Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើតុលាការដែលមានសមត្ថកិច្ច មានន័យដូចម្ដេច ?
តុលាការដែលមានសមត្ថកិច្ច មានន័យថាតុលាការដែលអាចចាត់ចែងរឿងក្ដីនោះ ឬ ជាតុលាការដែលអាចទទួលពាក្យបណ្ដឹងដោយស្របច្បាប់ វិនិច្ឆ័យលើរឿងក្ដី ហើយជាអ្នកចេញសាលក្រម ឬសាលដីកាបាន។
តុលាការដែលមានសមត្ថកិច្ច មានន័យថាតុលាការដែលអាចចាត់ចែងរឿងក្ដីនោះ ឬ ជាតុលាការដែលអាចទទួលពាក្យបណ្ដឹងដោយស្របច្បាប់ វិនិច្ឆ័យលើរឿងក្ដី ហើយជាអ្នកចេញសាលក្រម ឬសាលដីកាបាន។
See lessតើសមត្ថកិច្ច មានន័យដូចម្ដេច ?
សមត្ថកិច្ច មានន័យថា ទំហំនៃសិទ្ធិអំណាចដែលអាចអនុវត្តសិទ្ធិជម្រះក្ដី ។
សមត្ថកិច្ច មានន័យថា ទំហំនៃសិទ្ធិអំណាចដែលអាចអនុវត្តសិទ្ធិជម្រះក្ដី ។
See lessតើសមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យដូចម្ដេច ?
សមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យថាការកំណត់នូវការបែងចែងបន្ទុកនៃសិទ្ធិជម្រះក្ដី ។
សមត្ថកិច្ចជំនុំជម្រះរបស់តុលាការ មានន័យថាការកំណត់នូវការបែងចែងបន្ទុកនៃសិទ្ធិជម្រះក្ដី ។
See lessតើតុលាការចែកជាប៉ុន្មានជាន់ ? អ្វីខ្លះ ?
សាលាជម្រះក្ដី ចែកជា២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និង តុលាការកំពូល) ។
សាលាជម្រះក្ដី ចែកជា២ជាន់ និង៣ថ្នាក់ ដែលមានដូចជាតុលាការជាន់ទាប (សាលាដំបូងរាជធានី-ខេត្ត) និង តុលាការជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និង តុលាការកំពូល) ។
See lessតើសិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នណា ?
សិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ ។
សិទ្ធិជម្រះក្ដី គឺជាសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ ។
See lessប្រសិនបើប្ដី-ប្រពន្ធមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ជាទូទៅ តើពួកគេនឹងជួបនូវបញ្ហាអ្វីខ្លះ ប្រសិនបើពួកគេលែងលះ ?
ជាទូទៅ ពួកគេអាចនឹងជួបនូវបញ្ហាក្នុងការបែងចែកទ្រព្យសម្បត្តិ និងកូនចៅ
ជាទូទៅ ពួកគេអាចនឹងជួបនូវបញ្ហាក្នុងការបែងចែកទ្រព្យសម្បត្តិ និងកូនចៅ
See lessតើសំបុត្រអាពាហ៍ពិពាហ៍ មានសារប្រយោជន៍យ៉ាងណាខ្លះ ?
សារប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ៖ -ចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន -ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ -ការពារប្រឆាំងនឹងទ្វេពន្ធភាព -ការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ -ទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា -សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា -ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ ។
សារប្រយោជន៍នៃសំបុត្រអាពាហ៍ពិពាហ៍ ៖
See less-ចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន
-ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
-ការពារប្រឆាំងនឹងទ្វេពន្ធភាព
-ការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
-ទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា
-សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា
-ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ ។
ចូរប្រាប់ពីដំណាក់កាលសំខាន់ៗ នៃដំណើរការនៃការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់នៅប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ ។
ដើម្បីរៀបអាពាហ៍ពិពាហ៍ បុគ្គលដែលចង់រៀបអាពាហ៍ពិពាហ៍ត្រូវឆ្លងកាត់ដំណាក់កាលជាខ្សែចង្វាក់ដោយចាប់ផ្ដើមពីការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់នៅលំនៅឋានខាងស្រី ។

See lessការរៀបអាពាហ៍ពិពាហ៍ ចាំចាច់ត្រូវតែមានការយល់ព្រមពីអាណាព្យាបាល ឬអ្នកដែលមានអំណាចមេបា ដែរឬទេ ? ចូរបញ្ជាក់ ។
ការរៀបអាពាហ៍ពិពាហ៍ ចាំចាច់ត្រូវតែមានការយល់ព្រមពីអាណាព្យាបាល ឬអ្នកដែលមានអំណាចមេបា ក្នុងករណីដែលភាគីណាមួយនៅជាអនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំ តែក្រោម១៨ឆ្នាំ ។ ដោយឡែក ចំពោះអាពាហ៍ពិពាហ៍រវាងនីតិជន និងនីតិជនដែលមានអាយុពេញលក្ខណៈច្បាប់ មិនតម្រូវឱ្យមានការយល់ព្រមពី អាណាព្យាបាល ឬអ្នកដែលមានអំណាចមេបា ជាចាំបាច់ទេ ពីពRead more
ការរៀបអាពាហ៍ពិពាហ៍ ចាំចាច់ត្រូវតែមានការយល់ព្រមពីអាណាព្យាបាល ឬអ្នកដែលមានអំណាចមេបា ក្នុងករណីដែលភាគីណាមួយនៅជាអនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំ តែក្រោម១៨ឆ្នាំ ។ ដោយឡែក ចំពោះអាពាហ៍ពិពាហ៍រវាងនីតិជន និងនីតិជនដែលមានអាយុពេញលក្ខណៈច្បាប់ មិនតម្រូវឱ្យមានការយល់ព្រមពី អាណាព្យាបាល ឬអ្នកដែលមានអំណាចមេបា ជាចាំបាច់ទេ ពីព្រោះពួកគេមានសិទ្ធិពេញលេញក្នុងការសម្រេចអាពាហ៍ពិពាហ៍ដោយគ្មានការរារាំងពីនរណាឡើយ ។
See lessតើការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណី បានធ្វើឱ្យកូនៗរបស់គាត់ ក្លាយជាប្ដី ប្រពន្ធស្របច្បាប់ហើយឬនៅ ? ព្រោះអ្វី ?
ការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណី មិនបានធ្វើឱ្យកូនៗរបស់គាត់ ក្លាយជាប្ដី ប្រពន្ធស្របច្បាប់នៅឡើយទេ ពីព្រោះការរៀបការតាមប្រពៃណី គ្រាន់តែជាចំណែកមួយក្នុងការប្រកាសប្រាប់សាច់ញាតិជិត ឆ្ងាយ និងអ្នកភូមិផងរបងជាមួយបានទទួលដឹងឮថាពួកគេជាគូស្វាមីភរិយាថ្មីប៉ុណ្ណោះ ។

See less