Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្រះបាទបរមរាជាទី៤ មានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទបរមរាជាទី៤មានស្នាព្រះហស្ត ដូចជា៖ • ឆ្នាំ១៥៦៨ព្រះអង្គបានលើកទ័ពទៅវាយសៀមរំដោះខេត្តខាងលិចថែមទៀតនិងចាប់បានឈ្លើយសឹកសៀមជាច្រើននាក់ • ១៥៦៩ភូមាបានលើកទ័ពវាយក្រុងអយុធ្យា ហើយត្រួតត្រាក្រុងនេះអស់រយៈ១៥ឆ្នាំ។ • ១៥៧០ព្រះអង្គទៅគង់នៅអង្គរនាំទ័ពទៅរំដោះខេត្តនគររាជសីមា និងដាក់មន្រ្តីខ្មែរឱ្យត្រួត្រានៅទីនោះ។ • ១៥៧Read more
ព្រះបាទបរមរាជាទី៤មានស្នាព្រះហស្ត ដូចជា៖
See less• ឆ្នាំ១៥៦៨ព្រះអង្គបានលើកទ័ពទៅវាយសៀមរំដោះខេត្តខាងលិចថែមទៀតនិងចាប់បានឈ្លើយសឹកសៀមជាច្រើននាក់
• ១៥៦៩ភូមាបានលើកទ័ពវាយក្រុងអយុធ្យា ហើយត្រួតត្រាក្រុងនេះអស់រយៈ១៥ឆ្នាំ។
• ១៥៧០ព្រះអង្គទៅគង់នៅអង្គរនាំទ័ពទៅរំដោះខេត្តនគររាជសីមា និងដាក់មន្រ្តីខ្មែរឱ្យត្រួត្រានៅទីនោះ។
• ១៥៧៤សៀមបង្ខំចិត្តធ្វើសន្ធិសញ្ញចងស្ពានមេត្រីជាមួយខ្មែរ។ សៀមយល់ព្រមប្រគល់ខេត្តនគរាជសីមា-បស្ចឹមបុរី-ចន្ទបុរីឱ្យខ្មែរវិញ ។
តើព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះរាជាអង្គណា? មានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះបាទចន្ទរាជា មានបុត្រ៣អង្គគឺ៖ • ព្រះបាទសត្ថាទី១ • ព្រះបាទស្រីសុរិយោពណ៌ • ព្រះបាទពញាអន។
ព្រះបាទបរមរាជាទី៤ជាបុត្ររបស់ព្រះបាទចន្ទរាជា មានបុត្រ៣អង្គគឺ៖
See less• ព្រះបាទសត្ថាទី១
• ព្រះបាទស្រីសុរិយោពណ៌
• ព្រះបាទពញាអន។
តើព្រះបាទចន្ទរាជាមានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទចន្ទរាជាមានស្នាព្រះហស្តដូចជា៖ • ព្រះបាទចន្ទរាជាមានស្នាព្រះហស្តខាងចម្បាំង រំដោះទឹកដីភាគខាងលិចការពារជាតិមាតុភូមិ ។ • ជួយទំនុកបម្រុងព្រះពុទ្ធសាសនា យ៉ាងកក់ក្តៅ ។ • ព្រះអង្គយកព្រះទ័យទុកដាក់លើគ្រប់វិស័យ មានអក្សរសាស្រ្ត និងសេដ្ឋកិច្ចជាដើម ។ • ប្រមូលអ្នកប្រាជ្ញ បណ្ឌិត បញ្ញវន្ត អ្នកខ្លាំងពូកែខាងសិល្បសRead more
ព្រះបាទចន្ទរាជាមានស្នាព្រះហស្តដូចជា៖
See less• ព្រះបាទចន្ទរាជាមានស្នាព្រះហស្តខាងចម្បាំង រំដោះទឹកដីភាគខាងលិចការពារជាតិមាតុភូមិ ។
• ជួយទំនុកបម្រុងព្រះពុទ្ធសាសនា យ៉ាងកក់ក្តៅ ។
• ព្រះអង្គយកព្រះទ័យទុកដាក់លើគ្រប់វិស័យ មានអក្សរសាស្រ្ត និងសេដ្ឋកិច្ចជាដើម ។
• ប្រមូលអ្នកប្រាជ្ញ បណ្ឌិត បញ្ញវន្ត អ្នកខ្លាំងពូកែខាងសិល្បសាស្រ្តដើម្បីបណ្តុះបណ្តាលកូនខ្មែរ ជំនាន់ក្រោយ ។
• ចំពោះសេដ្ឋកិច្ចបញ្ជាឱ្យគេកាប់ឆ្កាព្រៃ ពង្រីកផ្ទៃដីធ្វើស្រែចំការ និងសិប្បកម្មស្លដែក ផលិតសម្ភារៈប្រើប្រាស់ផ្សេងៗ ។
តើជនជាតិអឺរ៉ុបណា ដែលចូលមកដល់ប្រទេសខ្មែរ មុនគេ? ពួកគេមកធ្វើអ្វីខ្លះ?
ជាតិអឺរ៉ុបដែលចូលមកដល់ប្រទេសខ្មែរមុនគេគឺ៖ • ព័រទុយហ្គាល់នៅឆ្នាំ១៥៥៥ • ពួកគេមកក្នុងបំណងផ្សព្វផ្សាយសាសនាគ្រិស្តតែមិនបានសម្រេច ព្រោះប្រជារាស្រ្តខ្មែរបានគោរពសាសនាព្រះពុទ្ធយ៉ាងមុតមាំទៅហើយ។ • ក្រៅពីផ្សព្វផ្សាយសាសនាក៏មានពួកអ្នកផ្សងព្រេងខ្លះទៀតបានមកទស្សនាប្រទេសខ្មែរយើង។
ជាតិអឺរ៉ុបដែលចូលមកដល់ប្រទេសខ្មែរមុនគេគឺ៖
See less• ព័រទុយហ្គាល់នៅឆ្នាំ១៥៥៥
• ពួកគេមកក្នុងបំណងផ្សព្វផ្សាយសាសនាគ្រិស្តតែមិនបានសម្រេច ព្រោះប្រជារាស្រ្តខ្មែរបានគោរពសាសនាព្រះពុទ្ធយ៉ាងមុតមាំទៅហើយ។
• ក្រៅពីផ្សព្វផ្សាយសាសនាក៏មានពួកអ្នកផ្សងព្រេងខ្លះទៀតបានមកទស្សនាប្រទេសខ្មែរយើង។
តើព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀមប៉ុន្មានលើក? ឆ្នាំណាខ្លះ? រំដោះបានខេត្តណាខ្លះ?
ព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀម ចំនួន៤លើកគឺ៖ • ១៥៣១រំដោះបានខេត្តបស្ចឹមបុរី • ១៥៥៧រំដោះបានខេត្តចន្ទបុរីនិង ខេត្តផ្សេងៗ ទៀត • ពីរលើកទៀតឆ្នាំ១៥៥៩ និង១៥៦២ដោយចាប់បានឈ្លើយសឹកសៀមជាច្រើននាក់មកស្រុកខ្មែរ
ព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀម ចំនួន៤លើកគឺ៖
See less• ១៥៣១រំដោះបានខេត្តបស្ចឹមបុរី
• ១៥៥៧រំដោះបានខេត្តចន្ទបុរីនិង ខេត្តផ្សេងៗ ទៀត
• ពីរលើកទៀតឆ្នាំ១៥៥៩ និង១៥៦២ដោយចាប់បានឈ្លើយសឹកសៀមជាច្រើននាក់មកស្រុកខ្មែរ
តើមូលហេតុអ្វីបានជាមានឈ្មោះថាខេត្តសៀមរាប ?
បានជាមានឈ្មោះថាខេត្តសៀមរាបគឺ៖ • ដោយស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករតាមទម្លាប់ពីមុនប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម។ • សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយសឹករាប់Read more
បានជាមានឈ្មោះថាខេត្តសៀមរាបគឺ៖
See less• ដោយស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករតាមទម្លាប់ពីមុនប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម។
• សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយសឹករាប់ពាន់នាក់ ។
• នៅត្រង់កន្លែងនោះ ហៅភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប(សៀមចាញ់ខ្មែររាប)រហូតដល់សព្វថ្ងៃ។
ហេតុអ្វីបានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ?
បានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរគឺ៖ • ដោយសារព្រះបាទចន្ទរាជាមិនបាននាំសួយសារអាករមកថ្វាយសៀមតាមទម្លាប់ពីមុន • ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែរស្ថិតនៅក្រោមចំណុះសៀមដូចពេលមុនទៀត។
បានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរគឺ៖
See less• ដោយសារព្រះបាទចន្ទរាជាមិនបាននាំសួយសារអាករមកថ្វាយសៀមតាមទម្លាប់ពីមុន
• ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែរស្ថិតនៅក្រោមចំណុះសៀមដូចពេលមុនទៀត។
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់មានប្រសាសន៍ដូចម្តេច?
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ។
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ។
See lessចូរបង្ហាញពីទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែក។
ទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែកគឺ • មានទន្លេ បឹង ព្រៃឈើជារបាំង • មានរាងបួនជ្រុង • បណ្តោយ៣គីឡូម៉ែត្រ ទទឹង២គីឡូម៉ែត្រ • ហ៊ុមព័ទ្ធដោយគូទឹកនិងដាំឫស្សីកម្រាស់២សិនព័ទ្ធជុំវិញដោយកំពែងដីកម្ពស់១៥ហត្ថ(៧.៥ម៉ែត្រ) • ក្នុងបន្ទាយមាន៖វាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះ៤គ្រប់ទិស ចិRead more
ទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែកគឺ
See less• មានទន្លេ បឹង ព្រៃឈើជារបាំង
• មានរាងបួនជ្រុង
• បណ្តោយ៣គីឡូម៉ែត្រ ទទឹង២គីឡូម៉ែត្រ
• ហ៊ុមព័ទ្ធដោយគូទឹកនិងដាំឫស្សីកម្រាស់២សិនព័ទ្ធជុំវិញដោយកំពែងដីកម្ពស់១៥ហត្ថ(៧.៥ម៉ែត្រ)
• ក្នុងបន្ទាយមាន៖វាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះ៤គ្រប់ទិស ចិញ្ចឹមត្រីប្រួល រ៉ស ឆ្កោក…និងសង់ឃ្លាំង១៥ខ្នងសម្រាប់ដាក់ស្រូវ អង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក…។
• បន្ទាយលង្វែកមានទ្វារធំ៤នៅទិសទាំង៤
• បន្ទាយលង្វែកមានទ្វារតូច៤ចំជ្រុងនៃទិសតូចទាំង៤
• មានសួនច្បារធំ២ មានភូមិអ្នកស្រុក៤ មានវត្តប្រាំ…។
មូលហេតុអ្វីបានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក?
បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក ឡើងព្រោះ៖ • កសាងបន្ទាយលង្វែកឱ្យបានរឹងមាំដើម្បីការពារសត្រូវ(សៀម) • ចង់បង្កើតជាស្នាដៃរបស់ព្រះអង្គផ្ទាល់ • ចង់ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ដើម្បីចងក្រងឯកសារទុកបង្រៀនកូនខ្មែរជំនាន់ក្រោយ • ចង់បង្កើតវប្បធម៌ថ្មីនៅក្រោយសម័យអង្គរ។
បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក
See lessឡើងព្រោះ៖
• កសាងបន្ទាយលង្វែកឱ្យបានរឹងមាំដើម្បីការពារសត្រូវ(សៀម)
• ចង់បង្កើតជាស្នាដៃរបស់ព្រះអង្គផ្ទាល់
• ចង់ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ដើម្បីចងក្រងឯកសារទុកបង្រៀនកូនខ្មែរជំនាន់ក្រោយ
• ចង់បង្កើតវប្បធម៌ថ្មីនៅក្រោយសម័យអង្គរ។