាំងតែបានផលតិចតួច។
ឧស្ម័នកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុលគ្មានពណ៌ គ្មានក្លិន ដែលមានក្នុងផ្សែងបារី។ កាបូនម៉ូណូអុកស៊ីតក៏ធ្វើឱ្យ O2ដែលមាននៅក្នុងឈាមជ្រាបចូលទៅក្នុងសាច់ដុំនិងសរីរាង្គផ្សេងៗដោយលំបាក។ ដូចនេះនៅពេលពួកគេជក់បារី បេះដូងរបស់ពួកគេខំធ្វើការយ៉ាងខ្លាំងតែបានផលតិចតួច។
See lessតើជ័រថាជាសារធាតុអ្វី? ហើយបង្កជំងឺអ្វីខ្លះ?
ជ័រថាជាធាតុរាវខាប់ ពណ៌ខ្មៅស្អិតដែលកើតឡើងនៅពេលបារីឆេះ។ • សារធាតុមួយចំនួននៅក្នុងជ័រថាជាកាស៊ីណូសែនដែលបណ្ដាលឱ្យកើតជំងឺមហារីកនៅត្រង់កន្លែងផ្សែងបារីចូលទៅប៉ះជាប្រចាំគឺ បបូរមាត់ ក្រអូមមាត់ អណ្ដាត ដើមក បំពង់ខ្យល់ និងសួត ។ • ក្រៅពីនេះ វាបណ្ដាលឱ្យកើតជំងឺរលាកទងសួត ហើមសួត និងជំងឺផ្លូវដង្ហើមដទៃទៀត ។ វាក៏ធ្វើឱ្យក្Read more
ជ័រថាជាធាតុរាវខាប់ ពណ៌ខ្មៅស្អិតដែលកើតឡើងនៅពេលបារីឆេះ។
See less• សារធាតុមួយចំនួននៅក្នុងជ័រថាជាកាស៊ីណូសែនដែលបណ្ដាលឱ្យកើតជំងឺមហារីកនៅត្រង់កន្លែងផ្សែងបារីចូលទៅប៉ះជាប្រចាំគឺ បបូរមាត់ ក្រអូមមាត់ អណ្ដាត ដើមក បំពង់ខ្យល់ និងសួត ។
• ក្រៅពីនេះ វាបណ្ដាលឱ្យកើតជំងឺរលាកទងសួត ហើមសួត និងជំងឺផ្លូវដង្ហើមដទៃទៀត ។ វាក៏ធ្វើឱ្យក្រចកដៃ ធ្មេញ និងជាលិកាសួតឡើងពណ៌លឿងដែរ ។
តើនីកូទីនជាសារធាតុដូចម្ដេច? ចូរបញ្ជាក់កម្រិតពុលរបស់វា។
នីកូទីនសារធាតុពុលនិងញៀនខ្លាំងបំផុត។ ប្រសិនបើគេចាក់វាមួយដំណក់បញ្ចូលទៅក្នុ្ងងកណ្ដុរ នោះវានិងស្លាប់ភ្លាម។ នីកូទីន៧ដំណក់ អាចសម្លាប់សត្វគោ១ក្បាលបាន។ កាលណាយើងចុកថ្នាំឬស្រូបផ្សែងបារី នីកូទីននឹងជ្រាបចូលយ៉ាងរហ័ស ទៅក្នុងសរសៃឈាមនៃមាត់ ច្រមុះ ឬសួត។ បន្ទាប់មកវាចែកចាយទៅក្នុងសរីរាង្គទាំអស់នៅក្នុងសារពាង្គកាយ។ ដោយសាRead more
នីកូទីនសារធាតុពុលនិងញៀនខ្លាំងបំផុត។ ប្រសិនបើគេចាក់វាមួយដំណក់បញ្ចូលទៅក្នុ្ងងកណ្ដុរ នោះវានិងស្លាប់ភ្លាម។ នីកូទីន៧ដំណក់ អាចសម្លាប់សត្វគោ១ក្បាលបាន។ កាលណាយើងចុកថ្នាំឬស្រូបផ្សែងបារី នីកូទីននឹងជ្រាបចូលយ៉ាងរហ័ស ទៅក្នុងសរសៃឈាមនៃមាត់ ច្រមុះ ឬសួត។ បន្ទាប់មកវាចែកចាយទៅក្នុងសរីរាង្គទាំអស់នៅក្នុងសារពាង្គកាយ។ ដោយសារតែសារធាតុនេះ ទើបអ្នកជក់បារីញៀន ហើយមិនអាចបញ្ឈប់ការជក់បារីបានភ្លាមៗឡើយ។
See lessតើសារធាតុគីមីដែលមានឥទ្ធិពលក្នុងបារីមានអ្វីខ្លះ?
សារធាតុគីមីដែលមានឥទ្ធិពលក្នុងបារីមាន៖ • នីកូទីន • ជ័រថា • ឧស្ម័នកាបូនម៉ូណូអុកស៊ីត( CO ) • សារធាតុផ្សេងៗ។
សារធាតុគីមីដែលមានឥទ្ធិពលក្នុងបារីមាន៖
See less• នីកូទីន
• ជ័រថា
• ឧស្ម័នកាបូនម៉ូណូអុកស៊ីត( CO )
• សារធាតុផ្សេងៗ។
តើសាធាតុគីមីក្នុងផ្សែងបារីចំនួនប៉ុន្មានប្រភេទដែលធ្វើឱ្យមនុស្សកើតមហារីក?
សារធាតុគីមីក្នុងផ្សែងបារីយ៉ាងតិចចំនួន ៦៩ប្រភេទ ដែលធ្វើឱ្យមនុស្សកើតមហារីក។
សារធាតុគីមីក្នុងផ្សែងបារីយ៉ាងតិចចំនួន ៦៩ប្រភេទ
See lessដែលធ្វើឱ្យមនុស្សកើតមហារីក។