Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើរបបកម្ពុជាប្រជាធិបតេយ្យបានបន្សល់ទុកមរតកនិង អត្តសញ្ញាណជាតិអ្វីខ្លះដល់កម្ពុជានាពេលបច្ចុប្បន្ន?
របបកម្ពុជាប្រជាធិបតេយ្យបានបន្សល់ទុកមរតកនិងអត្តសញ្ញាណជាតិដល់កម្ពុជានាពេលបច្ចុប្បន្នដូចជា ៖ ឱ្យបរទេសយល់ឃើញថាខ្មែរមានពូជឃោរឃៅ យ៉ង់ឃ្នង សាសនារដ្ឋស្ទើរតែផុតរលត់សង្ខារ ទម្រាំស្ដារឡើងវិញបាន ភាពឈឺចាប់ដែលបែកបាក់គ្រួសារ និងអារម្មណ៍ភ័យខ្លាចនៅតែលោងបន្លាចប្រជាជនដែលនៅមានជីវិតសព្វថ្ងៃ សេដ្ឋកិច្ចជាតិមានការរRead more
របបកម្ពុជាប្រជាធិបតេយ្យបានបន្សល់ទុកមរតកនិងអត្តសញ្ញាណជាតិដល់កម្ពុជានាពេលបច្ចុប្បន្នដូចជា ៖
See less ឱ្យបរទេសយល់ឃើញថាខ្មែរមានពូជឃោរឃៅ យ៉ង់ឃ្នង
សាសនារដ្ឋស្ទើរតែផុតរលត់សង្ខារ ទម្រាំស្ដារឡើងវិញបាន
ភាពឈឺចាប់ដែលបែកបាក់គ្រួសារ និងអារម្មណ៍ភ័យខ្លាចនៅតែលោងបន្លាចប្រជាជនដែលនៅមានជីវិតសព្វថ្ងៃ
សេដ្ឋកិច្ចជាតិមានការរីកចម្រើនយឺត ដោយសារប្រាក់បំណុលពេលធ្វើសង្រា្គមបានកើនការប្រាក់រាល់ថ្ងៃ
ការវិនិយោគទុនមាននៅមានតិចនិងបានប្រាក់ទាប ដោយសារភាពមិនទុកចិត្ដពីស្ថានភាពនយោបាយក្នុងប្រទេសដែលទើបរួចផុតពីសង្រ្គាមគ្នាឯង………។
តាមរយៈពាក្យស្លោកខាងលើនេះ តើរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំប្រទេសប្រកាន់យករបបនយោបាយបែបណា? ចូរបញ្ជាក់ ។
• តាមរយៈពាក្យស្លោកខាងលើនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំប្រទេសប្រកាន់យករបបនយោបាយបែប កុម្មុយនីស្ដ ផ្ដាច់ការ ព្រោះការធ្វើទារុណកម្មលើរាងកាយ បង្អត់អាហារ កាប់សម្លាប់គ្មានមេត្ដា បំបែកបំបាក់គ្រួសារ លុបបំបាត់របបមូលធន ហ៊ានសម្រេចមិនសួរយោបល់ ប្រឆាំងគឺត្រូវតែស្លាប់ ទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរបបនេះRead more
• តាមរយៈពាក្យស្លោកខាងលើនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំប្រទេសប្រកាន់យករបបនយោបាយបែប កុម្មុយនីស្ដ ផ្ដាច់ការ ព្រោះការធ្វើទារុណកម្មលើរាងកាយ បង្អត់អាហារ កាប់សម្លាប់គ្មានមេត្ដា បំបែកបំបាក់គ្រួសារ លុបបំបាត់របបមូលធន ហ៊ានសម្រេចមិនសួរយោបល់ ប្រឆាំងគឺត្រូវតែស្លាប់ ទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរបបនេះបានលើកខ្លួនឯងឱ្យមានឋានៈខ្ពស់ផុតមេឃរួចទៅហើយ ។ ម្យ៉ាងក៏គ្មានអ្នកណាម្នាក់ដែលហ៊ានក្រោកឡើងប្រឆាំងនោះដែរ ដោយសារតែឃើញស្លាប់នៅផ្ទាល់នឹងស្ទើរតែរាល់ថ្ងៃ ។
See lessតើពាក្យស្លោកដែលមេដឹកនាំខ្មែរក្រហមបានបង្កើតមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ?
ពន្យល់ពីអត្ថន័យនៃពាក្យស្លោកដែលមេដឹកនាំខ្មែរក្រហមបានបង្កើត ខាងក្រោមនេះ៖ ១. ទុកមិនចំណេញដកចេញក៏មិនខាត ២. ស៊ូសម្លាប់ច្រឡំ១00 ប្រសើរជាជាងលែងច្រឡំ១ ៣. គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័ គ្រុនឡាន គ្រុនបាយបាន គ្រុញសតិអារម្មណ៍ ៤. កូនស្រីធ្វើពេទ្យ កូនប្រុសធ្វើទាហាន ៥. មិនចាំបាច់បង្រៀនមនុស្សឱ្យមានចំណេះដឹងច្រើននោះRead more
ពន្យល់ពីអត្ថន័យនៃពាក្យស្លោកដែលមេដឹកនាំខ្មែរក្រហមបានបង្កើត ខាងក្រោមនេះ៖
See less១. ទុកមិនចំណេញដកចេញក៏មិនខាត
២. ស៊ូសម្លាប់ច្រឡំ១00 ប្រសើរជាជាងលែងច្រឡំ១
៣. គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័ គ្រុនឡាន គ្រុនបាយបាន គ្រុញសតិអារម្មណ៍
៤. កូនស្រីធ្វើពេទ្យ កូនប្រុសធ្វើទាហាន
៥. មិនចាំបាច់បង្រៀនមនុស្សឱ្យមានចំណេះដឹងច្រើននោះទេ គ្រាន់តែបង្រៀនមនុស្សមួយក្រុមតូចឱ្យមានចំណេះធ្វើយកទៅដឹកនាំមនុស្សមួយក្រុមធំជាការស្រេច
៦. អង្គការគ្មានសញ្ញាបត្រឱ្យទេ បើចង់បានសញ្ញាបត្រទៅយកនៅភ្លឺស្រែ…………។
ក្នុងចំណោមប្រជាជនទាំងពីរមូលដ្ឋាន តើមូលដ្ឋានមួយណាដែលមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ចង់បង្រ្កាបនិងចង់សម្លាប់ច្រើនជាងគេ?
• ក្នុងចំណោមប្រជាជនទាំងពីរមូលដ្ឋាន មូលដ្ឋានដែលមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ចង់បង្រ្កាបនិងចង់សម្លាប់ច្រើនជាងគេនោះគឺ ពួកមូលដ្ឋានថ្មី ព្រោះក្រុមនេះសុទ្ធតែពួកមូលធន មានខ្សែរបណ្ដាញច្រើន ពូកែខាងជជែកយកតែឈ្នះ ចូលចិត្ដការកេងប្រវ័ញ្ចពីប្រជាជនស្លូតត្រង់ មិនសូវគោរពច្បាប់ក្នុងប្រទេសឡើយ មួយវិញទៀតប្រើទ្រព្យសម្បតRead more
• ក្នុងចំណោមប្រជាជនទាំងពីរមូលដ្ឋាន មូលដ្ឋានដែលមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ចង់បង្រ្កាបនិងចង់សម្លាប់ច្រើនជាងគេនោះគឺ ពួកមូលដ្ឋានថ្មី ព្រោះក្រុមនេះសុទ្ធតែពួកមូលធន មានខ្សែរបណ្ដាញច្រើន ពូកែខាងជជែកយកតែឈ្នះ ចូលចិត្ដការកេងប្រវ័ញ្ចពីប្រជាជនស្លូតត្រង់ មិនសូវគោរពច្បាប់ក្នុងប្រទេសឡើយ មួយវិញទៀតប្រើទ្រព្យសម្បត្ដិមកជិះជាន់ធ្វើបាបទៅលើពួកអធន ។
See lessហេតុអ្វីបានជាពួកខ្មែរក្រហមបែងចែកប្រជាជនជាពីរក្រុមគឺពួកមូលដ្ឋានថ្មីនិងពួកមូលដ្ឋានចាស់?
បានជាគេបែងចែកប្រជាជនឱ្យរស់នៅដាច់ដោយឡែកពីគ្នាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ៖ • ពួកមូលដ្ឋានថ្មី(ពួកបញ្ញើក្អែកឬពួក១៧ មេសា)សុទ្ធតែមនុស្សរស់នៅទីក្រុងនិងទីប្រជុំជនហើយមានទ្រព្យសម្បត្ដិច្រើនមិនសូវធ្វើការងារធ្ងន់ ធ្លាប់រស់នៅស្រួល ស៊ីឆ្ងាញ់ រស់នៅឡូយឆាយ សម្បូររបស់ប្រើប្រាស់គ្រប់បែបយ៉ាង ចឹងហើយពួកនេះត្រូវបញ្ជាឱ្យRead more
បានជាគេបែងចែកប្រជាជនឱ្យរស់នៅដាច់ដោយឡែកពីគ្នាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ៖
See less• ពួកមូលដ្ឋានថ្មី(ពួកបញ្ញើក្អែកឬពួក១៧ មេសា)សុទ្ធតែមនុស្សរស់នៅទីក្រុងនិងទីប្រជុំជនហើយមានទ្រព្យសម្បត្ដិច្រើនមិនសូវធ្វើការងារធ្ងន់ ធ្លាប់រស់នៅស្រួល ស៊ីឆ្ងាញ់ រស់នៅឡូយឆាយ សម្បូររបស់ប្រើប្រាស់គ្រប់បែបយ៉ាង ចឹងហើយពួកនេះត្រូវបញ្ជាឱ្យធ្វើការធ្ងន់ធ្ងរដើម្បីឱ្យបាក់កម្លាំងក្រោកប្រឆាំងនឹងពួកខ្មែរក្រហមមិនកើតដោយខ្លះត្រូវបង្អត់អាហារ ត្រូវធ្វើទារុណកម្មរួចសួរចម្លើយ ខ្លះទៀតត្រូវគេចោទថាប្រឆាំងនឹងអង្គការក៏មាន គ្មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជាពិសេសត្រូវគេសម្លាប់ដោយគ្មានហេតុផល…។
• ពួកមូលដ្ឋានចាស់ធ្លាប់រស់នៅលំបាកស្រាប់ចឹងហើយពួកនេះមានសិទ្ធិជាងពួក ១៧ មេសា ភាគច្រើនមានបបររាវហូបស្ទើរគ្រប់ពេល មិនសូវតវ៉ាប្រឆាំងនិងមានភាពស្មោះត្រង់ច្រើនធ្វើឱ្យពួកខ្មែរក្រហមទុកចិត្ដ…….។
ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ និងទីប្រជុំជននានា?
ពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ និងទីប្រជុំជននានាគឺៈ • ដើម្បីកសាងវណ្ណៈកម្មករ កសិករ និងពង្រាយកម្លាំងពលកម្ម • បង្កើតសហករណ៍ដើម្បីកសាងលទ្ធិកុម្មុយនីស្ត • ដើម្បីបំណែកបណ្តាញប្រជាជាន និងទំនាក់ទំនង • ការងារពលកម្ម កសិករ និងកម្មករធ្វើការរួមគ្នាប្រមូលដាក់ជារបស់សមូហភាព • បំបែកប្រជាជនចេញពីគ្នាដើម្បីមRead more
ពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ និងទីប្រជុំជននានាគឺៈ
See less• ដើម្បីកសាងវណ្ណៈកម្មករ កសិករ និងពង្រាយកម្លាំងពលកម្ម
• បង្កើតសហករណ៍ដើម្បីកសាងលទ្ធិកុម្មុយនីស្ត
• ដើម្បីបំណែកបណ្តាញប្រជាជាន និងទំនាក់ទំនង
• ការងារពលកម្ម កសិករ និងកម្មករធ្វើការរួមគ្នាប្រមូលដាក់ជារបស់សមូហភាព
• បំបែកប្រជាជនចេញពីគ្នាដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង
• ការហូបចុករួមគ្នា តាមលទ្ធិកុម្មុយនីស្ត
• ដើម្បីបំបាត់វណ្ណៈអ្នកមាន អ្នកក្រ និងរាជានិយម
• យកវិស័យកសិកម្មជាចម្បងដោយឱ្យប្រជាជនធ្វើការងារដូចជា ជីកប្រឡាយ លើកទំនប់ ប្រព័ន្ធភ្លឺស្រែ រានដី ធ្វើចម្ការ ដាំស្រូវឱ្យបានទន្និផលទៅតាមផែនការ។
តើរបបកម្ពុជាប្រជាធិបតេយ្យមានយុទ្ធសាស្រ្តបែបណាខ្លះដើម្បីដឹកនាំប្រទេស និងគ្រប់គ្រងប្រជាជន?
ដើម្បីដឹកនាំប្រទេសនិងគ្រប់គ្រងប្រជាជន មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យមានយុទ្ធសាស្រ្តដូចជា៖ • មិនឱ្យបរិភោគគ្រប់គ្រាន់ខ្លាចមានកម្លាំងប្រឆាំងបះបោរ • បង្កើតសហករណ៍កម្រិតខ្ពស់ដោយលើកទឹកចិត្តពួកអធន(ជនបទ)ឱ្យរស់នៅស្មើរនិងពួកមូលធន(អ្នកទីក្រុង) • បង្កើតអង្គការភ្នែកម្នាស់ដើម្បីស៊ើបការណ៍ពីគ្នាទៅវិញទៅមករួចរាយការណ៍Read more
ដើម្បីដឹកនាំប្រទេសនិងគ្រប់គ្រងប្រជាជន មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យមានយុទ្ធសាស្រ្តដូចជា៖
See less• មិនឱ្យបរិភោគគ្រប់គ្រាន់ខ្លាចមានកម្លាំងប្រឆាំងបះបោរ
• បង្កើតសហករណ៍កម្រិតខ្ពស់ដោយលើកទឹកចិត្តពួកអធន(ជនបទ)ឱ្យរស់នៅស្មើរនិងពួកមូលធន(អ្នកទីក្រុង)
• បង្កើតអង្គការភ្នែកម្នាស់ដើម្បីស៊ើបការណ៍ពីគ្នាទៅវិញទៅមករួចរាយការណ៍ជូនអង្គការ
• បង្កើតពាក្យស្លោកបំបាក់ស្មារតីប្រជាជន…។
តាមរយៈគោលការណ៍ទាំងអស់នេះតើការដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យឋិតថេរដែរឬទេ ព្រោះអ្វី?
តាមរយៈគោលការណ៍ទាំងអស់នេះការដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនគង់វង្សទេ ពីព្រោះ ៖ • ប្រជាជនរស់នៅលំបាកវេទនា ទាំងអាហារ សម្លៀកបំពាក់ ទីជម្រក... • ការរស់នៅអសន្តិសុខប្រឈមមុខនិងការស្លាប់ច្រើន • មានការបះបោរបង្កើតជាចលនាតស៊ូផ្សេងៗ • មានការចូលរួមប្រឆាំងពីសំណាក់បរទេស...។
តាមរយៈគោលការណ៍ទាំងអស់នេះការដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនគង់វង្សទេ ពីព្រោះ ៖
See less• ប្រជាជនរស់នៅលំបាកវេទនា ទាំងអាហារ សម្លៀកបំពាក់ ទីជម្រក…
• ការរស់នៅអសន្តិសុខប្រឈមមុខនិងការស្លាប់ច្រើន
• មានការបះបោរបង្កើតជាចលនាតស៊ូផ្សេងៗ
• មានការចូលរួមប្រឆាំងពីសំណាក់បរទេស…។
តើប្អូនយល់យ៉ាងដូចម្តេចចំពោះគោលការណ៍ទាំងប្រាំបីចំណុចរបស់របបកម្ពុជាប្រជាធិបតេយ្យ?
ចម្លើយតាមយោបលផ្ទាល់ខ្លួន ប្រសិនបើមានមតិចម្លើយ ជួយផ្តល់នៅទីនេះ
ចម្លើយតាមយោបលផ្ទាល់ខ្លួន ប្រសិនបើមានមតិចម្លើយ ជួយផ្តល់នៅទីនេះ
See lessតើក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ប្រើពាក្យអ្វីដើម្បីសម្គាល់សកម្មភាពទាំងនេះ?
យើងយល់ថាគោលការណ៍ទាំងប្រាំបីចំណុចក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺ៖ • បង្ខំ និងបំបិទសិទ្ធិសេរីភាពប្រជាជន • គ្មានផ្សារ និងការលក់ដូរ • លុបបំបាត់វប្បធម៌ អរិយធម៌ • មានការលំអៀងទៅរករបបកុម្មុយនីស្ត • មតិផ្សេងៗ...។
យើងយល់ថាគោលការណ៍ទាំងប្រាំបីចំណុចក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺ៖
See less• បង្ខំ និងបំបិទសិទ្ធិសេរីភាពប្រជាជន
• គ្មានផ្សារ និងការលក់ដូរ
• លុបបំបាត់វប្បធម៌ អរិយធម៌
• មានការលំអៀងទៅរករបបកុម្មុយនីស្ត
• មតិផ្សេងៗ…។