vrean.com Latest Questions
អត្ថបទ៖ សព្វថ្ងៃនេះយើងសង្កេតឃើញថាជីវភាពរស់នៅរបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានលក្ខណៈខុសៗគ្នាតាមការនិយមទៅតាមនិកាយនីមួយៗ ដូចជា គ្រឿងដណ្ដប់រាងកាយ(ការស្លៀកពាក់) ការឆាន់អាហារ វិន័យ ការសូត្រ វិន័យ និងគម្ពីរជាដើម។ ផ្អែកតាមអត្ថបទខាងលើចូរឆ្លើយនឹងសំណួរខាងក្រោម៖ ចូរបង្ហាញលក្ខណៈខុសគ្នារវាងព្រះសង្ឃនិកាយមហាយាននិងព្រះសង្ឃនិកាយហិនយាន។
អត្ថបទ៖ កាលពីដើមឡើយគ្រប់សាសនាទាំងអស់នៅលើពិភពលោកពុំមានការបែងចែកជានិកាយនោះទេ មិនថាសាសនាគ្រិស្ដ សាសនាឥស្លាម សាសនាហិណ្ឌូ។ ដោយឡែកពុទ្ធសាសនាវិញក៏មិនខុសពីសាសនាទាំងនោះឡើយគឺពុំមានការបែកចេញជានិកាយដូចសព្វថ្ងៃនេះឡើយ។ ប៉ុន្តែក្រោយពីព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វានទៅប្រមាណ២០០ព្រះវស្សា ព្រះពុទ្ធសាសនាក៏ចាប់ផ្ដើមបានបែកចេញជានិកាយផ្សេងៗគ្នា។ ផ្អែកតាមអត្ថបទខាងលើចូរឆ្លើយនឹងសំណួរ៖ បច្ចុប្បន្ននេះ តើសាសនាព្រះពុទ្ធមាននិកាយធំៗអ្វីខ្លះ? ហើយនិកាយនីមួយៗមានការបែកចេញជានិកាយតូចៗអ្វីខ្លះទៀត?