ថ្វីត្បិតតែប្រទេសនីមួយៗលើពិភពលោក មានគណបក្សនយោបាយជាច្រើនសម្រាប់ដឹកនាំ រដ្ឋាភិបាល ក៏ប្រទេសទាំងមិនបានប្រកាន់យករបបនយោបាយដូចគ្នាដែរ។ប្រទេសខ្លះប្រកាន់យក ប្រព័ន្ធឯកបក្ស ទ្វេបក្ស ហើយខ្លះទៀតពហុបក្ស។ ចូរប្អូនសិក្សាស្រាវជ្រាវទៅលើប្រព័ន្ធទាំងបី(ឯកបក្ស ទ្វេបក្ស និងពហុបក្ស) ថាមានប្រទេសណាខ្លះដែលប្រកាន់យកប្រព័ន្ធនយោបាយណាមួយ។
vrean.com Latest Questions
ការប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស និងការអនុវត្តនយោបាយគ្រប់គ្រងប្រទេសតាមគោលការណ៍លទ្ធិនេះ គឺទាមទារឱ្យមានគណបក្សនយោបាយជាច្រើន ដើម្បីធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោត។ ប្រជាពលរដ្ឋទាំងពីរភេទអាចមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបាន តើមានលក្ខខណ្ឌអ្វីខ្លះទៅ ទើបអាចបង្កើតគណបក្សនយោបាយមួយបាននៅកម្ពុជា?
ការបង្កើតគណបក្សនយោបាយជាច្រើនដើម្បីចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតក្នុងគោលបំណងដឹកនាំរដ្ឋាភិបាល។ ចូរប្អូនសរសេរពាក្យត្រូវឬខុសក្នុងប្រអប់ចម្លើយដែលប្អូនគិតថាត្រឹមត្រូវ។ ក.ដើម្បីបង្ហាញពីឆន្ទៈ គោលបំណង សមត្ថភាពរបស់ក្រុមខ្លួន។ ខ.ដើម្បីចង់បានអំណាចក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិទុកជារបស់ខ្លួន។ គ.ដើម្បីបម្រើរាស្ត្រ ស្វែងរកសេចក្តីសុខឱ្យរាស្ត្រ។ ឃ.ការពារផលប្រយោជន៍ប្រទេស ប្រជារាស្ត្រ និងធ្វើឱ្យប្រទេសមានការរីកចម្រើន។
ក្រុមមនុស្សដែលមានគំនិតនិងឆន្ទៈស្របគ្នា ហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើងនូវអង្គការមួយដែលមានលក្ខណៈអចិន្ទ្រៃយ៍និងស្វ័យភាពដើម្បីចូលរួមក្នុងឆាកនយោបាយស្របតាមការកំណត់នៃច្បាប់ផ្សេងៗរបស់ជាតិជា៖ ក.គណបក្សនយោបាយ។ ខ.អង្គការក្រៅរដ្ឋាភិបាល។ គ.អង្គការសង្គមស៊ីវិល។ ឃ.អង្គការសិទ្ធិមនុស្ស។
ប្រទេសដែលប្រកាន់យកប្រព័ន្ធឯកបក្ស គឺតម្រូវឱ្យមានគណបក្សនយោបាយតែមួយគត់សម្រាប់ដឹកនាំរដ្ឋាភិបាល។ប្រទេសដែលមានគណបក្សនយោបាយតែមួយភាគច្រើនជាប្រទេសដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ឬលទ្ធិផ្តាច់ការ។ តើប្រព័ន្ធនយោបាយបែបនេះផ្តល់គុណសម្បត្តិអ្វីខ្លះ បានជាប្រទេសមួយចំនួនប្រកាន់យក?
ក.ឯកបក្ស។ ខ.ពហុបក្ស។ គ.ចំរុះ។ ឃ.ទ្វេបក្ស។
ប្រទេសកម្ពុជា ជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យដែលមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ តើប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធនយោបាយបែបណា? ក.ទ្វេបក្ស។ ខ.ឯកបក្ស។ គ.ពហុបក្ស។ ឃ.ចំរុះ។
ត្បិតតែប្រទេសភាគច្រើននៅលើពិភពលោក មានគណបក្សនយោបាយសម្រាប់ដឹកនាំរដ្ឋាភិបាល ក៏ប្រទេសទាំងនោះមិនប្រកាន់យករបបនយោបាយសម្រាប់ដឹកនាំប្រទេសដូចៗគ្នាដែរ។ជាក់ស្តែងប្រទេសខ្លះប្រកាន់យកមាគ៌ានយោបាយ តាមបែបប្រព័ន្ធឯកបក្ស ខ្លះទ្វេបក្ស ហើយខ្លះទៀតពហុបក្ស។ ចូរប្អូនសរសេរពាក្យត្រូវឬខុសក្នុងប្រអប់ចម្លើយដែលប្អូនគិតថាត្រឹមត្រូវ៖ ក.ប្រព័ន្ធនយោបាយបែបទ្វេបក្សគឺជាប្រព័ន្ធនយោបាយមួយដែលប្រទេសនោះមានគណបក្សនយោបាយតែមួយសម្រាប់ដឹកនាំរដ្ឋាភិបាល។ ខ.ប្រព័ន្ធនយោបាយបែបពហុបក្សគឺជាប្រព័ន្ធនយោបាយដែលមានគណបក្សនយោបាយច្រើនចូលរួមក្នុងការប្រកួតប្រជែងដើម្បីដឹកនាំរដ្ឋាភិបាល។ គ.ប្រព័ន្ធនយោបាយឯកបក្សជាប្រព័ន្ធនយោបាយដែលមានគណបក្សនយោបាយតែមួយគត់សម្រាប់ដឹកនាំរដ្ឋាភិបាល។
ក.ការជ្រើសតាំង។ ខ.ការបោះឆ្នោត។ គ.ការកំណត់ជាស្រេច។ ឃ.ការបន្តតាមវង្សត្រកូល។