Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
បន្ទាប់មកព្រះអង្គឱ្យគេសង់ព្រះរាជវាំងមួយនៅខាងជើងស្រះកែវបង្កើតទីក្រុងថ្មីឈ្មោះ………………….។
បន្ទាប់មកព្រះអង្គឱ្យគេសង់ព្រះរាជវាំងមួយនៅខាងជើងស្រះកែវបង្កើតទីក្រុងថ្មីឈ្មោះ« រាជធានីឧដុង្គមានជ័យ »។
បន្ទាប់មកព្រះអង្គឱ្យគេសង់ព្រះរាជវាំងមួយនៅខាងជើងស្រះកែវបង្កើតទីក្រុងថ្មីឈ្មោះ« រាជធានីឧដុង្គមានជ័យ »។
See lessតើព្រះបាទស្រីសុរិយោពណ៌បានរឹតចំណងមេត្រីភាពជាមួយយួននៅក្នុងឆ្នាំណា? ដោយវីធីអ្វី?
ព្រះបាទស្រីសុរិយោពណ៌បានរឹតចំណងមេត្រីភាពជាមួយយួននៅក្នុងឆ្នាំ ១៦២០ ដោយស្តីដណ្តឹងបុត្រីស្តេចយួននាមក្សត្រីអង្គចូវ(ង៉ុកវ៉ាន់)ជាមហេសីឱ្យព្រះបាទជ័យជេដ្ឋាទី២។
ព្រះបាទស្រីសុរិយោពណ៌បានរឹតចំណងមេត្រីភាពជាមួយយួននៅក្នុងឆ្នាំ ១៦២០ ដោយស្តីដណ្តឹងបុត្រីស្តេចយួននាមក្សត្រីអង្គចូវ(ង៉ុកវ៉ាន់)ជាមហេសីឱ្យព្រះបាទជ័យជេដ្ឋាទី២។
See lessហេតុអ្វីបានជាព្រះបាទស្រីសុរិយោពណ៌ប្តូរទំនាក់ទំនងពីការចងសម្ព័ន្ធជាមួយសៀមមកចងសម្ព័ន្ធភាពជាមួយយួនវិញ?
បានជាព្រះបាទស្រីសុរិយោពណ៌បានប្តូរទំនាក់ទំនងពីការចងសម្ព័ន្ធជាមួយសៀមមកចងសម្ព័ន្ធភាពជាមួយយួនដោយព្រះអង្គគិតថា៖ • ឈប់យកសួយសារអាករទៅថ្វាយសៀមដូចសព្វមួយដង • ធ្វើឱ្យប្រទេសខ្មែរលែងបាត់បង់ទឺកដីតទៅទៀត • ខ្មែរលែងជារដ្ឋចំណុះរបស់សៀមតទៅទៀត • យកយួនជាខ្នងបង្អែកដើម្បីការពារទឹកដីខ្មែរ។
បានជាព្រះបាទស្រីសុរិយោពណ៌បានប្តូរទំនាក់ទំនងពីការចងសម្ព័ន្ធជាមួយសៀមមកចងសម្ព័ន្ធភាពជាមួយយួនដោយព្រះអង្គគិតថា៖
See less• ឈប់យកសួយសារអាករទៅថ្វាយសៀមដូចសព្វមួយដង
• ធ្វើឱ្យប្រទេសខ្មែរលែងបាត់បង់ទឺកដីតទៅទៀត
• ខ្មែរលែងជារដ្ឋចំណុះរបស់សៀមតទៅទៀត
• យកយួនជាខ្នងបង្អែកដើម្បីការពារទឹកដីខ្មែរ។
តើព្រះបាទស្រីសុរិយោពណ៌បានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំណា?
• ព្រះអង្គបានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំ ១៦១៨។
• ព្រះអង្គបានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំ ១៦១៨។
See lessតើនៅឆ្នាំ១៦០៤ព្រះបាទស្រីសុរិយោពណ៌បានផ្លាស់រាជធានីទៅឯណា? តើព្រះអង្គបានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំណា?
• នៅឆ្នាំ១៦០៤ព្រះបាទស្រីសុរិយោពណ៌បានផ្លាស់រាជធានីមកល្វាឯមដែលស្ថិតនៅពីមុខទីក្រុងចតុមុខ។ • ព្រះអង្គបានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំ ១៦១៨។
• នៅឆ្នាំ១៦០៤ព្រះបាទស្រីសុរិយោពណ៌បានផ្លាស់រាជធានីមកល្វាឯមដែលស្ថិតនៅពីមុខទីក្រុងចតុមុខ។
See less• ព្រះអង្គបានដាក់រាជ្យឱ្យព្រះបាទជ័យជេដ្ឋាទី២ក្នុងឆ្នាំ ១៦១៨។
តើព្រះបាទស្រីសុរិយោពណ៌ធ្វើពិធីអភិសេកឡើងសោយរាជ្យនៅឯណា? ឆ្នាំណា? មាននាមសម្រាប់រាជ្យដូចម្តេច? នៅព្រះជន្មប៉ុន្មាន?
ព្រះបាទស្រីសុរិយោពណ៌ធ្វើពិធីអភិសេកឡើងសោយរាជ្យនៅកោះស្លាកែតក្នុងឆ្នាំ ១៦០៣ ហើយមាននាមសម្រាប់រាជ្យថា «ព្រះបាទសម្តេចព្រះរាជ ឱង្ការព្រះស្រីសុរិយោពណ៌» នៅក្នុងព្រះជន្ម៤៦ព្រះ វស្សា។
ព្រះបាទស្រីសុរិយោពណ៌ធ្វើពិធីអភិសេកឡើងសោយរាជ្យនៅកោះស្លាកែតក្នុងឆ្នាំ ១៦០៣ ហើយមាននាមសម្រាប់រាជ្យថា «ព្រះបាទសម្តេចព្រះរាជ ឱង្ការព្រះស្រីសុរិយោពណ៌» នៅក្នុងព្រះជន្ម៤៦ព្រះ វស្សា។
See lessតើព្រះបាទស្រីសុរិយោពណ៌ជាបុត្ររបស់ស្តេចអង្គណា? សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? មានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទស្រីសុរិយោពណ៌ជាបុត្ររបស់ព្រះបាទបរមរាជាទី៤ សោយរាជ្យពីឆ្នាំ (១៦០៣-១៦១៨) មានបុត្រ២អង្គគឺ ៖ • ព្រះបាទជ័យចេស្តាឬជ័យជេដ្ឋាទី២ • ព្រះបាទឧទ័យរាជា។
ព្រះបាទស្រីសុរិយោពណ៌ជាបុត្ររបស់ព្រះបាទបរមរាជាទី៤ សោយរាជ្យពីឆ្នាំ (១៦០៣-១៦១៨) មានបុត្រ២អង្គគឺ ៖
See less• ព្រះបាទជ័យចេស្តាឬជ័យជេដ្ឋាទី២
• ព្រះបាទឧទ័យរាជា។
ហេតុអ្វីបានជាប្រទេសកម្ពុជាធ្លាក់ចុះខ្សោយកាន់តែខ្លាំងនៅសម័យឧដុង្គ?
បានជាប្រទេសកម្ពុជាធ្លាក់ចុះខ្សោយកាន់តែខ្លាំងនៅសម័យឧដុង្គបណ្តាលមកពី៖ • វិបត្តិផ្ទៃក្នុង • ជម្លោះដណ្តើមរាជសម្បត្តិក្នុងរាជវង្ស • ការអន្តរាគមន៍ពីសំណាក់ប្រទេសជិតខាង • ការឈ្លានពានពីប្រទេសជិតខាង...។
បានជាប្រទេសកម្ពុជាធ្លាក់ចុះខ្សោយកាន់តែខ្លាំងនៅសម័យឧដុង្គបណ្តាលមកពី៖
See less• វិបត្តិផ្ទៃក្នុង
• ជម្លោះដណ្តើមរាជសម្បត្តិក្នុងរាជវង្ស
• ការអន្តរាគមន៍ពីសំណាក់ប្រទេសជិតខាង
• ការឈ្លានពានពីប្រទេសជិតខាង…។
តើស្ថានភាពប្រទេសមានលក្ខណៈដូចម្តេចនៅក្នុងរជ្ជកាលចៅពញាញោម?
ស្ថានភាពប្រទេសក្នុងរជ្ជកាល ចៅពញាញោមមាន៖ • កើតកលិយុគអំពីឧក្រិដ្ឋកើតពាសពេញផ្ទៃប្រទេសបណ្តាលមកពីចៅហ្វាខេត្តនានាប្រើអំណាចតាមចិត្ត ។ • មិនយកចិត្តទុកដាក់ក្នុងកិច្ចការប្រទេសជាតិ។
ស្ថានភាពប្រទេសក្នុងរជ្ជកាល ចៅពញាញោមមាន៖
See less• កើតកលិយុគអំពីឧក្រិដ្ឋកើតពាសពេញផ្ទៃប្រទេសបណ្តាលមកពីចៅហ្វាខេត្តនានាប្រើអំណាចតាមចិត្ត ។
• មិនយកចិត្តទុកដាក់ក្នុងកិច្ចការប្រទេសជាតិ។
តើចៅពញាញោម ឬសម្តេចកែវហ្វ៊ាជាបុត្ររបស់ព្រះ រាជាអង្គណា? គ្រងរាជ្យពីឆ្នាំណាដល់ឆ្នាំណា?
ចៅពញាញោម ឬសម្តេចកែវហ្វ៊ាជាបុត្រពៅរបស់ព្រះសត្ងាទី១(ឯកសារអឺរ៉ុប) ។ សោយរាជ្យពីឆ្នាំ ១៦០០ដល់១៦០៣។
ចៅពញាញោម ឬសម្តេចកែវហ្វ៊ាជាបុត្រពៅរបស់ព្រះសត្ងាទី១(ឯកសារអឺរ៉ុប) ។ សោយរាជ្យពីឆ្នាំ ១៦០០ដល់១៦០៣។
See less