Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើបណ្ដូររូបធាតុចំពោះរុក្ខជាតិជាអ្វី?
បណ្ដូររូបធាតុចំពោះរុក្ខជាតិ គឺជាការស្រូបយកឧស្ម័ន CO2ពីបរិយាកាសនិងការភាយឧស្ម័ន O2ទៅក្នុងបរិយាកាសវិញ។
បណ្ដូររូបធាតុចំពោះរុក្ខជាតិ គឺជាការស្រូបយកឧស្ម័ន CO2ពីបរិយាកាសនិងការភាយឧស្ម័ន O2ទៅក្នុងបរិយាកាសវិញ។
See lessចូរប្អូនរៀបរាប់ពីការពិសោធន៍ទី២(អាមីដុង)។
ពិសោធន៍ទី២ យករុក្ខជាតិមួយដែលបណ្ដុះក្នុងផើងទៅដាក់ក្នុងទីងងឹត ឬរុំឱ្យជិតជាមួយស្បោងប្លាស្ទិចពណ៌ខ្មៅក្នុងរយៈពេលប្រហែល៣ថ្ងៃដោយមិនឱ្យត្រូវពន្លឺ។ បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើម រួចយកស្លឹកទៅដាក់ក្នុងទឹកអ៊ីយ៉ូត។ ស្លឹកមិនប្រែទៅជាពណ៌ស្វាយទេ នេះបញ្ជាក់ឱ្យដឹងថាគ្មានវត្តមានអាមីដុងក្នុងស្លឹកទេ។ ដូចនេះស្លឹកតRead more
ពិសោធន៍ទី២
See lessយករុក្ខជាតិមួយដែលបណ្ដុះក្នុងផើងទៅដាក់ក្នុងទីងងឹត ឬរុំឱ្យជិតជាមួយស្បោងប្លាស្ទិចពណ៌ខ្មៅក្នុងរយៈពេលប្រហែល៣ថ្ងៃដោយមិនឱ្យត្រូវពន្លឺ។
បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើម រួចយកស្លឹកទៅដាក់ក្នុងទឹកអ៊ីយ៉ូត។ ស្លឹកមិនប្រែទៅជាពណ៌ស្វាយទេ នេះបញ្ជាក់ឱ្យដឹងថាគ្មានវត្តមានអាមីដុងក្នុងស្លឹកទេ។ ដូចនេះស្លឹកត្រូវការពន្លឺព្រះអាទិត្យដើម្បី
ផលិតអាហារ។
ចូរប្អូននិយាយពីដំណើរការពិសោធន៍ទី១( រកវត្តមានអាមីដុងក្នុងស្លឹករុក្ខជាតិ) ដោយសង្កេតរូបភាពខាងក្រោម។
ដំណើរការពិសោធន៍១( រកវត្តមានអាមីដុងក្នុងស្លឹករុក្ខជាតិ)៖ • យកបន្ទះកំណាត់ខ្មៅទៅបាំងផ្នែកណាមួយលើផ្ទៃទាំងសងខាងរបស់ស្លឹកហើយយករុក្ខ-ជាតិនេះទៅដាក់ឱ្យត្រូវពន្លឺព្រះអាទិត្យរយៈពេល៣ថ្ងៃ។ • បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើមព្រមទាំងយកកំណាត់ខ្មៅចេញពីស្លឹក។យកកែវដែលមានទឹកជិតពេញ ដាក់លើចង្រ្កានរួចដុតភ្លើងតិចៗរហូតRead more
ដំណើរការពិសោធន៍១( រកវត្តមានអាមីដុងក្នុងស្លឹករុក្ខជាតិ)៖
See less• យកបន្ទះកំណាត់ខ្មៅទៅបាំងផ្នែកណាមួយលើផ្ទៃទាំងសងខាងរបស់ស្លឹកហើយយករុក្ខ-ជាតិនេះទៅដាក់ឱ្យត្រូវពន្លឺព្រះអាទិត្យរយៈពេល៣ថ្ងៃ។
• បន្ទាប់មកយកកន្ត្រៃកាត់ស្លឹកឈើចេញពីដើមព្រមទាំងយកកំណាត់ខ្មៅចេញពីស្លឹក។យកកែវដែលមានទឹកជិតពេញ ដាក់លើចង្រ្កានរួចដុតភ្លើងតិចៗរហូតដល់ពុះ។ ប្រើដង្កៀបចាប់យកបំពង់កែវក្រិតដែលមានអាល់កុលប្រហែល១០០ml ទៅដាក់ក្នុងកែវទឹកពុះ(ដែលបានរៀបរាប់ខាងលើ)រហូតដល់អាល់កុលក្នុងបំពង់កែវក្រិតពុះ។ បន្ទាប់មកទើបប្រើដង្កៀបចាប់យកស្លឹកទៅដាក់ក្នុងអាល់កុលដែលកំពុងពុះនោះឱ្យបានប្រហែល៣០នាទី ដើម្បីដកយកក្លរ៉ូភីលចេញពីស្លឹក។ បន្ទាប់មកប្រើដង្កៀបចាប់យកស្លឹកចេញពីបំពង់កែវក្រិត ដែលមានអាល់កុលកំពុងពុះនោះ ទៅដាក់លាងសំអាតក្នុងកែវទឹកក្ដៅឧណ្ហៗ។
• ប្រើដង្កៀបចាប់យកស្លឹកចេញពីកែវទឹកក្ដៅឧណ្ហៗទៅដាក់ក្នុងទឹកអ៊ីយ៉ូតវិញ។យើងសង្កេតឃើញថា ផ្នែកមិនបាំងបន្ទះកំណាត់ខ្មៅមានពណ៌ស្វាយ នេះបញ្ជាក់ថាមាន
អាមីដុង។
ផ្នែកមានបាំងបន្ទះកំណាត់ពណ៌ខ្មៅ បញ្ជាក់ថាគ្មានអាមីដុង។ ស្លឹកមានអាមីដុងនៅផ្នែកមិនបាំងបន្ទះកំណាត់ពណ៌ខ្មៅបញ្ជាក់ថារស្មីសំយោគកើតមានឡើងនៅទីនោះ។
តើពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបបានត្រូវបំលែងទៅជាអ្វី?
ពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបបានត្រូវបំលែងទៅជា ថាមពលគីមីចាំបាច់សម្រាប់សំយោគ គ្លុយកូស។
ពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបបានត្រូវបំលែងទៅជា ថាមពលគីមីចាំបាច់សម្រាប់សំយោគ
See lessគ្លុយកូស។
តើឧស្ម័នអុកស៊ីសែន(O2)ដែលមាននៅក្នុងបរិយាកាសនៃផែនដីបានមកពីណា?
ឧស្ម័នអុកស៊ីសែន(O2)ស្ទើរទាំងអស់នៅក្នុងបរិយាកាសនៃផែនដីត្រូវបានផលិតឡើងដោយរុក្ខជាតិបៃតងតាមដំណើររស្មីសំយោគ ។
ឧស្ម័នអុកស៊ីសែន(O2)ស្ទើរទាំងអស់នៅក្នុងបរិយាកាសនៃផែនដីត្រូវបានផលិតឡើងដោយរុក្ខជាតិបៃតងតាមដំណើររស្មីសំយោគ ។
See lessតើគ្លុយកូសដែលលើសពីតម្រូវការបំលែងទៅជាអ្វី?
គ្លុយកូសដែលលើសពីតម្រូវការបំលែងទៅជាអាមីដុង ហើយស្តុកទុកក្នុងឫស។
គ្លុយកូសដែលលើសពីតម្រូវការបំលែងទៅជាអាមីដុង ហើយស្តុកទុកក្នុងឫស។
See lessតើសមាសធាតុសរីរាង្គសំខាន់ៗដែលកើតពី គ្លុយកូសមានអ្វីខ្លះ?
សមាសធាតុសរីរាង្គសំខាន់ៗដែលកើតពីគ្លុយកូសមាន៖ សែសុយឡូស លីពីត ប្រូតេអ៊ីន…។
សមាសធាតុសរីរាង្គសំខាន់ៗដែលកើតពីគ្លុយកូសមាន៖ សែសុយឡូស លីពីត ប្រូតេអ៊ីន…។
See lessចូរប្អូនសរសេរសមីការគីមីសង្ខេបនៃដំណើររស្មី សំយោគ។
សមីការគីមីសង្ខេបនៃដំណើររស្មីសំយោគ
សមីការគីមីសង្ខេបនៃដំណើររស្មីសំយោគ
See lessតើរស្មីសំយោគមានប៉ុន្មានដំណាក់កាល? ចូរនិយាយពីដំណាក់កាលនីមួយៗ ។
រស្មីសំយោគមាន២ដំណាក់កាលគឺ៖ • ការចាប់យកថាមពលពន្លឺព្រះអាទិត្យ : រុក្ខជាតិបៃតង ផ្ទុកសារធាតុគីមី(ក្លរ៉ូភីល)ចាំបាច់ សម្រាប់ដំណើររស្មីសំយោគ។ កោសិកាស្លឹកនិងកោសិកាដើមរុក្ខជាតិមួយចំនួនមានផ្ទុកសារធាតុគីមីនេះ ហើយក្លរ៉ូភីលមាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យ។ • ការផលិតស្ករ : ដំណាក់កាលនេះរុក្ខជាតិត្រូវការ ទឹក និងឧRead more
រស្មីសំយោគមាន២ដំណាក់កាលគឺ៖
See less• ការចាប់យកថាមពលពន្លឺព្រះអាទិត្យ : រុក្ខជាតិបៃតង ផ្ទុកសារធាតុគីមី(ក្លរ៉ូភីល)ចាំបាច់
សម្រាប់ដំណើររស្មីសំយោគ។ កោសិកាស្លឹកនិងកោសិកាដើមរុក្ខជាតិមួយចំនួនមានផ្ទុកសារធាតុគីមីនេះ ហើយក្លរ៉ូភីលមាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យ។
• ការផលិតស្ករ : ដំណាក់កាលនេះរុក្ខជាតិត្រូវការ ទឹក និងឧស្ម័នកាបូនិច(CO2)។ ឫសស្រូបយកទឹកក្នុងដី បន្ទាប់មកទឹកធ្វើចលនាឡើងតាមដើមទៅស្លឹករុក្ខជាតិតាមជាលិកានាំស៊ីឡែម។ ចំណែកឧស្ម័នកាបូនិច(CO2)ក្នុងបរិយាកាសសាយចូលទៅក្នុងស្លឹករុក្ខជាតិតាមស្តូម៉ាត។ ក្នុងស្លឹក ទឹកនិង CO2 ធ្វើដំណើរទៅកាន់ក្លរ៉ូប្លាសដែលផ្ទុកក្លរ៉ូភីល។ បន្ទាប់មក
ពន្លឺព្រះអាទិត្យដែលក្លរ៉ូភីលចាប់បានជួយដល់ការភ្ជាប់ CO2 និង H2O ដើម្បីផលិតគ្លុយកូស(C6H12O6) និងបំភាយឧស្ម័នអុកស៊ីសែន(O2)។
តើរុក្ខជាតិប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីអ្វី?
រុក្ខជាតិពេលធ្វើរស្មីសំយោគ វាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីបំលែងឧស្ម័នកាបូនិច(CO2)និងទឹក ឱ្យទៅជាឧស្ម័នអុកស៊ីសែន(O2) និងស្ករងាយគឺ គ្លុយកូស(C6H12O6)។
រុក្ខជាតិពេលធ្វើរស្មីសំយោគ វាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីបំលែងឧស្ម័នកាបូនិច(CO2)និងទឹក ឱ្យទៅជាឧស្ម័នអុកស៊ីសែន(O2) និងស្ករងាយគឺ
See lessគ្លុយកូស(C6H12O6)។