Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើលោកអធិកាបតីប៊ីស្មាក់មានការព្រួយបារម្ភរឿងអ្វី?
លោកអធិកាបតីប៊ីស្មាក់មានការព្រួយបារម្ភរឿងស្ថានភាពអាល្លឺម៉ង់នៅអឺរ៉ុបប៉ែកកណ្តាល។
លោកអធិកាបតីប៊ីស្មាក់មានការព្រួយបារម្ភរឿងស្ថានភាពអាល្លឺម៉ង់នៅអឺរ៉ុបប៉ែកកណ្តាល។
See lessតើសម្ព័ន្ធភាពយោធាទី១ឈ្មោះអ្វី? កើតឡើងនៅពេលណា?
សម្ព័ន្ធភាពយោធាទីមួយ គឺ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង-ព្រុស។
សម្ព័ន្ធភាពយោធាទីមួយ គឺ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង-ព្រុស។
See lessតើទំនាស់រវាងអង់គ្លេស និងអាល្លឺម៉ងបានធ្វើឱ្យមានបម្រែបម្រួលអ្វីខ្លះ?
ទំនាស់រវាងអង់គ្លេស និងអាល្លឺម៉ងបានធ្វើឱ្យមានបម្រែបម្រួលនយោបាយក្រៅប្រទេសរបស់អង់គ្លេសនៅទ្វីបអឺរ៉ុប។
ទំនាស់រវាងអង់គ្លេស និងអាល្លឺម៉ងបានធ្វើឱ្យមានបម្រែបម្រួលនយោបាយក្រៅប្រទេសរបស់អង់គ្លេសនៅទ្វីបអឺរ៉ុប។
See lessតើនៅឆ្នាំ ១៩០០ សភារ៉ៃស្តាកបានអនុម័តកម្មវិធីថ្មីស្តីពីអ្វី? ហើយបញ្ហាសំខាន់នៅក្នុងកម្មវិធីនេះគឺអ្វី?
នៅឆ្នាំ ១៩០០ សភារ៉ៃស្តាកបានអនុម័តកម្មវិធីថ្មីស្តីពីការប្រកួតប្រជែងសព្វាវុធនៅលើផ្ទៃសមុទ្រ។ ហើយបញ្ហាសំខាន់នៅក្នុងកម្មវិធីនេះគឺយកជ័យជំនះទៅលើម្ចាស់សមុទ្រទីមួយគឺចក្រភពអង់គ្លេស។
នៅឆ្នាំ ១៩០០ សភារ៉ៃស្តាកបានអនុម័តកម្មវិធីថ្មីស្តីពីការប្រកួតប្រជែងសព្វាវុធនៅលើផ្ទៃសមុទ្រ។ ហើយបញ្ហាសំខាន់នៅក្នុងកម្មវិធីនេះគឺយកជ័យជំនះទៅលើម្ចាស់សមុទ្រទីមួយគឺចក្រភពអង់គ្លេស។
See lessតើសង្គ្រាមរុស្ស៊ី-ជប៉ុននៅឆ្នាំ១៩០៤-១៩០៥គឺជាសង្គ្រាមដូចម្តេច? ចូររៀបរាប់។
សង្គ្រាមរុស្ស៊ី-ជប៉ុននៅឆ្នាំ១៩០៤-១៩០៥គឺជាសង្គ្រាម៖ • សង្រ្គាមបែងចែកតំបន់អាណានិគមនៅក្នុងតំបន់ចុងបូព៌ា។ • ក្នុងសង្រ្គាមនេះអង់គ្លេស និងសហរដ្ឋអាមេរិកស្ថិតនៅក្នុងភាគីរបស់ជប៉ុនធ្វើឲ្យភាគី ជប៉ុនទទួលបានជ័យជំនះតាមសន្ធិសញ្ញាសន្តិភាពឆ្មាំ១៩០៥។ • ជាលទ្ធផលជប៉ុនបានពង្រឹងគោលជំហរបស់ខ្លួននៅក្នុងភូមិភាគខាងត្បូងនៃតំបនRead more
សង្គ្រាមរុស្ស៊ី-ជប៉ុននៅឆ្នាំ១៩០៤-១៩០៥គឺជាសង្គ្រាម៖
See less• សង្រ្គាមបែងចែកតំបន់អាណានិគមនៅក្នុងតំបន់ចុងបូព៌ា។
• ក្នុងសង្រ្គាមនេះអង់គ្លេស និងសហរដ្ឋអាមេរិកស្ថិតនៅក្នុងភាគីរបស់ជប៉ុនធ្វើឲ្យភាគី
ជប៉ុនទទួលបានជ័យជំនះតាមសន្ធិសញ្ញាសន្តិភាពឆ្មាំ១៩០៥។
• ជាលទ្ធផលជប៉ុនបានពង្រឹងគោលជំហរបស់ខ្លួននៅក្នុងភូមិភាគខាងត្បូងនៃតំបន់
ម៉ាន់ជូរី និងយកប្រទេសកូរ៉េដាក់ជាអាណានិគមរបស់ខ្លួននៅឆ្នាំ១៩១០ ។
ចូរនិយាយពីសង្រ្គាមរវាងចក្រភពអង់គ្លេស និងសាធារណរដ្ឋប៊ួរ។
សង្រ្គាមរវាងចក្រភពអង់គ្លេស និងសាធារណរដ្ឋប៊ួរគឺជា៖ • ជាសង្គ្រាមដែលមានទ្រង់ទ្រាយធំ៖ចក្រភពអង់គ្លេសបានបញ្ចូនកងទ័ពចំនួន២៥០ពាន់នាក់ទៅប្រយុទ្ធនឹងកងទ័ពប៊ួរ។ ក្នុងការប្រយុទ្ធគ្នានេះអង់គ្លេសប្រើអាវុធយុទ្ធភណ្ឌទំនើបៗ ដែលជាគំរូដល់កងទ័ពលើសកលលោកនិងជាលើកទី១ដែលកងទ័ពអង់គ្លេសប្រើកាំភ្លើងយន្ត។ • កម្លាំងគូសត្រូវមិនស្មើរRead more
សង្រ្គាមរវាងចក្រភពអង់គ្លេស និងសាធារណរដ្ឋប៊ួរគឺជា៖
See less• ជាសង្គ្រាមដែលមានទ្រង់ទ្រាយធំ៖ចក្រភពអង់គ្លេសបានបញ្ចូនកងទ័ពចំនួន២៥០ពាន់នាក់ទៅប្រយុទ្ធនឹងកងទ័ពប៊ួរ។ ក្នុងការប្រយុទ្ធគ្នានេះអង់គ្លេសប្រើអាវុធយុទ្ធភណ្ឌទំនើបៗ ដែលជាគំរូដល់កងទ័ពលើសកលលោកនិងជាលើកទី១ដែលកងទ័ពអង់គ្លេសប្រើកាំភ្លើងយន្ត។
• កម្លាំងគូសត្រូវមិនស្មើរគ្នាទេ៖ កងទ័ពអង់គ្លេសទទួលជ័យជំនះហើយភ្ជាប់សាធារណរដ្ឋទាំងពីរបស់ជនជាតិប៊ួរជាអាណានិគមរបស់ខ្លួន។
តើជ័យជំនះរបស់សហរដ្ឋអាមេរិកទៅលើអេស្ប៉ាញ បានផ្តល់លទ្ធផលអ្វីខ្លះឱ្យអាមេរិក?
• ជ័យជំនះរបស់សហរដ្ឋអាមេរិកបានផ្តល់លទ្ធផលឱ្យសហរដ្ឋអាមេរិកបើកផ្លូវដើម្បីធ្វើការឈ្លានពានភូមិភាគខាងត្បូងនៃអាមេរិកឡាទីន តំបន់បូព៌ា និងភូមិភាគអាស៊ីអាគ្នេយ៍។
• ជ័យជំនះរបស់សហរដ្ឋអាមេរិកបានផ្តល់លទ្ធផលឱ្យសហរដ្ឋអាមេរិកបើកផ្លូវដើម្បីធ្វើការឈ្លានពានភូមិភាគខាងត្បូងនៃអាមេរិកឡាទីន តំបន់បូព៌ា និងភូមិភាគអាស៊ីអាគ្នេយ៍។
See lessតើអាមេរិក បានយកលេសវាយអេស្ប៉ាញនៅ ខែ ឆ្នាំណា? ដោយសារមូលហេតុអ្វី?
សហរដ្ឋអាមេរិកបានយកលេសវាយលុកទៅលើអេស្ប៉ាញ នៅខែ មេសា ឆ្នាំ១៨៩៨ដោយសារតែការផ្ទុះគ្រាប់នៅលើនាវាចម្បាំង«មេន»។
សហរដ្ឋអាមេរិកបានយកលេសវាយលុកទៅលើអេស្ប៉ាញ នៅខែ មេសា ឆ្នាំ១៨៩៨ដោយសារតែការផ្ទុះគ្រាប់នៅលើនាវាចម្បាំង«មេន»។
See lessតើនៅលើកោះគុយបា បានផ្ទុះឡើងនូវការប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់អេស្ប៉ាញនៅឆ្នាំណា?
នៅឆ្នាំ ១៨៩៥ លើកោះគុយបា បានផ្ទុះឡើងនូវការប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់អេស្ប៉ាញ។
នៅឆ្នាំ ១៨៩៥ លើកោះគុយបា បានផ្ទុះឡើងនូវការប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់អេស្ប៉ាញ។
See lessមុនពេលសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអេស្ប៉ាញបានផ្ទុះឡើងពីឆ្នាំ ……….. មកម្លេះ សហរដ្ឋអាមេរិកបានធ្វើសំណើរ…………………………ពីអេស្ប៉ាញ ដោយតម្លៃ…………………….. តែអេស្ប៉ាញបានបដិសេធព្រោះមិនធ្លាប់មាន………………………………………………….។
មុនពេលសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអេស្ប៉ាញបានផ្ទុះឡើងពីឆ្នាំ ១៨៤៩ មកម្លេះ សហរដ្ឋអាមេរិកបានធ្វើសំណើរសុំទិញ កោះគុយបា ពីអេស្ប៉ាញ ដោយតម្លៃ ១០០លានដុល្លារ តែអេស្ប៉ាញបានបដិសេធព្រោះមិនធ្លាប់មានប្រពៃណីលក់ប្រទេសអាណានិគម។

See less