Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើច្បាប់តំណរាជ្យមានលក្ខណៈដូចម្តេចខ្លះ?
ច្បាប់តំណរាជ្យមានលក្ខណៈដូចជា ៖ • បុត្រច្បងរបស់ព្រះរាជាត្រូវឡើងសោយរាជ្យហើយ ត្រូវមានទសពិធរាជធម៌ផង។ • បើព្រះរាជាគ្មានបុត្រាស្នងរាជ្យត្រូវប្រគល់រាជសម្បត្តិឱ្យទៅ ព្រះអនុជបន្ទាប់ឬត្រូវរើសក្សត្រាអង្គណាដែលជាប់សាច់ឈាមស្តេចគ្រងរាជ្យឱ្យស្នងរាជ្យបន្ត ឬត្រូវរើសក្នុងចំណោមពួកបាគូ ។ • មិនត្រូវយកបុត្រដែលស្នងរាជ្យជាកRead more
ច្បាប់តំណរាជ្យមានលក្ខណៈដូចជា ៖
See less• បុត្រច្បងរបស់ព្រះរាជាត្រូវឡើងសោយរាជ្យហើយ ត្រូវមានទសពិធរាជធម៌ផង។
• បើព្រះរាជាគ្មានបុត្រាស្នងរាជ្យត្រូវប្រគល់រាជសម្បត្តិឱ្យទៅ ព្រះអនុជបន្ទាប់ឬត្រូវរើសក្សត្រាអង្គណាដែលជាប់សាច់ឈាមស្តេចគ្រងរាជ្យឱ្យស្នងរាជ្យបន្ត ឬត្រូវរើសក្នុងចំណោមពួកបាគូ ។
• មិនត្រូវយកបុត្រដែលស្នងរាជ្យជាកុមារភាព
• មិនត្រូវយកបុត្រីព្រះរាជាឡើងស្នងរាជ្យទេ បើពុំ នោះទេនឹងកើកលយុគបណ្តាលឱ្យមានសង្រ្គាមក្នុងស្រុក បញ្ហាអត់ឃ្លាន ចោរកម្ម កាប់សម្លាប់ជាដើម ។
តើពញាញោមជាស្តេចដូចម្តេច?
ពញាញោម គឺជាស្តេចគ្មានទសពិធរាជធម៌ឆ្គួតនឹងល្បែងភ្នាល់ដាក់ប្រាក់ និងប្រព្រឹត្តអំពើអនាចារចាប់កូនប្រពន្ធប្រជារាស្រ្តមកលេងសើចតាមផ្លូវតណ្ហាមិនគិតដល់កិច្ចការប្រទេសជាតិ។
ពញាញោម គឺជាស្តេចគ្មានទសពិធរាជធម៌ឆ្គួតនឹងល្បែងភ្នាល់ដាក់ប្រាក់ និងប្រព្រឹត្តអំពើអនាចារចាប់កូនប្រពន្ធប្រជារាស្រ្តមកលេងសើចតាមផ្លូវតណ្ហាមិនគិតដល់កិច្ចការប្រទេសជាតិ។
See lessការខូចចិត្តទាំងមន្ត្រីទាំងប្រជារាស្រ្តជាឱកាស…………….. ទ័ពខ្មែរដែលនៅការពារខេត្តសៀមរាបមិនរវល់អើពើពីរឿងចម្បាំងក៏បានដកទ័ពថយ ព្រោះ…………………………….។
ការខូចចិត្តទាំងមន្ត្រី ទាំងប្រជារាស្រ្តជាឱកាស ឱ្យសៀមលើកទ័ពមកវាយខ្មែរជាលើកទី២នៅឆ្នាំ១៥៩៤ ទ័ពខ្មែរដែលនៅការពារខេត្តសៀមរាបមិនរវល់អើពើពីរឿងចម្បាំងក៏បានដកទ័ពថយ ព្រោះ ខឹង នឹងព្រះសត្ថាទី១ដែលជាស្តេចអយុត្តិធម៌ ។
ការខូចចិត្តទាំងមន្ត្រី ទាំងប្រជារាស្រ្តជាឱកាស
See lessឱ្យសៀមលើកទ័ពមកវាយខ្មែរជាលើកទី២នៅឆ្នាំ១៥៩៤ ទ័ពខ្មែរដែលនៅការពារខេត្តសៀមរាបមិនរវល់អើពើពីរឿងចម្បាំងក៏បានដកទ័ពថយ ព្រោះ ខឹង
នឹងព្រះសត្ថាទី១ដែលជាស្តេចអយុត្តិធម៌ ។
តើនៅក្នុងឆ្នាំ ១៥៨៦ មានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?
នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ខ្លាចក្រែង៖ • រាជសម្បត្តិបន្ត ធ្លាក់ទៅដៃស្រីសុរិយោពណ៌ជាប្អូន • បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋាឡើងសោយរាជ្យ(១១វស្សា)និងពញាតន់ជាឧបរាជ(៦វស្សា) • ការសម្រេចព្រះទ័យរបស់ព្រះសត្ថាទី១ ធ្វើឱ្យនាម៉ឺននឹងប្រជារាស្រ្តទទួលយកមិនបាន។
នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ខ្លាចក្រែង៖
See less• រាជសម្បត្តិបន្ត ធ្លាក់ទៅដៃស្រីសុរិយោពណ៌ជាប្អូន
• បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋាឡើងសោយរាជ្យ(១១វស្សា)និងពញាតន់ជាឧបរាជ(៦វស្សា)
• ការសម្រេចព្រះទ័យរបស់ព្រះសត្ថាទី១ ធ្វើឱ្យនាម៉ឺននឹងប្រជារាស្រ្តទទួលយកមិនបាន។
តើនៅពេលបុត្រច្បងពញាយ៉ាត នាមនរាយណ៍រាជា សោយទិវង្គតទៅ មានអ្វីកើតឡើង? ហេតុអ្វី?
នៅពេលបុត្រច្បងពញាយ៉ាត នាមនរាយណ៏ រាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែល បង្កដោយបុត្រនរាយណ៍រាជា នាមស្រីសុរិយោទ័យ បានដឹកនាំប្រជារាស្រ្តបះបោរប្រឆាំងនិងស្រីរាជា ព្រោះខូចចិត្តមិនបានសោយរាជ្យ។
នៅពេលបុត្រច្បងពញាយ៉ាត នាមនរាយណ៏
See lessរាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែល
បង្កដោយបុត្រនរាយណ៍រាជា នាមស្រីសុរិយោទ័យ
បានដឹកនាំប្រជារាស្រ្តបះបោរប្រឆាំងនិងស្រីរាជា
ព្រោះខូចចិត្តមិនបានសោយរាជ្យ។
បើសិនជាស្តេចសោយរាជ្យមិនគោរពតាមច្បាប់ទេនោះ តើនឹងមានអ្វីកើតឡើងនៅក្នុងប្រទេស?
បើសិនជាស្តេចសោយរាជ្យមិនគោរពតាមច្បាប់ទេនោះ នឹងកើតមាន៖ • វឹកវរបណ្តាលឱ្យមានសង្រ្គាមក្នុងស្រុក • បញ្ហាអត់ឃា្លន • ចោរកម្ម • ការកាប់សម្លាប់ជាដើម។
បើសិនជាស្តេចសោយរាជ្យមិនគោរពតាមច្បាប់ទេនោះ នឹងកើតមាន៖
See less• វឹកវរបណ្តាលឱ្យមានសង្រ្គាមក្នុងស្រុក
• បញ្ហាអត់ឃា្លន
• ចោរកម្ម
• ការកាប់សម្លាប់ជាដើម។
តើហេតុអ្វីបានជាព្រះរាជាដាក់រាជ្យនៅមានតួនាទីជាឧភយោរាជ?
បានជាព្រះរាជាដាក់រាជ្យនៅមានតួនាទីជា ឧភយោរាជ ព្រោះព្រះរាជាថ្មីដែលសោយរាជ្យនៅក្មេងពេក។
បានជាព្រះរាជាដាក់រាជ្យនៅមានតួនាទីជា
See lessឧភយោរាជ ព្រោះព្រះរាជាថ្មីដែលសោយរាជ្យនៅក្មេងពេក។
តើបុត្របន្ទាប់ត្រូវជ្រើសតាំងជាអ្វី?
បុត្របន្ទាប់ត្រូវជ្រើសតាំងជា ឧបរាជ ។
បុត្របន្ទាប់ត្រូវជ្រើសតាំងជា ឧបរាជ ។
See lessតើការជ្រើសរើសព្រះរាជាថ្មីត្រូវធ្វើដូចម្តេច?
ការជ្រើសរើសតាំងព្រះរាជាថ្មីធ្វើទៅតាមប្រពៃណី បុរាណ(បុត្រច្បងឡើងសោយរាជ្យ)។
ការជ្រើសរើសតាំងព្រះរាជាថ្មីធ្វើទៅតាមប្រពៃណី
See lessបុរាណ(បុត្រច្បងឡើងសោយរាជ្យ)។
តើព្រះរាជាមានបុព្វសិទ្ធិដូចម្តេចខ្លះ?
ព្រះរាជាមានបុព្វសិទ្ធិ គឺអំណាចជាម្ចាស់ផែនដី អាចតែងតាំងមន្ត្រីជាន់ខ្ពស់ ចៅហ្វាយខេត្ត ឬដក ហូតតំណែងពីមន្រ្តីណាក៏បាន និងមានសិទ្ធិជ្រើសតាំងរាជវង្សានុវង្សជាមន្ត្រីជាន់ខ្ពស់។
ព្រះរាជាមានបុព្វសិទ្ធិ គឺអំណាចជាម្ចាស់ផែនដី
See lessអាចតែងតាំងមន្ត្រីជាន់ខ្ពស់ ចៅហ្វាយខេត្ត ឬដក
ហូតតំណែងពីមន្រ្តីណាក៏បាន និងមានសិទ្ធិជ្រើសតាំងរាជវង្សានុវង្សជាមន្ត្រីជាន់ខ្ពស់។