Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ចូរនិយាយពីលំនាំនៃការប្រែប្រួលនៃថ្មភាជន៍។
ថ្មភាជន៍ ផ្សំឡើងពីរ៉ែដីឥដ្ឋច្រើនស្រទាប់។ ក្នុងលក្ខខ័ណ្ឌសម្ពាធនិងកម្ដៅខ្សោយ រ៉ែដីឥដ្ឋផ្លាស់ប្តូរទៅជារ៉ែមីកា ហើយថ្មភាជន៍បានក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងមានគ្រាប់ម៉ដ្ឋឈ្មោះថា សិលាឈ្នូន។ សិលានេះក្លាយជាសិលាប្រែកំណើតផ្សេងទៀតប្រសិនបើមជ្ឃដ្ឋានផ្លាស់ប្តូរម្តងទៀត។ កំណើនកម្តៅនិងសម្ពាធធ្វើអោយសិលាឈ្Read more
ថ្មភាជន៍ ផ្សំឡើងពីរ៉ែដីឥដ្ឋច្រើនស្រទាប់។ ក្នុងលក្ខខ័ណ្ឌសម្ពាធនិងកម្ដៅខ្សោយ រ៉ែដីឥដ្ឋផ្លាស់ប្តូរទៅជារ៉ែមីកា ហើយថ្មភាជន៍បានក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងមានគ្រាប់ម៉ដ្ឋឈ្មោះថា សិលាឈ្នូន។ សិលានេះក្លាយជាសិលាប្រែកំណើតផ្សេងទៀតប្រសិនបើមជ្ឃដ្ឋានផ្លាស់ប្តូរម្តងទៀត។ កំណើនកម្តៅនិងសម្ពាធធ្វើអោយសិលាឈ្នូនក្លាយជាសិលាប្រែកំណើតមួយប្រភេទឈ្មោះថា ភីលីត។ នៅពេលសម្ពាធនិងកម្ពៅកើនឡើងបន្ថែមទៀត ភីលីតក្លាយទោជាសិលាប្រែកំណើតមួយទៀតឈ្មោះថា ស៊ីស។ ការតម្រៀបនៃរ៉ែនៅក្នុងសិលាផ្លាស់ប្តូរនៅពេលកម្រិតនៃលំនាំប្រែកំណើតកើនឡើង។ ជាមួយនឹងកំណើតកម្តៅនិងសម្ពាធបន្តទៀត នោះស៊ីសនឹងក្លាយទៅជាសិលាប្រែកំណើនវាយភាពក្រាមបន្ទះ គ្រាប់គ្រើមឈ្មោះថា ណាយន៍ឬក្និស។
See lessចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស។
សិលាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគឺៈ • មនុស្សសម័យដើមប្រើប្រាស់សិលាធ្វើញញួរ ចុងព្រួញ លំពែង កាំបិត ខ្នោស និងផលិតសម្ភារៈផ្សេងៗទៀត។ • គេប្រើសិលាដើម្បីធ្វើសំណង់ ផ្លូវ ស្ពាន អគារ ប្រាសាទ វិមាន លំនៅដ្ឋានជាដើម។ • សម្រាប់អ្នកវិទ្យាសាស្ត្រ សិលាអាចអោយើងដឹងពីប្រវត្តិផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង។ • ផូស៊ីRead more
សិលាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគឺៈ
See less• មនុស្សសម័យដើមប្រើប្រាស់សិលាធ្វើញញួរ ចុងព្រួញ លំពែង កាំបិត ខ្នោស និងផលិតសម្ភារៈផ្សេងៗទៀត។
• គេប្រើសិលាដើម្បីធ្វើសំណង់ ផ្លូវ ស្ពាន អគារ ប្រាសាទ វិមាន លំនៅដ្ឋានជាដើម។
• សម្រាប់អ្នកវិទ្យាសាស្ត្រ សិលាអាចអោយើងដឹងពីប្រវត្តិផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង។
• ផូស៊ីលក្នុងសិលាផ្តល់គន្លឹះអំពីកំណកំណើតជីវិតដែលបានរស់នៅតាំងពីរាប់លានឆ្នាំមុន។