Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើប្រជាជនខ្មែររស់នៅយ៉ាងដូចម្ដេចខ្លះក្នុងសម័យអាណានិគមនិយមបារាំង?
ប្រជាជនខ្មែរ ក្នុងសម័យអាណានិគមនិយមបារាំងមានជីវភាពដូចជា៖ • ត្រូវបង់ពន្ធទៅតាមការកំណត់របស់បារាំង • ត្រូវប្រើលុយកាក់បារាំងក្នុងការចរាចរបណ្ដូរទំនិញ • ត្រូវជាប់កំណែនក្នុងការកសាងសំណង់ផ្សេងៗ និងធ្វើជាកងទ័ព • បាត់បង់សិទ្ធិសេរីភាពស្ទើរតែទាំងស្រុង • ការហូបចុកបានព្រឹកខ្វះល្ងាច • សម្លៀកបំពាក់ ភាសារៀន និយាយ ការគ្Read more
ប្រជាជនខ្មែរ ក្នុងសម័យអាណានិគមនិយមបារាំងមានជីវភាពដូចជា៖
See less• ត្រូវបង់ពន្ធទៅតាមការកំណត់របស់បារាំង
• ត្រូវប្រើលុយកាក់បារាំងក្នុងការចរាចរបណ្ដូរទំនិញ
• ត្រូវជាប់កំណែនក្នុងការកសាងសំណង់ផ្សេងៗ និងធ្វើជាកងទ័ព
• បាត់បង់សិទ្ធិសេរីភាពស្ទើរតែទាំងស្រុង
• ការហូបចុកបានព្រឹកខ្វះល្ងាច
• សម្លៀកបំពាក់ ភាសារៀន និយាយ ការគ្រប់គ្រងរដ្ឋគឺតាមរបៀបរបបបារាំងស្ទើរតែទាំងអស់
• គំនាបសង្កត់ខ្លាំងពេក កើតមានគំនិតបះបោររើបម្រាស់ទាមទារឯករាជ្យ….។
ចូរសនិ្នដ្ឋានពីព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំង។
ព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំងមាន៖ • ប្រទេសកម្ពុជាមានការគាបសង្កត់ពីសំណាក់ប្រទេសជិតខាង មុនពេលមានវត្ដមានរបស់បារាំង • សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ បារាំងបានចូលមកត្រួតត្រាលើប្រទេសកម្ពុជាដោយមានការយល់ព្រមពីសំណាក់មេដឹកនាំខ្មែរ • សង្គមកម្ពុជាមានការកែប្រែទៅលRead more
ព្រឹត្ដិការណ៍នយោបាយសំខាន់ៗដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំងមាន៖
See less• ប្រទេសកម្ពុជាមានការគាបសង្កត់ពីសំណាក់ប្រទេសជិតខាង មុនពេលមានវត្ដមានរបស់បារាំង
• សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ បារាំងបានចូលមកត្រួតត្រាលើប្រទេសកម្ពុជាដោយមានការយល់ព្រមពីសំណាក់មេដឹកនាំខ្មែរ
• សង្គមកម្ពុជាមានការកែប្រែទៅលើ ការគ្រប់គ្រងរដ្ឋបាល សេដ្ឋកិច្ច សាសនា និង ហេដ្ឋារចនាសម្ព័ន្ធ
• អនុសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ មានការកែទម្រង់បន្ថែមលើសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣
• សេដ្ឋកិច្ចខ្មែរក្រោយកំណែទម្រង់ថ្ងៃទី១៧ មិថុនា ១៨៨៤
• ចលនាតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំង
• បារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យយួនក្នុងឆ្នាំ១៩៤៩……….។
ហេតុអ្វីបានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយជាអាណានិគមរបស់បារាំង?
បានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយដែនដីជាអាណានិគមរបស់បារាំងព្រោះ៖ • ដោយសារព្រះរាជានៅសម័យនោះខ្វះសមត្ថភាពក្នុងការដឹកនាំ • មានការឃុបឃិតពីមន្រ្ដីខ្មែរជាមួយសៀមនិងយួន • វៀតណាមចាញ់សង្គ្រាមបារាំង • ព្រះចៅធូឌឹក ចុះសន្ធិសញ្ញាទទួលស្គាល់ការកាន់កាប់របស់បារាំង • បារាំងយកដែនដីកម្ពុជាក្រោមជាទីតាំងបង្រ្កាបចលនាបះRead more
បានជាដែនដីកម្ពុជាក្រោមឬកូសាំងស៊ីនក្លាយដែនដីជាអាណានិគមរបស់បារាំងព្រោះ៖
See less• ដោយសារព្រះរាជានៅសម័យនោះខ្វះសមត្ថភាពក្នុងការដឹកនាំ
• មានការឃុបឃិតពីមន្រ្ដីខ្មែរជាមួយសៀមនិងយួន
• វៀតណាមចាញ់សង្គ្រាមបារាំង
• ព្រះចៅធូឌឹក ចុះសន្ធិសញ្ញាទទួលស្គាល់ការកាន់កាប់របស់បារាំង
• បារាំងយកដែនដីកម្ពុជាក្រោមជាទីតាំងបង្រ្កាបចលនាបះបោរ
• ដោយមានការឈ្លានពានពីសំណាក់ពួកយួន និងសៀមជាញឹកញាប់ច្រើនលើកច្រើនសារ…។
ហេតុអ្វីបានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង?
បានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង ដោយសារ៖ • ការមិនពេញចំពោះការបង្កើតច្បាប់តឹងតែងពីសំណាក់បារាំងទៅលើការរស់នៅរបស់ប្រជាជន • វីរភាពរបស់ព្រះបាទនរោត្ដមសីហនុ • មេដឹកនាំនិងប្រជារាស្រ្តខ្មែរមានស្មារតីចូលរួមក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិ • សេដ្ឋកិច្ចបារាំងត្រូវខូចខាតខ្ទេចខ្ទាំដោយសារសង្រ្គាមលោកទី២.Read more
បានជាប្រទេសកម្ពុជាអាចរួចផុតពីអាណានិគមនិយមបារាំង ដោយសារ៖
See less• ការមិនពេញចំពោះការបង្កើតច្បាប់តឹងតែងពីសំណាក់បារាំងទៅលើការរស់នៅរបស់ប្រជាជន
• វីរភាពរបស់ព្រះបាទនរោត្ដមសីហនុ
• មេដឹកនាំនិងប្រជារាស្រ្តខ្មែរមានស្មារតីចូលរួមក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិ
• សេដ្ឋកិច្ចបារាំងត្រូវខូចខាតខ្ទេចខ្ទាំដោយសារសង្រ្គាមលោកទី២…..។
តើការដាក់អាណានិគមរបស់បារាំងផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិអ្វីខ្លះដល់ប្រទេសកម្ពុជា ?
ការដាក់អាណានិគមរបស់បារាំង ផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិដល់ប្រទេសកម្ពុជាដូចជា ៖ គុណសម្បត្ដិ • ការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននឹងសៀម • ជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ផ្លូវ(គោក ទឹក អាកាស) សារៈមន្ទី មន្ទីពេទ្យ ស្ពាន កាស៊ីណូ • លុបបំបាត់របបទាសភាព • រៀបចំប្រព័ន្ធរដ្ឋបាលនិងទាមទារខេត្ដមួយចំនួនពីយួននRead more
ការដាក់អាណានិគមរបស់បារាំង ផ្ដល់គុណសម្បត្ដិនិងគុណវិបត្ដិដល់ប្រទេសកម្ពុជាដូចជា ៖
See less គុណសម្បត្ដិ
• ការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននឹងសៀម
• ជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ផ្លូវ(គោក ទឹក អាកាស) សារៈមន្ទី មន្ទីពេទ្យ ស្ពាន កាស៊ីណូ
• លុបបំបាត់របបទាសភាព
• រៀបចំប្រព័ន្ធរដ្ឋបាលនិងទាមទារខេត្ដមួយចំនួនពីយួននិងសៀមឱ្យខ្មែរ
• នាំចូលវប្បធម៌បារាំងចូលស្រុកខ្មែរនិងជួយបណ្ដុះធនធានមនុស្ស….។
គុណវិបត្ដិ
• កេណ្ឌរាស្រ្ដខ្មែរទៅជួយធ្វើសង្រ្គាមលោកលើកទី២
• ប្រព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ សេដ្ឋកិច្ច តុលាការត្រូវបានកាន់កាប់ដោយបារាំង
• ដូរតួអក្សរពីខ្មែរទៅជាបារាំង បំបាត់អត្ដសញ្ញាណជាតិ
• ប្រមូលពន្ធដារនិងវត្ថុធាតុដើមទៅស្រុកបារាំង
• កាត់ទឹកដីកម្ពុជាលក្រោមឱ្យយួននៅ១៩៤៩…………។
ចូរប្អូនប្រៀបធៀបរវាងសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ និងអនុសញ្ញថ្ងៃទី១៧ មិថុនា ១៨៨៤ ។
ប្រៀបធៀបរវាងសន្ធិសញ្ញថ្ងៃទី ១១ សីហា ១៨៦៣ និងអនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ៖ សន្ធិសញ្ញថ្ងៃទី ១១ សីហា ១៨៦៣ • ព្រះរាជាខ្មែរនូវមានអំណាច • ការពារប្រទេសកម្ពុជាពីសំណាក់សៀម និងយួន • មិនសូវមានគំនាបសង្កត់សិទ្ធិសេរីភាពរស់នៅនិងការបង់ពន្ធទៅលើប្រជាជនឡើយ • ជួយពង្រឹងនិងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា...Read more
ប្រៀបធៀបរវាងសន្ធិសញ្ញថ្ងៃទី ១១ សីហា ១៨៦៣ និងអនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ៖
See less សន្ធិសញ្ញថ្ងៃទី ១១ សីហា ១៨៦៣
• ព្រះរាជាខ្មែរនូវមានអំណាច
• ការពារប្រទេសកម្ពុជាពីសំណាក់សៀម និងយួន
• មិនសូវមានគំនាបសង្កត់សិទ្ធិសេរីភាពរស់នៅនិងការបង់ពន្ធទៅលើប្រជាជនឡើយ
• ជួយពង្រឹងនិងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា…
អនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤
• ព្រះរាជាបាត់បង់អំណាចទាំងស្រុង
• ការបង់ពន្ធរឹតបន្ដឹងជាងមុនទ្វេដង
• បំបិទសិទ្ធិសេរីភាពប្រជាជន
• សេដ្ឋកិច្ចខ្មែរធ្លាក់ចុះ…..។
ហេតុអ្វីបានជាមានអនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ?
បានជាមានអនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ព្រោះ៖ • ការល្មោភអំណាច ឈ្លោះគ្នាឯង • កម្ពុជាសម្បូរដោយធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ឧស្សាហកម្មក្នុងប្រទេសបារាំង • កម្ពុជាជាប្រទេសដែលទន់ខ្សោយទាំងសេដ្ឋកិច្ចនិងនយោបាយ • ប្រជាជនកម្ពុជាមានចរិកទន់ភ្លន់ ឆាប់ជឿលើការលួងលោមរបស់សត្រូវ........។
បានជាមានអនុសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ព្រោះ៖
See less• ការល្មោភអំណាច ឈ្លោះគ្នាឯង
• កម្ពុជាសម្បូរដោយធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ឧស្សាហកម្មក្នុងប្រទេសបារាំង
• កម្ពុជាជាប្រទេសដែលទន់ខ្សោយទាំងសេដ្ឋកិច្ចនិងនយោបាយ
• ប្រជាជនកម្ពុជាមានចរិកទន់ភ្លន់ ឆាប់ជឿលើការលួងលោមរបស់សត្រូវ……..។
តើការត្រួតត្រារបស់បារាំងនេះ ផ្ដល់គុណសម្បត្ដិអ្វីខ្លះ ចំពោះសេដ្ឋកិច្ចនិងសង្គមកម្ពុជាក្នុងសម័យកាលនោះ ?
និយមន័យ អនុសញ្ញា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកជាគ្រឿងជាប់នូវកិច្ចសន្យា ដោយបង្ខំ ។
និយមន័យ អនុសញ្ញា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកជាគ្រឿងជាប់នូវកិច្ចសន្យា ដោយបង្ខំ ។
See lessចូរប្អូនកំណត់និយមន័យអំពី អនុសញ្ញា ។
ការត្រួតត្រារបស់បារាំងនេះ ផ្ដល់គុណសម្បត្ដិចំពោះសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងសម័យកាលនោះដូចជា ចំពោះសង្គម • ជួយការពារទឹកដីប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននិងសៀម • រៀបចំប្រព័ន្ធរដ្ឋបាលនិងតុលាការពីថ្នាក់មូលដ្ឋានខេត្ដក្រុង • ធ្វើឱ្យមានឯករាជ្យអំណាចរាជ្យបល្ល័ង្ក.... សេដ្ឋកិច្ច • បង្កើតឱ្យមានប្រាក់បៀវតRead more
ការត្រួតត្រារបស់បារាំងនេះ ផ្ដល់គុណសម្បត្ដិចំពោះសង្គមនិងសេដ្ឋកិច្ចកម្ពុជាក្នុងសម័យកាលនោះដូចជា
See less ចំពោះសង្គម
• ជួយការពារទឹកដីប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននិងសៀម
• រៀបចំប្រព័ន្ធរដ្ឋបាលនិងតុលាការពីថ្នាក់មូលដ្ឋានខេត្ដក្រុង
• ធ្វើឱ្យមានឯករាជ្យអំណាចរាជ្យបល្ល័ង្ក….
សេដ្ឋកិច្ច
• បង្កើតឱ្យមានប្រាក់បៀវត្ស
• បង្កើតឱ្យមានពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស
• បង្កើតឱ្យមានកំណត់យកពន្ធដារយ៉ាងច្បាស់លាស់ក្នុងប្រទេសកម្ពុជា….។
ចូរប្អូនកំណត់និយមន័យអំពីសន្ធិសញ្ញា ។
សញ្ញាសម្គាល់ជាគោលចំពោះគ្នានឹងគ្នា គ្មានការបង្ខិតបង្ខំ យល់ព្រមដោយស្ម័គ្រចិត្ដ ។
សញ្ញាសម្គាល់ជាគោលចំពោះគ្នានឹងគ្នា គ្មានការបង្ខិតបង្ខំ យល់ព្រមដោយស្ម័គ្រចិត្ដ ។
See less