Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើនៅឆ្នាំ១៥៨១ព្រះបាទសត្ថាទី១បានរំដោះខេត្តភាគខាងលិចណាខ្លះ?
នៅឆ្នាំ១៥៨១ព្រះបាទសត្ថាទី១រំដោះខេត្តភាគខាងលិចបានដូចជា៖ • នគររាជសីមា • ចន្ទបុរី • នគរនាយក។
នៅឆ្នាំ១៥៨១ព្រះបាទសត្ថាទី១រំដោះខេត្តភាគខាងលិចបានដូចជា៖
See less• នគររាជសីមា
• ចន្ទបុរី
• នគរនាយក។
ហេតុអ្វីបានជាព្រះបាទស្រីសុរិយោពណ៌ថាសៀមរមិលគុណ?
បានជាព្រះបាទស្រីសុរិយោពណ៌ថាសៀមរមិល គុណព្រោះមិនត្រឹមតែអរគុណដែលព្រះអង្គលើកទ័ពទៅរំដោះប្រទេសខ្លួនពីភូមាទេ បែជាស្តេចសៀម នរេសូរខឹងនឹងព្រះបាទស្រីសុរិយោពណ៌ដែលមិនលុតជង្កង់ថ្វាយលាខ្លួនទៅស្រុកវិញ។
បានជាព្រះបាទស្រីសុរិយោពណ៌ថាសៀមរមិល គុណព្រោះមិនត្រឹមតែអរគុណដែលព្រះអង្គលើកទ័ពទៅរំដោះប្រទេសខ្លួនពីភូមាទេ បែជាស្តេចសៀម នរេសូរខឹងនឹងព្រះបាទស្រីសុរិយោពណ៌ដែលមិនលុតជង្កង់ថ្វាយលាខ្លួនទៅស្រុកវិញ។
See lessហេតុអ្វីបានជាព្រះបាទសត្ថាទី១បញ្ជាឱ្យព្រះបាទ ស្រីសុរិយោពណ៌នាំទ័ពទៅជួយសៀមវាយភូមា?
បានជាព្រះបាទសត្ថាទី១ បញ្ជាឱ្យព្រះបាទស្រី សុរិយោពណ៌នាំទ័ពទៅជួយសៀមវាយភូមាព្រោះគោរពតាមសន្ធិសញ្ញាសៀម-ខ្មែរឆ្នាំ១៥៧៤ ។
បានជាព្រះបាទសត្ថាទី១ បញ្ជាឱ្យព្រះបាទស្រី សុរិយោពណ៌នាំទ័ពទៅជួយសៀមវាយភូមាព្រោះគោរពតាមសន្ធិសញ្ញាសៀម-ខ្មែរឆ្នាំ១៥៧៤ ។
See lessតើព្រះបាទស្រីសុរិយោពណ៌មានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទស្រីសុរិយោពណ៌មានបុត្រ២អង្គគឺ៖ • ព្រះបាទជ័យចេស្តាឬជ័យជេដ្ឋាទី២ • ព្រះបាទឧទ័យ។
ព្រះបាទស្រីសុរិយោពណ៌មានបុត្រ២អង្គគឺ៖
See less• ព្រះបាទជ័យចេស្តាឬជ័យជេដ្ឋាទី២
• ព្រះបាទឧទ័យ។
តើព្រះបាទសត្ថាទី១ឬបរមរាជាទី៥មានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទសត្ថាទី១ឬបរមរាជាទី៥មានបុត្រ៣អង្គគឺ • ព្រះបាទជ័យជេដ្ឋាទី១ • ព្រះបាទពញាតន់ • ព្រះបាទពញាញោម។
ព្រះបាទសត្ថាទី១ឬបរមរាជាទី៥មានបុត្រ៣អង្គគឺ
See less• ព្រះបាទជ័យជេដ្ឋាទី១
• ព្រះបាទពញាតន់
• ព្រះបាទពញាញោម។
មូលហេតុអ្វីបានជាព្រះបាទបរមរាជាទី៤អំពាវនាវ សុំឱ្យអង្គការកណ្តាលនៅម៉ាឡាកាបញ្ជូនអ្នកផ្សព្វផ្សាយ សាសនាមកកាន់ប្រទេសខ្មែរ ?
មូលបានជាព្រះបាទបរមរាជាទី៤ អំពាវនាវសុំឱ្យ អង្គការកណ្តាលនៅម៉ាឡាកាបញ្ជូនអ្នកផ្សព្វផ្សាយ សាសនាមកកាន់ប្រទេសខ្មែរព្រោះព្រះអង្គចង់ឈ្វេង យល់អំពីសកម្មភាពជំនួញ ប៉ុន្តែពួកអ្នកផ្សាយ សាសនា ពុំបានធ្វើឱ្យជំនួញមានសកម្មភាពខ្លាំងក្លាព្រះរាជាខ្មែរក៏ធ្វើទុកបុកម្នេញពីអ្នកផ្សព្វផ្សាយសាសនាទាំង២ ។
មូលបានជាព្រះបាទបរមរាជាទី៤ អំពាវនាវសុំឱ្យ អង្គការកណ្តាលនៅម៉ាឡាកាបញ្ជូនអ្នកផ្សព្វផ្សាយ
See lessសាសនាមកកាន់ប្រទេសខ្មែរព្រោះព្រះអង្គចង់ឈ្វេង យល់អំពីសកម្មភាពជំនួញ ប៉ុន្តែពួកអ្នកផ្សាយ សាសនា ពុំបានធ្វើឱ្យជំនួញមានសកម្មភាពខ្លាំងក្លាព្រះរាជាខ្មែរក៏ធ្វើទុកបុកម្នេញពីអ្នកផ្សព្វផ្សាយសាសនាទាំង២ ។
តើមូលហេតុអ្វីបានជានៅឆ្នាំ១៥៧៤ស្តេចលាវខឹងព្រះបាទបរមរាជាទី៤?
បានជានៅឆ្នាំ១៥៧៤ស្តេចលាវខឹងព្រះបាទបរមរាជាទី៤ដោយសារ៖ • នៅឆ្នាំ១៥៧២ស្តេចនគរលានជាង(ឡានសាង)បបួលស្តេចខ្មែរប្រជល់ដំរីភ្នាល់ដាក់នគរ។ • ដោយសារដំរីខ្មែរជល់ឈ្នះដំរីលាវ ស្តេចលាវខឹងខ្លាំងក៏បញ្ជាទ័ពមកវាយខ្មែរតែត្រូវទ័ពខ្មែរវាយបកឱ្យបរាជ័យ ។
បានជានៅឆ្នាំ១៥៧៤ស្តេចលាវខឹងព្រះបាទបរមរាជាទី៤ដោយសារ៖
See less• នៅឆ្នាំ១៥៧២ស្តេចនគរលានជាង(ឡានសាង)បបួលស្តេចខ្មែរប្រជល់ដំរីភ្នាល់ដាក់នគរ។
• ដោយសារដំរីខ្មែរជល់ឈ្នះដំរីលាវ ស្តេចលាវខឹងខ្លាំងក៏បញ្ជាទ័ពមកវាយខ្មែរតែត្រូវទ័ពខ្មែរវាយបកឱ្យបរាជ័យ ។
តើព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះរាជាអង្គណា? មានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះបាទចន្ទរាជា មានបុត្រ៣អង្គគឺ៖ • ព្រះបាទសត្ថាទី១ • ព្រះបាទស្រីសុរិយោពណ៌ • ព្រះបាទពញាអន។
ព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះបាទចន្ទរាជា មានបុត្រ៣អង្គគឺ៖
See less• ព្រះបាទសត្ថាទី១
• ព្រះបាទស្រីសុរិយោពណ៌
• ព្រះបាទពញាអន។
តើព្រះបាទចន្ទរាជាមានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទចន្ទរាជាមានស្នាព្រះហស្តដូចជា៖ • ព្រះបាទចន្ទរាជាមានស្នាព្រះហស្តខាងចម្បាំង រំដោះទឹកដីភាគខាងលិចការពារជាតិមាតុភូមិ ។ • ជួយទំនុកបម្រុងព្រះពុទ្ធសាសនា យ៉ាងកក់ក្តៅ ។ • ព្រះអង្គយកព្រះទ័យទុកដាក់លើគ្រប់វិស័យ មានអក្សរសាស្រ្ត និងសេដ្ឋកិច្ចជាដើម ។ • ប្រមូលអ្នកប្រាជ្ញ បណ្ឌិត បញ្ញវន្ត អ្នកខ្លាំងពូកែខាងសិល្បសRead more
ព្រះបាទចន្ទរាជាមានស្នាព្រះហស្តដូចជា៖
See less• ព្រះបាទចន្ទរាជាមានស្នាព្រះហស្តខាងចម្បាំង រំដោះទឹកដីភាគខាងលិចការពារជាតិមាតុភូមិ ។
• ជួយទំនុកបម្រុងព្រះពុទ្ធសាសនា យ៉ាងកក់ក្តៅ ។
• ព្រះអង្គយកព្រះទ័យទុកដាក់លើគ្រប់វិស័យ មានអក្សរសាស្រ្ត និងសេដ្ឋកិច្ចជាដើម ។
• ប្រមូលអ្នកប្រាជ្ញ បណ្ឌិត បញ្ញវន្ត អ្នកខ្លាំងពូកែខាងសិល្បសាស្រ្តដើម្បីបណ្តុះបណ្តាលកូនខ្មែរ ជំនាន់ក្រោយ ។
• ចំពោះសេដ្ឋកិច្ចបញ្ជាឱ្យគេកាប់ឆ្កាព្រៃ ពង្រីកផ្ទៃដីធ្វើស្រែចំការ និងសិប្បកម្មស្លដែក ផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ ។
តើជនជាតិអឺរ៉ុបណា ដែលចូលមកដល់ប្រទេសខ្មែរ មុនគេ? ពួកគេមកធ្វើអ្វីខ្លះ?
ជាតិអឺរ៉ុបដែលចូលមកដល់ប្រទេសខ្មែរមុនគេគឺ៖ • ព័រទុយហ្គាល់នៅឆ្នាំ១៥៥៥ • ពួកគេមកក្នុងបំណងផ្សព្វផ្សាយសាសនាគ្រិស្តតែមិនបានសម្រេច ព្រោះប្រជារាស្រ្តខ្មែរបានគោរពសាសនាព្រះពុទ្ធយ៉ាងមុតមាំទៅហើយ។ • ក្រៅពីផ្សព្វផ្សាយសាសនាក៏មានពួកអ្នកផ្សងព្រេងខ្លះទៀតបានមកទស្សនាប្រទេសខ្មែរយើង។
ជាតិអឺរ៉ុបដែលចូលមកដល់ប្រទេសខ្មែរមុនគេគឺ៖
See less• ព័រទុយហ្គាល់នៅឆ្នាំ១៥៥៥
• ពួកគេមកក្នុងបំណងផ្សព្វផ្សាយសាសនាគ្រិស្តតែមិនបានសម្រេច ព្រោះប្រជារាស្រ្តខ្មែរបានគោរពសាសនាព្រះពុទ្ធយ៉ាងមុតមាំទៅហើយ។
• ក្រៅពីផ្សព្វផ្សាយសាសនាក៏មានពួកអ្នកផ្សងព្រេងខ្លះទៀតបានមកទស្សនាប្រទេសខ្មែរយើង។