Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើពិធីបំបួសមានប៉ុន្មាន?
គ.៣
គ.៣
See lessហេតុអ្វីបានជាពុទ្ធបរិស័ទ តែងតែនាំគ្នាទៅវត្ត?
ព្រោះ៖ - ដើម្បីទៅសម្មាទានសីល - ជាឱកាសបានទៅស្គាល់ រាប់អានគ្នា - ចែករំលែកបទពិសោធន៍ និងទុក្ខលំបាក - ទៅលំហែចិត្តហ្មងសៅឱ្យស្រឡះពីខ្លួន - ទៅចូលរួមកសាងសមិទ្ធផលផ្សេងៗ។
ព្រោះ៖
See less– ដើម្បីទៅសម្មាទានសីល
– ជាឱកាសបានទៅស្គាល់ រាប់អានគ្នា
– ចែករំលែកបទពិសោធន៍ និងទុក្ខលំបាក
– ទៅលំហែចិត្តហ្មងសៅឱ្យស្រឡះពីខ្លួន
– ទៅចូលរួមកសាងសមិទ្ធផលផ្សេងៗ។
បច្ចុប្បន្ននេះ ថ្វីត្បិតតែប្រទេសយើងបានឈានជើងចូលទៅក្នុងសម័យទំនើបក៏ដោយ សាលារៀនមួយចំនួនធំស្ថិតនៅក្នុងវត្តអារាមនៅឡើយ ពោលគឺការអប់រំមិនអាចនៅឆ្ងាយពីព្រះពុទ្ធសាសនាបានឡើយ តើចំណុចណាខ្លះដែលបង្ហាញថាវត្តអារាមមិននៅឆ្ងាយពីការអប់រំ?
មានដូចជា៖ • នៅតាមសាលាខ្លះក្នុងប្រទេសកម្ពុជាយើងសាលារៀនស្ថិតក្នុងវត្តអារាម • ភិក្ខុសង្ឃជួយបង្រៀនកូននេនតូចមិនចេះអក្សរ
មានដូចជា៖
See less• នៅតាមសាលាខ្លះក្នុងប្រទេសកម្ពុជាយើងសាលារៀនស្ថិតក្នុងវត្តអារាម
• ភិក្ខុសង្ឃជួយបង្រៀនកូននេនតូចមិនចេះអក្សរ
ទីកន្លែងសម្រាប់គោរពបូជា ជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅគី៖
គ.វត្តអារាម
គ.វត្តអារាម
See lessក្នុងករណីព្រះសង្ឃប្រព្រឹត្តខុសវិន័យក្នុងព្រះពុទ្ធសាសនា និងច្បាប់តើស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការ គ្រប់គ្រង និងដោះស្រាយ?
មានដូចជា៖ - ក្រសួងធម្មការ និងសាសនា - ក្រសួងមហាផ្ទៃ - ក្រសួងយុត្តិធម៌…។
មានដូចជា៖
See less– ក្រសួងធម្មការ និងសាសនា
– ក្រសួងមហាផ្ទៃ
– ក្រសួងយុត្តិធម៌…។
ក្រោយសង្គ្រាមតើស្ថាប័នណាដែលរៀបចំពុទ្ធសាសនា ឡើងវិញ?
គឺក្រុមប្រឹក្សារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
គឺក្រុមប្រឹក្សារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
See lessចូររៀបរាប់ពីរចនាសម្ព័ន្ធរបស់គណៈសង្ឃនាយក?
រចនាសម្ព័ន្ធនៃគណៈសង្ឃនាយកមាន៖ - អធិបតីនៃគណៈសង្ឃនាយក - អធិបតីរងទី១ - សមាជិកគណៈសង្ឃនាយក ៥អង្គ។
រចនាសម្ព័ន្ធនៃគណៈសង្ឃនាយកមាន៖
See less– អធិបតីនៃគណៈសង្ឃនាយក
– អធិបតីរងទី១
– សមាជិកគណៈសង្ឃនាយក ៥អង្គ។
តើរចនាសម្ព័ន្ធព្រះសង្ឃពុទ្ធសាសនាថេរវាទមានអ្វីខ្លះ?
មានដូចជា៖ - គណៈសង្ឃនាយក - មន្ត្រីសង្ឃមូលដ្ឋាន - គណៈកម្មការវត្ត។
មានដូចជា៖
See less– គណៈសង្ឃនាយក
– មន្ត្រីសង្ឃមូលដ្ឋាន
– គណៈកម្មការវត្ត។
តើព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជាមានការវិវត្តដូចម្តេចខ្លះ នៅមុនពេល កំឡុងពេល និងក្រោយពេលសង្គ្រាម?
ព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជាមានការវិវត្ត ដូចជា៖ - មុនពេលសង្គ្រាម ប្រជាជនខ្មែររួមទាំងអ្នកដឹកនាំប្រទេស បាននាំគ្នាគោរពសាសនាថេរវាទ ព្រោះគេយល់ថាព្រះ ពុទ្ធសាសនាថេរវាទនេះ អាចឱ្យពួកគេទីពឹង និងជឿ ជាក់ថា អាចនាំពួកគេទៅរកសេចក្តីសុខបាន។ ទីអារាមជាកន្លែងសម្រាប់បណ្តុះបណ្តាលអ្នកចេះដឹង អក្សរសាស្ត្រខ្មែរ អ្នកប្រាជ្ញRead more
ព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជាមានការវិវត្ត ដូចជា៖
See less– មុនពេលសង្គ្រាម
ប្រជាជនខ្មែររួមទាំងអ្នកដឹកនាំប្រទេស បាននាំគ្នាគោរពសាសនាថេរវាទ ព្រោះគេយល់ថាព្រះ ពុទ្ធសាសនាថេរវាទនេះ អាចឱ្យពួកគេទីពឹង និងជឿ ជាក់ថា អាចនាំពួកគេទៅរកសេចក្តីសុខបាន។
ទីអារាមជាកន្លែងសម្រាប់បណ្តុះបណ្តាលអ្នកចេះដឹង អក្សរសាស្ត្រខ្មែរ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកអប់រំ ពេទ្យ ទីពំនាក់អាស្រ័យដល់ជនទីទាល់ក្រ ជាបណ្ណាល័យ និងជាទីសម្រាប់ផ្សះផ្សាផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរ។ វត្តអារាម ជាទីកន្លែងដែលប្រជាពលរដ្ឋជួបជុំ ធ្វើការងារសង្គម ប្រារពពិធីសាសនាផ្សេងៗ ផ្សព្វផ្សាយព័ត៌មាន កន្លែងដោះស្រាយទំនាស់ និងកម្មវិធីប្រពៃណី ទំនៀមទំលាប់ផ្សេងៗទៀត។
– កំឡុងពេលសង្គ្រាម
ព្រះពុទ្ធសាសនា បានជួបប្រទះនឹងវិបត្តិ សេរីភាពនៃការគោរពជំនឿសាសនាត្រូវបានលុបបំបាត់ចោល ទាំងស្រុង។ វត្តអារាមរបស់ព្រះពុទ្ធសាសនាក៏ដូចជាសាស នាដទៃទៀត ត្រូវបានគេយកធ្វើជាជង្រុកដាក់ស្រូវ ទ្រុងជ្រូក ឃ្លាំងសម្ភារៈ ឬមមន្ទីរឃុំឃាំងមនុស្ស។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក ឬធ្វើគុតអស់ជាច្រើនអង្គ។ ព្រះវិហារ កុដិ សាលាធម្មវិន័យ សាលាឆាន់ ព្រះពុទ្ធបដិមាត្រូវបានបំផ្លិច បំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយវត្តដទៃទៀតដែលនៅសេសសល់ ក៏ត្រូវខូចខាតខ្លាំង ដែរ។ ចំណែកគម្ពីរដីកា ដែលរក្សាទុកនៅតាមវត្តទាំងឡាយ ក៏ត្រូវវិនាសអន្តរាយស្ទើរគ្មានសល់។
– ក្រោយសង្គ្រាម
ព្រះពុទ្ធសាសនាត្រូវបានស្ដារឡើងវិញតាមរយៈការជួសជុល ឬសាងសង់ព្រះវិហារ កុដិ វត្តអារាម និងពិធីបំពេញផ្នួសឡើងវិញរបស់អតីតបុព្វជិត។ រដ្ឋធម្មនុញ្ញនៅសម័យរដ្ឋកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះរាជា ណាចក្រកម្ពុជាទី២ បានបើកទូលាយការអភិវឌ្ឍ វិស័យជំនឿសាសនា ដែលធ្វើឱ្យចំនួនវត្តអារាម ព្រះសង្ឃ និងវិស័យពុទ្ធិកសិក្សានៅកម្ពុជាមានការកើនឡើងជាលំដាប់ផងដែរ។
ចូរប្អូនរៀបរាប់ដោយសង្ខេបពីដើមកំណើតព្រះពុទ្ធ សាសនាថេរវាទនៅកម្ពុជា។
តាមប្រវត្តិសាស្ត្រគេបានដឹងថា ពុទ្ធសាសនាចូលមកប្រទេសកម្ពុជានៅព.ស. ២៣៤ គឺតាំងពី៣០០ឆ្នាំមុនគ.ស. ម្ល៉េះ។ ព្រះបាទអសោក ជាពុទ្ធសាសនិកដ៏ឆ្នើមនៅប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីរអង្គ មកផ្សាយនៅសុវណ្ណភូមិ។ តាមសិលាចារិកវ៉ូកាញ់ ពុទ្ធសាសនាថេរវាទចូលមកកម្ពុជានៅស.វ. ទី២ នៃគ.ស.។
តាមប្រវត្តិសាស្ត្រគេបានដឹងថា ពុទ្ធសាសនាចូលមកប្រទេសកម្ពុជានៅព.ស. ២៣៤ គឺតាំងពី៣០០ឆ្នាំមុនគ.ស. ម្ល៉េះ។ ព្រះបាទអសោក ជាពុទ្ធសាសនិកដ៏ឆ្នើមនៅប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីរអង្គ មកផ្សាយនៅសុវណ្ណភូមិ។ តាមសិលាចារិកវ៉ូកាញ់ ពុទ្ធសាសនាថេរវាទចូលមកកម្ពុជានៅស.វ. ទី២ នៃគ.ស.។
See less