Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ហេតុអ្វីបានជាថា ប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ?
ប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ពីព្រោះ ៖ • កម្ពុជាលែងមានការព្រួយបារម្ភចំពោះការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោ។ • កម្ពុជានឹងមានសន្តិសុខ និងសេរីភាពក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេៗជាមួយអាស៊ាននិងជាអាទិភាពត្Read more
ប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ពីព្រោះ ៖
See less• កម្ពុជាលែងមានការព្រួយបារម្ភចំពោះការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោ។
• កម្ពុជានឹងមានសន្តិសុខ និងសេរីភាពក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេៗជាមួយអាស៊ាននិងជាអាទិភាពត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
• ការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រទេសជាសមាជិកអាស៊ាន ទាំងអស់។
• ការផ្លាស់ប្ដូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកទេសថ្មីៗបន្ថែមទៀត។
• ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំវិទ្យាសាស្ត្រ បច្ចេកទេស។
• កម្ពុជានឹងទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្ដាប្រទេសជាមិត្តទាំង ៩ ក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេលយូរ។
• កម្ពុជានឹងលេចមុខមាត់លើឆាកអន្តរជាតិ មានមុខមាត់ស្មើនឹងប្រទេសក្នុងសមាគមអាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព។
• កម្ពុជានឹងទទួលផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍។ល។
• កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែក
• កិច្ចការនយោបាយ ការបរទេសនិងកិច្ចការសេដ្ឋកិច្ច។
• ក្រោយពីចូលអាស៊ាន កម្ពុជា បានយល់ដឹង នឹងទទួលបានបទពិសោធន៍ពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និងសកលនិយមព្រមទាំងមានទំនាក់ទំនងការទូតល្អ។
• ប្រទេសកម្ពុជា បានចំណេញខាងនយោបាយ និងមានឱកាសស្រូបយកអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ។
ក្នុងការចូលជាសមាជិកអាស៊ាន តើប្រទេសកម្ពុជាមានលទ្ធភាពដូចម្ដេច ?
• ក្នុងការចូលជាសមាជិកអាស៊ាន ប្រទេសកម្ពុជាមានលទ្ធភាព ច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញនិងនាំចូល ពីព្រោះអាស៊ាន មានទីផ្សារធំ ហើយនៅជិត ងាយស្រួលដឹកជញ្ជូនទំនិញ។ លើសពីនេះទៀត ប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចRead more
• ក្នុងការចូលជាសមាជិកអាស៊ាន ប្រទេសកម្ពុជាមានលទ្ធភាព ច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញនិងនាំចូល ពីព្រោះអាស៊ាន មានទីផ្សារធំ ហើយនៅជិត ងាយស្រួលដឹកជញ្ជូនទំនិញ។ លើសពីនេះទៀត ប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។
See lessតើការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជានេះ អាចចាត់ទុកថាជាព្រឹត្តិការណ៍ដូចម្ដេចដែរ ?
• ការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជានេះ អាចចាត់ទុកថាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រដែលធ្វើឱ្យសម្រេចបានគោលបំណងជាយូរមកហើយរបស់ស្ថាបនិកអាស៊ាន ដែលចង់បង្កើតអាស៊ាន ១០ ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។

See lessតើព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកអាស៊ាន លើកទីប៉ុន្មាន ? នៅថ្ងៃខែឆ្នាំណា ? នៅទីក្រុង និងប្រទេសណា ?
• ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកអាស៊ាន លើកទី ១០ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
• ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកអាស៊ាន លើកទី ១០ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
See lessដើម្បីចៀសវាងទំនាស់ និងរកដំណោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើង តើគេបង្កើតអ្វី ?
• ដើម្បីចៀសវាង និងរកដំណោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើង គេបានបង្កើតជាអង្គការនានា នៅតាមតំបន់និងលើពិភពលោក ដូចជា អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប សមាគមអាស៊ាន។ល។ នៅតំបន់អាស៊ីអាគ្នេយ៍ សមាគមអាស៊ាន បានដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានានាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

See lessតើមូលហេតុនៃទំនាស់បណ្ដាលមកពីអ្វីខ្លះ ?
• មូលហេតុនៃទំនាស់ បណ្ដាលមកពីការរើសអើង សាសនា សេដ្ឋកិច្ច នយោបាយ ទស្សនៈ មនោគមវិជ្ជា និងទំនាស់ខ្លះទៀតជាទំនាស់រវាងរដ្ឋមួយនិងរដ្ឋមួយទៀត ដែលកើតឡើងដោយសារបញ្ហាបូរណភាពទឹកដី និងការនេសាទ។ល។
• មូលហេតុនៃទំនាស់ បណ្ដាលមកពីការរើសអើង សាសនា សេដ្ឋកិច្ច នយោបាយ ទស្សនៈ មនោគមវិជ្ជា និងទំនាស់ខ្លះទៀតជាទំនាស់រវាងរដ្ឋមួយនិងរដ្ឋមួយទៀត ដែលកើតឡើងដោយសារបញ្ហាបូរណភាពទឹកដី និងការនេសាទ។ល។
See lessតើទំនាស់ ច្រើនកើតឡើងដោយសារអ្វី ?
• ទំនាស់ច្រើនកើតឡើងដោយសារការចង់បានដោយហួសហេតុនូវផលប្រយោជន៍រៀងៗខ្លួន។
• ទំនាស់ច្រើនកើតឡើងដោយសារការចង់បានដោយហួសហេតុនូវផលប្រយោជន៍រៀងៗខ្លួន។
See lessតើទំនាស់អាចស្ដែងចេញតាមរយៈអ្វីខ្លះ ?
• ទំនាស់អាចស្ដែងចេញតាមរយៈការប្រើភាសា ការប្រើអំពើហិង្សា ឬអាចបង្កឱ្យមានសង្គ្រាមរវាងប្រទេសនិងប្រទេសថែមទៀត។
• ទំនាស់អាចស្ដែងចេញតាមរយៈការប្រើភាសា ការប្រើអំពើហិង្សា ឬអាចបង្កឱ្យមានសង្គ្រាមរវាងប្រទេសនិងប្រទេសថែមទៀត។
See lessតើទំនាស់ជាអ្វី ?
• ទំនាស់ គឺភាពមិនចុះសម្រុងគ្នាការប្រទូសរាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធនឹងការបាត់បង់ផលប្រយោជន៍ ឬធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះគ្រួសារ ឬវង្សត្រកូល។
• ទំនាស់ គឺភាពមិនចុះសម្រុងគ្នាការប្រទូសរាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធនឹងការបាត់បង់ផលប្រយោជន៍ ឬធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះគ្រួសារ ឬវង្សត្រកូល។
See lessតើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បង្កើតឡើងដើម្បីអ្វី ?
• សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បង្កើតឡើងដើម្បី ពន្លឿនវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រអប់រំ និងដោះស្រាយបញ្ហាផ្សេងៗប្រកបដោយសន្តិវិធី។
• សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បង្កើតឡើងដើម្បី ពន្លឿនវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រអប់រំ និងដោះស្រាយបញ្ហាផ្សេងៗប្រកបដោយសន្តិវិធី។
See less